Grand News Asia Close

ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស ជុំវិញជំហររបស់រាជរដ្ឋាភិបាលក្នុងការការពារទឹកដី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 16:05 pm ប្រកាសព័ត៌មាន ព័ត៌មានជាតិ ស្រាវជ្រាវ 1019
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស ជុំវិញជំហររបស់រាជរដ្ឋាភិបាលក្នុងការការពារទឹកដី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស ជុំវិញជំហររបស់រាជរដ្ឋាភិបាលក្នុងការការពារទឹកដី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស ជុំវិញជំហររបស់រាជរដ្ឋាភិបាលក្នុងការការពារទឹកដី
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦
———

– សំណួរទី ១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងនៅក្រៅប្រទេសថា កម្ពុជា «សុខចិត្តកាត់ដី ឱ្យតែថៃឈប់ឈ្លានពាន តែថៃមិនព្រម» គឺជាការពិតដែរឬទេ?

– ចម្លើយ៖ ការចោទប្រកាន់នេះ គឺជាការបំភ្លៃខុសពីការពិត និងមានចេតនាទុច្ចរិត។ រាជរដ្ឋាភិបាលកម្ពុជាមិនដែលមានជំហរបោះបង់អធិបតេយ្យភាព ឬ «កាត់ដី» ដើម្បីដោះស្រាយបញ្ហានោះឡើយ។ ផ្ទុយទៅវិញ កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការពារបូរណភាពទឹកដី និងសិទ្ធិអធិបតេយ្យភាពនៃប្រជាជនខ្មែរ ដែលរស់នៅតំបន់ព្រំដែន។ រាជរដ្ឋាភិបាលកម្ពុជាតែងតែអះអាងថា ការដោះស្រាយបញ្ហាព្រំដែន ត្រូវធ្វើតាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា និងសន្ធិសញ្ញា ដែលទាំងពីរភាគីបានអនុវត្តរួចហើយ ដើម្បីធានាបូរណភាព សន្តិភាព និងភាពយុត្តិធម៌ក្នុងការដោះស្រាយបញ្ហាព្រំដែន។ ការអះអាងថាកម្ពុជាសុខចិត្តប្តូរទឹកដី ឬបោះបង់សិទ្ធិអធិបតេយ្យភាព គឺផ្ទុយស្រឡះពីការពិត ហើយមានចេតនាអាក្រក់ដែលជាសារជាតិមិនប្រែប្រួលរបស់ក្រុមប្រឆាំង។ ពួកគេប្រើប្រាស់មធ្យោបាយ បំភ្លៃ មួលបង្កាច់ ធ្វើជាឧបករណ៍កេងចំណេញនយោបាយជារៀងរហូតមកជំនួសឱ្យការដាក់ចេញនូវគោលនយោបាយដើម្បីប្រកួតប្រជែង។

– សំណួរទី ២៖ តើកម្ពុជាផ្អែកលើមូលដ្ឋានអ្វីខ្លះ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ?

– ចម្លើយ៖ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ កម្ពុជាផ្អែកលើមូលដ្ឋានច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ ដែលមានស្រាប់ រួមមាន អនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម ដែលបានកំណត់ព្រំដែនអន្តរជាតិច្បាស់លាស់ និងត្រឹមត្រូវ។ អនុសញ្ញា និងសន្ធិសញ្ញាទាំងនេះផ្ដល់មូលដ្ឋានសម្រាប់ការរក្សាសន្តិភាព និងកំណត់សិទ្ធិអធិបតេយ្យភាពលើនៅដីសម្រាប់ភាគីទាំងពីរ។

លើសពីនេះ កម្ពុជាបានអនុវត្តការងារវាស់វែង និងផ្ទៀងផ្ទាត់ខ្សែព្រំដែនតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលត្រូវបានបង្កើតឡើងដោយអនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០០ (MOU-2000)។ ដំណើរការនេះបានអនុញ្ញាតឱ្យក្រុមការងាររបស់ភាគីទាំងពីរ អាចវាស់វែងផ្ទាល់ និងផ្ទៀងផ្ទាត់ខ្សែព្រំដែននៅលើដីជាក់ស្តែងឱ្យមានភាពច្បាស់លាស់ ត្រឹមត្រូវ និងយុត្តិធម៌។ ជាពិសេស វាអាចធានាថា ការកំណត់ព្រំដែនត្រូវបានធ្វើឡើងស្របតាមគោលការណ៍ច្បាប់អន្តរជាតិ និងធានាបានថា «ខ្សែព្រំដែននឹងមិនត្រូវបានកែប្រែតាមរយៈការប្រើប្រាស់កម្លាំង» ។

– សំណួរទី ៣៖ ហេតុអ្វីបានជាក្រុមប្រឆាំងតែងតែបំផុសព័ត៌មានក្លែងក្លាយ និងនិយាយបំផ្លើសអំពីបញ្ហាព្រំដែន?

– ចម្លើយ៖ ការបន្តបំផុសព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំភាន់ពីសំណាក់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន គឺមានគោលបំណងនយោបាយចម្បងពីរ៖ ទីមួយ គឺដើម្បីកេងចំណេញនយោបាយ និងប្រជាប្រិយភាព ពីព្រោះពួកគេយល់ថាបញ្ហាព្រំដែនគឺជាប្រធានបទរសើបដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ សូម្បីតែពួកគេនិយាយបំផ្លើសបំភ្លៃក៏ដោយ។ ទីពីរ គឺដើម្បីបង្កការភ័យខ្លាច និងអរិភាពក្នុងសង្គម ព្រោះព័ត៌មានបំភាន់ទាំងនេះអាចបង្កឱ្យមានការខឹងសម្បារចំពោះរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច បើសិនជាប្រជាពលរដ្ឋមិនបានដឹងច្បាស់ពីការពិត។

ហេតុដូច្នេះហើយបានជា ប្រធានបទព្រំដែន និងអធិបតេយ្យភាពជាតិ នៅតែជារឿងដែលពួកគេប្រើប្រាស់ដោយឥតផ្លាស់ប្តូរទោះជាល្បិចនយោបាយចាស់គំរឹលនេះត្រូវបានមហាជនទូទៅបានដឹងក៏ដោយ ក៏ក្រុមប្រឆាំងជ្រុលនិយមប៉ុន្មាននាក់នោះនៅតែយកមកប្រើ។ ពួកគេនៅតែមានក្តីសង្ឃឹមទោះតិចតួចក៏ដោយថា ការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីបញ្ហាព្រំដែនអាចបំបាក់ស្មារតីសាធារណជន និងបង្កឱ្យមានការបាត់បង់ទំនុកចិត្តលើស្ថាប័នជាតិ និងធ្វើឱ្យកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារប្រទេស និងទឹកដី មិនអាចអនុវត្តភារកិច្ចបានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែ ដូចពាក្យចាស់ពោលថា «ចង់ចំណេញដាច់ចំណង» ពោលគឺ មិនត្រឹមតែមិនបានចំណេញ ប៉ុន្តែ ក្រុមនេះត្រូវបានប្រជាពលរដ្ឋផាត់ចោលក្រៅសង្វៀនដោយគ្មាននរណាជឿទៀតឡើយ។ នេះជាការខាតបង់ធំធេងរបស់ពួកគេដែលកើតចេញពីនយោបាយភូតកុហក៕

អត្ថបទទាក់ទង