Grand News Asia Close

បទវិភាគ៖ ពីទី​ក្រុងប៉ូអាវ​ដល់ទីក្រុង​សិនជិន៖​ដំណើរឆ្ពោះ​ទៅរក​ ការក​សាង​សហគមន៍រួម​អាស៊ី-ប៉ាស៊ីហ្វិក​ តាមរយៈ​ភាពបើកទូលាយ

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1014
បទវិភាគ៖ ពីទី​ក្រុងប៉ូអាវ​ដល់ទីក្រុង​សិនជិន៖​ដំណើរឆ្ពោះ​ទៅរក​ ការក​សាង​សហគមន៍រួម​អាស៊ី-ប៉ាស៊ីហ្វិក​ តាមរយៈ​ភាពបើកទូលាយ បទវិភាគ៖ ពីទី​ក្រុងប៉ូអាវ​ដល់ទីក្រុង​សិនជិន៖​ដំណើរឆ្ពោះ​ទៅរក​ ការក​សាង​សហគមន៍រួម​អាស៊ី-ប៉ាស៊ីហ្វិក​ តាមរយៈ​ភាពបើកទូលាយ

(ប៉េកាំង)៖ កិច្ចប្រជុំ​ប្រចាំឆ្នាំ ​២០២៦ ​នៃវេទិកាប៉ូអាវ​សម្រាប់អាស៊ី​មានសារសំខាន់​មិនធម្មតា ​ពោល​គឺ ​វាត្រូវបាន​ប្រារព្ធធ្វើ​ឡើងខណៈដែល​ឆ្នាំនេះជា​ឆ្នាំចាប់ផ្តើម​នៃ​ការអនុវត្តផែនការ​អភិវឌ្ឍន៍​ជាតិ ​៥ ​ឆ្នាំ​ទី ​១៥ ​របស់ចិន ​ហើយ​នៅ​ចំពេល​ថ្ងៃគម្រប់ ​១០០ថ្ងៃ ​នៃ​ការ​ដាក់ឱ្យ​ដំណើរ​ការ​ប្រតិបត្តិការ​គយពិសេស​នៃ​កំពង់ផែពាណិជ្ជកម្មសេរីហៃណាន ​ថែមទាំង​ក៏​ជា​ខួប​ទី ​២៥ ​នៃ​ការ​បង្កើត​វេទិកា​នេះ​ផងដែរ ​។ ​ក្រឡេកទៅមើល​ប៉ុន្មានឆ្នាំ​កន្លងទៅនេះ ​មូលហេតុ​ដែល​តំបន់​អាស៊ី​បាន​ក្លាយជា​តំបន់​ដែល​មានភាពរស់រវើកបំផុត​នៅ​ទូទាំង​ពិភពលោក ​បទ​ពិសោធ​ដ៏សំខាន់​មួយនោះ​គឺ ​ប្រកាន់ខ្ជាប់​នូវ​ការ​បើកទូលាយ​និង​កិច្ចសហប្រតិបត្តិការ ​។ ​បច្ចុប្បន្ន​នេះ ​ស្ថានការណ៍សកល​បាន​និង​កំពុង​ពោរពេញទៅដោយ​ភាពមិនប្រាកដប្រជា ​ការ​ប៉ះ​ទង្គិច​ខាង​ភូមិសាស្ត្រនយោបាយ​មានសភាពកាន់តែតានតឹង ការ​គាំពារនិយម​ផ្នែក​ពាណិជ្ជកម្ម​ងើបឡើងវិញ ​ហើយសន្ទុះកម្លាំងនៃកំណើនសេដ្ឋកិច្ច​ពិភពលោក មានភាពទន់ខ្សោយ ​។ ​ក្នុង​បរិបទ​បែប​នេះ ​កិច្ចប្រជុំប្រចាំឆ្នាំ​លើកនេះ​ បាន​ធ្វើឡើង​ក្រោមប្រធានបទ ​«បង្កើត​អនាគត​រួម​៖​ស្ថានការណ៍ថ្មី ​កាលានុវត្តភាពថ្មី​និង​កិច្ចសហប្រតិបត្តិការ​ថ្មី» ដែល​មានភាព​ស៊ី​សង្វាក់​គ្នា​ជាមួយ​ការរំពឹងទុក​របស់​អ្នកផងទាំងពួង ។

