Grand News Asia Close

ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញការដោះស្រាយបញ្ហាព្រំដែន ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1013
ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញការដោះស្រាយបញ្ហាព្រំដែន ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញការដោះស្រាយបញ្ហាព្រំដែន ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញការដោះស្រាយបញ្ហាព្រំដែន
ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦


សំណួរទី ១៖ តើការបន្តសាងសង់សំណង់យោធា លេណដ្ឋាន ឬបំផ្លាញសំណង់ស៊ីវិលនៅតំបន់ព្រំដែនពីសំណាក់ភាគីថៃ អាចចាត់ទុកថាជាការគោរពតាមបទឈប់បាញ់ដែរឬទេ?

ចម្លើយ៖ សកម្មភាពទាំងនេះមិនអាចចាត់ទុកថាជាការគោរពតាមបទឈប់បាញ់បានឡើយ។ ក្រោយបទឈប់បាញ់ ជាពិសេសថ្មីៗនេះ ភាគីថៃនៅតែបន្តប្រើគ្រឿងចក្រធុនធ្ងន់ សាងសង់លេណដ្ឋាន ត្រៀមសាងសង់សំណង់យោធារឹងមាំ និងបំផ្លាញផ្ទះប្រជាពលរដ្ឋកម្ពុជា និងសំណង់ស៊ីវិលនៅតំបន់ព្រំដែន។ សកម្មភាពទាំងនេះអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង និងបង្កើតស្ថានភាពថ្មីនៅលើដី ដែលផ្ទុយពីគោលបំណងនៃការបន្ធូរបន្ថយភាពតានតឹង និងការរក្សាសន្តិភាពក្រោយបទឈប់បាញ់។

សំណួរទី ២៖ ហេតុអ្វីបានជាកិច្ចប្រជុំ JBC មិនអាចដំណើរការទៅបាន បើទោះបីជាកម្ពុជាបានព្យាយាមជំរុញ ម្តងហើយម្តងទៀតក៏ដោយ?

ចម្លើយ៖ កន្លងមក ថៃតែងតែរកលេសពន្យារពេលក្នុងការរៀបចំកិច្ចប្រជុំ JBC ម្តងហើយម្តងទៀត។ ប៉ុន្តែថ្មីៗនេះ ភាគីថៃបានអះអាងថា តំបន់ព្រំដែនត្រូវមានសុវត្ថិភាពជាមុនសិន ទើបកិច្ចប្រជុំ JBC អាចដំណើរការបាន។ ទោះជាយ៉ាងណាក៏ដោយ សុវត្ថិភាពដែលអំណោយផលដល់ការងារ JBC មិនអាចកើតឡើងបានទេ ប្រសិនបើថៃនៅតែបន្តសកម្មភាពដែលបង្កភាពតានតឹងនៅតាមព្រំដែន។ ដូច្នេះ ប្រសិនបើថៃពិតជាចង់ឱ្យ JBC ដំណើរការ គួរចូលរួមបង្កើតលក្ខខណ្ឌសុវត្ថិភាពជាក់ស្តែង និងបរិយាកាសអំណោយផល ដើម្បីឱ្យមន្ត្រីបច្ចេកទេសនៃភាគីទាំងពីរអាចធ្វើការរួមគ្នាបាន ជាជាងយកបញ្ហាសុវត្ថិភាពមកធ្វើជាលេសថ្មី ដើម្បីពន្យារពេលការងាររបស់ JBC បន្តទៀត។

សំណួរទី ៣៖ តើការរក្សាសន្តិសុខ និងការកសាងទំនុកចិត្ត អាចសម្រេចបានដែរឬទេ ប្រសិនបើថៃនៅតែបន្តឈ្លានពានលើទឹកដីកម្ពុជាឥតឈប់ឈរ?

ចម្លើយ៖ ការរក្សាសន្តិសុខ និងការកសាងទំនុកចិត្ត មិនអាចសម្រេចបានតាមរយៈការអំពាវនាវតែមួយមុខនោះឡើយ ប៉ុន្តែក៏ត្រូវការការប្តេជ្ញាចិត្ត និងការអនុវត្តជាក់ស្តែងពីភាគីថៃផងដែរ។ ប្រសិនបើថៃពិតជាចង់ឱ្យមានស្ថិរភាព និងការយោគយល់គ្នា នោះសកម្មភាពរបស់ខ្លួនក៏ត្រូវស្របទៅនឹងគោលដៅនេះដែរ។ ម្យ៉ាងទៀត បើថៃនៅតែបន្តសកម្មភាពដែលបង្កភាពតានតឹង និងធ្វើឱ្យកម្ពុជាមានការព្រួយបារម្ភ នោះវានឹងកាន់តែធ្វើឱ្យពិបាកក្នុងការស្តារទំនុកចិត្ត និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការដោះស្រាយបញ្ហាដោយសន្តិវិធី៕

អត្ថបទទាក់ទង