Grand News Asia Close

លោក Robert Hanssen, ភ្នាក់ងារ FBI ដែលលក់ព័ត៌មានសម្ងាត់ឱ្យរុស្ស៉ី ទទួលមរណភាព ក្នុងពន្ធនាគារ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 141
លោក Robert Hanssen, ភ្នាក់ងារ FBI ដែលលក់ព័ត៌មានសម្ងាត់ឱ្យរុស្ស៉ី ទទួលមរណភាព ក្នុងពន្ធនាគារ លោក Robert Hanssen, ភ្នាក់ងារ FBI ដែលលក់ព័ត៌មានសម្ងាត់ឱ្យរុស្ស៉ី ទទួលមរណភាព ក្នុងពន្ធនាគារ

(វ៉ាស៊ីនតោន)៖ លោក Robert Hanssen ជាអតីតទីភ្នាក់ងារ FBI ម្នាក់ ដែលបានក្បត់នឹងសហរដ្ឋអាមេរិក ដោយធ្វើចារកម្មលើទីក្រុងវ៉ាស៊ីនតោន សម្រាប់ រុស្ស៉ី បានទទួលមរណភាពហើយនៅក្នុងពន្ធនាគារ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣។

លោក Hanssen មានអាយុ ៧៩ឆ្នាំ ត្រូវបានតុលាការអាមេរិកផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីឆ្នាំ២០០២ បន្ទាប់ពីត្រូវបានរកឃើញថាបាន លួចស៊ើបការណ៍សម្ងាត់ឱ្យអតីតសហភាពសូវ​ៀត និងក្រោយមកស៊ើបការណ៍ឱ្យរុស្ស៉ី អស់រយៈពេលជាង ២០ឆ្នាំ។ បុគ្គលិកពន្ធនាគារបានព្យាយាមធ្វើការ សង្រ្គោះបឋម ក្រោយប្រទះឃើញលោក Hanssen សន្លប់ស្ដូកស្ដឹង កាលពីព្រឹកថ្ងៃចន្ទ ទី៥ ខែមិថុនា ប៉ុន្តែមិនទទួលបានជោគជ័យឡើយ។

គួរបញ្ជាក់ថា មិនមានការបញ្ជាក់ឱ្យច្បាស់ពីមូលហេតុស្លាប់របស់លោក Robert Hanssen នោះទេ។ បើតាម FBI លោក Hanssen បានចូលបម្រើការឱ្យ FBI ក្នុងឆ្នាំ១៩៧៦ ហើយបានចាប់ផ្ដើមលក់ព័ត៌មានសម្ងាត់ឱ្យសូវៀតនៅឆ្នាំ១៩៨៥។ លោកត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០០១ និងត្រូវបានផ្តន្ទាទោសដាក់ ពន្ធនាគារអស់មួយជីវិត នៅឯពន្ធនាគារក្នុងរដ្ឋ Colorado៕ Fresh News

អត្ថបទទាក់ទង