មេទ័ពជាន់ខ្ពស់កម្ពុជា៖ ប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី និងតំបន់មុំបី យើងគ្រប់គ្រង១០០% ដោយវាយប្រហាររុញច្រានខ្មាំងឈ្លានពានថៃឲ្យចេញឆ្ងាយពីទឹកដីកម្ពុជា, កងទ័ពដ៏ខ្លាំងក្លារបស់យើងឈរជើងគ្រប់គ្រងសមរភូមិបានយ៉ាងល្

មេទ័ពជាន់ខ្ពស់របស់កម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងអំពីស្ថានភាពព្រំដែន៖ គិតត្រឹមម៉ោងជិត៧យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាឈរគ្រប់គ្រងសមរភូមិបានយ៉ាងល្អ បើទោះបីកងទ័ពថៃបើកការវាយប្រហារខ្លាំងៗមកលើកងទ័ពយើងក៏ដោយ។
បន្ទាប់ពីបាញ់ប្រហារគ្នាអស់ពេលមួយថ្ងៃនេះ មេទ័ពជាន់ខ្ពស់របស់កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ៗថា ប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី និងតំបន់មុំបី យើងគ្រប់គ្រង១០០% ដោយវាយប្រហាររុញច្រានខ្មាំងឈ្លានពានថៃឲ្យចេញឆ្ងាយពីទឹកដីកម្ពុជា ហើយកងទ័ពដ៏ខ្លាំងក្លារបស់យើងឈរជើងគ្រប់គ្រងសមរភូមិបានយ៉ាងល្អ។
គិតត្រឹមម៉ោង៧យប់ថ្ងៃទី២៤ ខែកក្កដានេះ ស្ថានភាពនៅសមរភូមិព្រំដែនមានសភាពការណ៍ធូរស្រាលស្ងប់ស្ងាត់ តំបន់ប្រាសាទតាមាន់តូច និងតំបន់មួយចំនួនៅតាមបណ្តោញព្រំដែន នៅបន្តវាយប្រហារប្រយុទ្ធមួយៗនៅឡើយ ប៉ុន្តែសរុបជារួមកងទ័ពរបស់យើងគ្រប់គ្រង ស្ថានការណ៍សមរភូមិបានយ៉ាងល្អ៕