តើ​បង្កើតអនាគតរួម​តាមរបៀបណា ​? ​ក្នុងវេទិកានេះ ​ប្រទេសចិន​បាន​លើកឡើង​ថា ​យើង​ត្រូវ ​”ពួត​ដៃ​គ្នា​កសាង​សហគមន៍វាសនារួមសម្រាប់មនុស្សជាតិ​ដើម្បីបង្កើតអនាគតល្អ​បវរ​មួយ​ដែល​ប្រកប​ដោយ​ភាពសុខសាន្ត ​សុខដុមរមនា សច្ច​យុត្តិធម៌ ​គោរព​រាប់អានគ្នា​និង​ជឿទុកចិត្តគ្នាទៅវិញទៅមក”​ ដែល​បានធ្វើឱ្យ​អង្គប្រជុំ​មាន​ចំណាប់​អារម្មណ៍​និង​ប្រតិកម្ម ​យ៉ាងខ្លាំង ​។

មជ្ឈដ្ឋានខាងក្រៅ​បានយកចិត្តទុកដាក់​យ៉ាងទូលំទូលាយ​ថា ​គោលការណ៍សំខាន់​នៃ​ផែន​ការ​អភិវឌ្ឍន៍​ជាតិ ​៥ ​ឆ្នាំ​ទី ​១៥ ​របស់ប្រទេសចិន​បាន​ធ្វើការរៀបចំចាត់ចែងជាពិសេស​ចំពោះ​ ការពង្រីក​ការបើកទូលាយ​ចំពោះបរទេស​ប្រកបដោយ​កម្រិតខ្ពស់ ​។ ​ក្នុងរយៈពេល ​៥ ​ឆ្នាំ​ខាងមុខ ​តើប្រទេសចិន ដែលកាន់តែមានភាពបើកទូលាយ​នឹងនាំមក ​នូវ​កាលានុវត្ត​ភាព​ថ្មី​និង​កិច្ចសហប្រតិបត្តិការ​ថ្មី​អ្វីខ្លះ ​?

ទីផ្សារគឺជាធនធាន​ដ៏​កម្រ​បំផុត ​។ ​ប្រទេសចិន​មានប្រជាជនចំនួនជាង ​១ ​ពាន់ ​៤ ​រយ​លាននាក់​និង​ក្រុមប្រជាជនចំណូលមធ្យម​ដែល​មានទ្រង់ទ្រាយដ៏ធំបំផុត​និង​រីកចម្រើន​លឿនបំផុត​លើ​ពិភពលោក ​ដែល​បាន​បង្កប់​នូវ​សក្តានុពល​នៃតម្រូវការក្នុង​ស្រុក​ដ៏​ធំធេង។ ​របាយការណ៍ការងាររដ្ឋាភិបាលចិន​ក្នុងឆ្នាំនេះ​បាន​ចាត់ទុក​”​ ការ​ខិត​ខំ​ប្រឹង​ប្រែង​កសាងទីផ្សារក្នុងស្រុកដ៏ខ្លាំងក្លា”​ ជា​ភារកិច្ចចម្បង ​ដែលបាន​ពង្រីកលំហទីផ្សារ​សម្រាប់​ពិភព​លោក។

