Grand News Asia Close

សហរដ្ឋអាមេរិក អបអរសាទរចំពោះ បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ សេចក្តីថ្លែងការណ៍ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ English ព័ត៌មានជាតិ 1099
សហរដ្ឋអាមេរិក អបអរសាទរចំពោះ បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ សេចក្តីថ្លែងការណ៍ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក សហរដ្ឋអាមេរិក អបអរសាទរចំពោះ បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ សេចក្តីថ្លែងការណ៍ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក

សហរដ្ឋអាមេរិក អបអរសាទរចំពោះបទឈប់បាញ់កម្ពុជា-ថៃ

ខាងក្រោមជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក៖

បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ
សេចក្តីថ្លែងការណ៍
លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

សហរដ្ឋអាមេរិក សាទរចំពោះការប្រកាសពីបទឈប់បាញ់ រវាងប្រទេសកម្ពុជា និងថៃ ដែលបានប្រកាសនៅថ្ងៃនេះ នាទីក្រុងកូឡាឡាំពួរ។ លោកប្រធានាធិបតី Trump និងខ្ញុំ ប្តេជ្ញាបញ្ឈប់អំពើហិង្សាជាបន្ទាន់ ហើយរំពឹងថារដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។ យើងសូមកោតសរសើរចំពោះនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះភាពជាអ្នកដឹកនាំរបស់លោក និងរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាទាំងនេះ។ យើងសូមអំពាវនាវដល់គ្រប់ភាគី ឱ្យអនុវត្តតាមការប្តេជ្ញាចិត្តរបស់ពួកគេ ហើយសហរដ្ឋអាមេរិក នឹងបន្តចូលរួមក្នុងដំណើរការនេះដែលរៀបចំដោយសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះ។
………

The Ceasefire Between Cambodia and Thailand
PRESS STATEMENT
MARCO RUBIO, SECRETARY OF STATE

JULY 28, 2025

The United States applauds the ceasefire declaration between Cambodia and Thailand announced today in Kuala Lumpur. President Trump and I are committed to an immediate cessation of violence and expect the governments of Cambodia and Thailand to fully honor their commitments to end this conflict. We are grateful to Malaysian Prime Minister Anwar Ibrahim for his leadership and for hosting the ceasefire talks. We urge all parties to follow through on their commitments. The United States will remain committed to and engaged in this U.S.-Malaysia-organized process to end this conflict.

អត្ថបទទាក់ទង