Grand News Asia Close

Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន និងការបន្តអភិវឌ្ឍវិស័យសង្គមកិច្ច ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1009
Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន និងការបន្តអភិវឌ្ឍវិស័យសង្គមកិច្ច ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន និងការបន្តអភិវឌ្ឍវិស័យសង្គមកិច្ច ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន និងការបន្តអភិវឌ្ឍវិស័យសង្គមកិច្ច
ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦


សំណួរទី១៖ តើកម្ពុជាបានបញ្ជាក់ជំហរដូចម្តេច ក្នុងឱកាសគម្រប់ខួបមួយឆ្នាំនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ?

ចម្លើយ៖ កម្ពុជាបញ្ជាក់ជាថ្មីថា ខ្លួននៅតែគោរពស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ និងប្តេជ្ញាដោះស្រាយបញ្ហាព្រំដែន និងការខណ្ឌសីមាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាបន្តចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព និងចីរភាព។

សំណួរទី២៖ តើយន្តការគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) មានតួនាទីដូចម្តេច ក្នុងការជំរុញដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី?

ចម្លើយ៖ ក្នុងក្របខណ្ឌយន្តការទ្វេភាគីដែលមានស្រាប់ កិច្ចប្រជុំក្រៅផ្លូវការរបស់ RBC មានគោលបំណងជំរុញការអនុវត្តខ្លឹមសារនៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ឱ្យមានប្រសិទ្ធភាព។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហាដែលកើតមាននៅតាមព្រំដែន ដើម្បីកសាងទំនុកចិត្តគ្នាទៅវិញទៅមក និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។

សំណួរទី៣៖ តើបញ្ហាព្រំដែនបានប៉ះពាល់ដល់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យសង្គមកិច្ចដែរឬទេ?

ចម្លើយ៖ ទោះបីកម្ពុជាកំពុងប្រឈមនឹងបញ្ហាព្រំដែនក៏ដោយ រាជរដ្ឋាភិបាលមិនបានកាត់បន្ថយការចំណាយលើវិស័យសង្គមកិច្ចឡើយ ជាពិសេសវិស័យអប់រំ និងសុខាភិបាល។ ផ្ទុយទៅវិញ ថវិកាសម្រាប់វិស័យទាំងនេះនៅតែបន្តកើនឡើង ដែលបង្ហាញថា រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពដល់ការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី៕

អត្ថបទទាក់ទង