Grand News Asia Close

អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ភាពអសកម្មរបស់អាមេរិកលើបញ្ហាបំពង់បង្ហូរឧស្ម័ន Nord Stream ពិតជាធ្វើឱ្យគេចម្លែកក្នុងចិត្ត

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 798
អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ភាពអសកម្មរបស់អាមេរិកលើបញ្ហាបំពង់បង្ហូរឧស្ម័ន Nord Stream ពិតជាធ្វើឱ្យគេចម្លែកក្នុងចិត្ត អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ភាពអសកម្មរបស់អាមេរិកលើបញ្ហាបំពង់បង្ហូរឧស្ម័ន Nord Stream ពិតជាធ្វើឱ្យគេចម្លែកក្នុងចិត្ត

(ប៉េកាំង)៖ កាលពីថ្ងៃទី ១៣ ខែមិថុនា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅពេលឆ្លើយតបសំណួរអំពីករណីផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ថា សហរដ្ឋអាមេរិកដែលពីដើមមក តែងតែប្រសប់ប្រើបញ្ហាក្តៅមករំលេចពី “តួនាទី”របស់ខ្លួន បែរជាបានរក្សាភាពស្ងៀមស្ងាត់នៅក្នុងករណីនេះទៅវិញ។ ភាពអសកម្មបែបនេះពិតជាធ្វើឱ្យគេចម្លែកក្នុងចិត្ត។

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃដដែលនោះ អ្នកសារព័ត៌មានបានសួរថា យោងតាមការផ្សាយដំណឹងរបស់ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ភស្តុតាងដែលរកឃើញដោយអ្នកស៊ើបអង្កេតអាល្លឺម៉ង់បង្ហាញថា ការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream គឺបង្កឡើងដោយក្រុមបំផ្លិចបំផ្លាញ។ ការផ្សាយដំណឹងផ្សេងទៀតបានអះអាងថា សហរដ្ឋអាមេរិកធ្លាប់ទទួលដំណឹងមួយ អំពីផែនការវាយប្រហារលើបំពង់បង្ហូរឧស្ម័ននេះកាលពី ៣ ខែមុននឹងពេលកើតហេតុ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណា ចំពោះរឿងនេះ?

លោក Wang Wenbin បានលើកឡើងថា ប្រទេសចិនបានលើកឡើងម្តងហើយម្តងទៀតថា ការការពារសន្តិសុខនៃហេដ្ឋារចនាសម្ព័ន្ធគន្លឹះ គឺជាបញ្ហាយកចិត្តទុកដាក់រួមរបស់សហគមន៍អន្តរជាតិ ហើយវាមានសារៈសំខាន់ណាស់ដែលត្រូវធ្វើការស៊ើបអង្កេតប្រកបដោយសត្យានុម័ត យុត្តិធម៌ និងប្រកបដោយភាពជំនាញ ព្រមនិងដេញដោលរកទំនួលខុសត្រូវចំពោះជនបង្កករណីផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ៕

វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទទាក់ទង