សំខាន់ជាង​នេះទៅទៀត ​ក្នុងបរិបទ​ដែល​គាំពារនិយមផ្នែក​ពាណិជ្ជកម្ម​បានងើបឡើង​វិញ​ជា​បន្ត​បន្ទាប់ ​ភាពបើកទូលាយ​របស់​ប្រទេសចិន​បានក្លាយជា​ភាពប្រាកដប្រជា​ដែល​ ​ពិភពលោកអាច​ក្តាប់​ជាប់​បាន​ ​។ ​ប៉ុន្មានឆ្នាំចុងក្រោយនេះ ​ពី​ការ​លើកលែងទិដ្ឋាការ​ដោយ​ឯកតោភាគី​ដល់​ការ​ធ្វើឱ្យបរិយាកាស ប្រកបអាជីវកម្មមានសុក្រឹតភាព ​ពី​ការ​ប្រកាន់​ខ្ជាប់​ពាណិជ្ជកម្មសេរី​ដល់​ ការ​តភ្ជាប់នឹងក្រឹត្យក្រមខាងសេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​មានស្តង់ដារ​ខ្ពស់ ​ប្រទេសចិន​បាន​និង​កំពុង​ចែករំលែក​កាលានុវត្តភាព​ ជាមួយ​បណ្តា​ប្រទេស​នា​នា​តាមរយៈ​សកម្មភាពជាក់ស្តែងលើ វិស័យ​ការ​​ពង្រីក​ការបើកទូលាយ​ដោយម្ចាស់ការ ​។ ​ខេត្ត​ហៃណាន​គឺជា​ឧទាហរណ៍​ដ៏សំខាន់មួយ ​ពោលគឺ ​ពីខែមករាដល់​ខែ​កុម្ភៈ ​ឆ្នាំ ​២០២៦ ​ការ​នាំចេញ-នាំចូល​របស់​ខេត្ត​ហៃណាន​ជា​មួយ​ប្រទេសស្ថាបនិក​​​ចំនួន ​២៨ ​ ​នៃ​វេទិកា​ប៉ូអាវ​សម្រាប់អាស៊ី មាន​ចំនួនសរុប ​១៧១៧០ ​លាន​យាន់ប្រាក់ចិន​ ​បាន​កើនឡើង ​២៨,១ ​ភាគរយ​បើប្រៀបធៀបនឹង រយៈពេលដូចគ្នា​នៃ​ឆ្នាំ ​២០២៥ ​ដែល​ស្មើនឹង ​៣៣,៧ ​ភាគរយ​នៃ​ទំហំនាំចេញ-នាំចូល​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ សរុប​របស់​ខេត្ត​ហៃណាន​ក្នុង​រយៈពេលដូចគ្នា​ព្រមទាំងបាន​ជំរុញ​ឱ្យ​ ការនាំចេញ-នាំចូល​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ខេត្តហៃណាន កើន​ឡើង​៩,៤ ​ភាគរយ០​​។ ​

កិច្ចប្រជុំប្រចាំឆ្នាំ ​២០២៦ ​នៃវេទិកាប៉ូអាវសម្រាប់អាស៊ី​ មិនត្រឹមតែ​បាន​នាំមកនូវ​ព្រឹត្តិការ​ណ៍​គំនិតប៉ុណ្ណោះទេ ​ថែមទាំង​ជាសក្ខីភាព​នៃ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​កាន់​តែ​ច្រើន​ផងដែរ​។ ​អ្វី​ដែល​ជាការគួរឱ្យ​រំពឹងទុក គឺ​ប្រទេសចិន​នឹង​រៀបចំ​ធ្វើ​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​លើកទី ​៣៣ ​នៃថ្នាក់ដឹកនាំ​អង្គការសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក​នៅ​ក្រុងសិនជិន​នៅ​ខែវិច្ឆិកា ​ឆ្នាំ ​២០២៦ ​ខាងមុខ​នេះ​ដើម្បី​ជំរុញ​កិច្ចកសាង​ “សហគមន៍​រួម​អាស៊ី-​ប៉ាស៊ីហ្វិក”​ ឱ្យ​ត្រូវបាន​អនុវត្ត​ប្រកបដោយ​ភាពកាន់តែជាក់ស្តែង​និងស៊ី​ជម្រៅ។ ​ពីទីក្រុងប៉ូអាវ​ដល់ទីក្រុងសិនជិន ​ប្រទេសចិន​បាន​បញ្ជាក់​ម្តងហើយម្តងទៀត ​តាម​រយៈ​ការអនុវត្តជាក់ស្តែងថា៖​ការ​ចែករំលែកកាលានុវត្តភាព​និង​បង្កើត​អនាគត​រួម​ ជាមួយ​ពិភព​លោក​គឺជា​ការ​ប្រកាន់ខ្ជាប់របស់ចិន​​ដែលមិនកែប្រែ​ជានិច្ច៕

វិទ្យុមិត្តភាពកម្ពុជាចិន​

អត្ថបទទាក់ទង