Grand News Asia Close

កម្ពុជាស្វាគមន៍ការអំពាវនាវរបស់ OHCHR ដើម្បីរក្សា​បទ​ឈប់​បាញ់ ដោយកត់សម្គាល់ថា សន្តិភាពមិនមែនជាអរូបីទេ ប៉ុន្តែ​ជាការ​តស៊ូ​ប្រចាំថ្ងៃ ដើម្បីការពារ​សហគមន៍​តាម​ព្រំដែន​ពីការ​ផ្លាស់ទីលំនៅដោយបង្ខំ ការឡោមព័ទ្ធភូមិ ការរឹប​អូស​ទ្រព្យ​សម្បត្តិ

ដោយ៖ Morm Sokun ​​ | ថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានជាតិ 1056
កម្ពុជាស្វាគមន៍ការអំពាវនាវរបស់ OHCHR ដើម្បីរក្សា​បទ​ឈប់​បាញ់ ដោយកត់សម្គាល់ថា សន្តិភាពមិនមែនជាអរូបីទេ ប៉ុន្តែ​ជាការ​តស៊ូ​ប្រចាំថ្ងៃ ដើម្បីការពារ​សហគមន៍​តាម​ព្រំដែន​ពីការ​ផ្លាស់ទីលំនៅដោយបង្ខំ ការឡោមព័ទ្ធភូមិ ការរឹប​អូស​ទ្រព្យ​សម្បត្តិ កម្ពុជាស្វាគមន៍ការអំពាវនាវរបស់ OHCHR ដើម្បីរក្សា​បទ​ឈប់​បាញ់ ដោយកត់សម្គាល់ថា សន្តិភាពមិនមែនជាអរូបីទេ ប៉ុន្តែ​ជាការ​តស៊ូ​ប្រចាំថ្ងៃ ដើម្បីការពារ​សហគមន៍​តាម​ព្រំដែន​ពីការ​ផ្លាស់ទីលំនៅដោយបង្ខំ ការឡោមព័ទ្ធភូមិ ការរឹប​អូស​ទ្រព្យ​សម្បត្តិ

(ហ្ស៊ឺណែវ) ក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៅរសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បាន​ធ្វើបទ​អន្តរាគមន៍​ឆ្លើយតប​ទៅ​នឹងបទ​បង្ហាញ​របាយ​ការណ៍​ប្រចាំប្រទេស​របស់​អគ្គ​លេខា​ធិការ​/OHCHR ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាពនៅកម្ពុជា (បទអន្តរាគមន៍ភ្ជាប់)។

ក្នុងកិច្ចអន្តរាគមន៍ឆ្លើយតប ឯកឧត្តម ឯកអគ្គ​រដ្ឋទូត​បាន​សង្កត់​ធ្ងន់​ថា កម្ពុជា​ស្វាគមន៍​ការអំពាវនាវរបស់ OHCHR ដើម្បី​រក្សា​បទ​ឈប់បាញ់ ដោយកត់សម្គាល់ថា សន្តិភាពមិន​មែនជា​អរូ​បី​ទេ ប៉ុន្តែជាការតស៊ូប្រចាំថ្ងៃ ដើម្បីការ​ពារស​ហគមន៍​តាមព្រំដែន​ពីការផ្លាស់ទីលំនៅដោយបង្ខំ ការឡោមព័ទ្ធភូមិ ការរឹប​អូសទ្រព្យ​សម្បត្តិ និងការគំរាម​កំហែងនៃ​ការប​ណ្តេញ​ចេញ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបញ្ជាក់ថា សន្តិភាព​នៅតែជា​លក្ខខណ្ឌ​ដំបូងនៃសេចក្តីថ្លៃថ្នូររបស់មនុស្ស។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបានលើកឡើងថា របាយការណ៍នេះបានទទួលស្គាល់ការផ្លាស់ប្តូររបស់កម្ពុជាពីភាពផុយស្រួយ ទៅជាភាពធន់ ដែលឆ្លុះបញ្ចាំងនៅក្នុងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព កំណែទម្រង់ និងការកាត់បន្ថយភាពក្រីក្រ ជាអាទិ៍ ទន្ទឹមនឹងនោះក៏បានទទួលស្គាល់បញ្ហាប្រឈមទាក់ទងនឹងការឃុំខ្លួន ការជួញដូរ និងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ (NHRI)។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានពន្យល់ថា កម្ពុជាកំពុងដោះស្រាយបញ្ហាទាំងនេះតាមរយៈកំណែទម្រង់ពន្ធនាគារ ផែនការសកម្មភាពជាតិប្រឆាំងនឹងការជួញដូរ និងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត និងការពិគ្រោះយោបល់ដែលមានគោលបំណងជំរុញ NHRI ស្របតាមគោលការណ៍ទីក្រុងប៉ារីស ជាដើម។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបន្ថែមទៀតថា ការប្តេជ្ញាចិត្តរបស់កម្ពុជាមិនមែនគ្រាន់តែជាពាក្យសម្ដីនោះទេ ដោយបញ្ជាក់ថា កម្ពុជាជាភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សសំខាន់ៗស្ទើរតែទាំងអស់ និងបន្តកែសម្រួលច្បាប់ជាតិស្របជាមួយនឹងស្តង់ដារអន្តរជាតិ ដោយមានជំនួយបច្ចេកទេសពី OHCHR ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបញ្ជាក់សារជាថ្មីអំពីការចូលរួមដោយបើកចំហរបស់កម្ពុជាជាមួយ OHCHR និងក្រុមប្រឹក្សាសិទ្ធិមនុស្ស និងការប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការអភិវឌ្ឍ និងការសម្រេចបានសិទ្ធិមនុស្សទាំងអស់ដោយពេញលេញសម្រាប់ប្រជាពលរដ្ឋទាំងមូល។

សម័យប្រជុំនេះមានសារសំខាន់ ប្រៀបធៀបទៅនឹងកិច្ចសន្ទនាអន្តរកម្ម ជាមួយអ្នករាយការណ៍ពិសេសកម្ពុជា ដែលបានធ្វើឡើងមុនថ្ងៃដដែល៕

អត្ថបទទាក់ទង