Grand News Asia Close

Cambodia PR Team ទាក់ទងនឹងការប្តេជ្ញាចិត្តក្នុងការបោសសម្អាតមីនរបស់កម្ពុជា ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 15 ម៉ោងមុន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1012
Cambodia PR Team ទាក់ទងនឹងការប្តេជ្ញាចិត្តក្នុងការបោសសម្អាតមីនរបស់កម្ពុជា ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងការប្តេជ្ញាចិត្តក្នុងការបោសសម្អាតមីនរបស់កម្ពុជា ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការប្តេជ្ញាចិត្តក្នុងការបោសសម្អាតមីនរបស់កម្ពុជា
ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦


សំណួរទី១៖ តើជម្លោះប្រដាប់អាវុធកម្ពុជា-ថៃក្នុងឆ្នាំ២០២៥ បានជះឥទ្ធិពលធ្ងន់ធ្ងរបែបណាដល់ការប្តេជ្ញាចិត្តក្នុងការបោសសម្អាតមីនរបស់កម្ពុជា?

ចម្លើយ៖ យោងតាមទិន្នន័យដែលបានបង្ហោះផ្សាយដោយអាជ្ញាធរមីនកម្ពុជា ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃក្នុងឆ្នាំ២០២៥ បានបង្កការគំរាមកំហែងថ្មីដោយគ្រាប់បែកចង្កោមនៅក្នុងខេត្តចំនួន៧ ដែលផ្ទៃដីរងផលប៉ះពាល់ មានទំហំធំជាងផ្ទៃដីចាស់ទាំងអស់ដែលនៅសេសសល់ពីសង្គ្រាមជាង៣០ឆ្នាំកន្លងមកនេះទៅទៀត។ ក្រៅពីផ្ទៃដីដែលទទួលរងផលប៉ះពាល់ថ្មី កម្ពុជានៅមានផ្ទៃដីប្រមាណ ១.៦៨៩គីឡូម៉ែត្រក្រឡាទៀត ដែលមិនទាន់បានបោសសម្អាតមីនដែលបន្សល់ពីសង្គ្រាមអតីតកាល។ ស្ថានភាពនេះបានបង្ខំឱ្យកម្ពុជាត្រូវប្រឈមនឹងបន្ទុកពីរលើដែនដីតែមួយ គឺការបន្តដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះចាស់ និងផលប៉ះពាល់ថ្មីពីជម្លោះប្រដាប់អាវុធជាមួយថៃ។

សំណួរទី២៖ តើរាជរដ្ឋាភិបាលកម្ពុជាបង្ហាញការប្តេជ្ញាចិត្តយ៉ាងដូចម្តេចខ្លះ នៅក្នុងបេសកកម្មបោសសម្អាតមីន?

ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាបន្តប្តេជ្ញាក្នុងការបញ្ចប់បេសកកម្មចំនួនពីរ គឺដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ពីអតីតកាល និងការគំរាមកំហែងថ្មីៗដែលបន្សល់ពីសង្គ្រាមកម្ពុជា-ថៃឆ្នាំ២០២៥  ឱ្យបានកាន់តែឆាប់កាន់តែល្អ ក្នុងគោលដៅធានាឱ្យប្រជាពលរដ្ឋមានដីសុវត្ថិភាព និងអនាគតប្រកបដោយក្តីសង្ឃឹម។

អត្ថបទទាក់ទង