Grand News Asia Close

៧- ល្បែងប្រជាប្រិយខ្មែរ | ល្បែងប្រជល់មាន់ |

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ បច្ចេកវិទ្យា & ប្លែកៗ វប្បធម៌ & ប្រវត្តិសាស្រ្ដ 327
៧- ល្បែងប្រជាប្រិយខ្មែរ | ល្បែងប្រជល់មាន់ | ៧- ល្បែងប្រជាប្រិយខ្មែរ | ល្បែងប្រជល់មាន់ |

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​មួយ​យ៉ាង​របស់​ពួក​កុមារា​កុមារី​ជំទង់ៗ ទូទៅ​ក្នុង​កម្ពុជ​រដ្ឋ​ គេតែង​លេង​កំសាន្ត​ក្នុង​វេលា​យប់​។ សមាស​ភាព​នៃ​អ្នក​លេង​ល្បែង​នេះ​មាន​គ្នា​ ៤ នាក់​ គឺ​​ប្រុស​​ម្នាក់​ធ្វើ​មាន់​ឈ្មោល​ ស្រី​ម្នាក់​ធ្វើ​មាន់​ញី ប្រ​ម្នាក់​ស្រី​ម្នាក់​ធ្វើ​ជា​អ្នក​ចាំ​ឲ្យ​ទឹក​មាន់ ។​ ពេល​លេង​ប្រុស​ម្នាក់​ស្រី​ម្នាក់​ដែល​ធ្វើ​មាន់​ចូល​ទៅ​ឱន​ក្រាប​ទទ្ទឹម​គ្នា​ មួ​យ​បែរ​មុខ​ទៅ​ខាង​ជើង មួយ​បែរ​មុខ​ទៅ​ខាង​ត្រូង ។ ឯ​ប្រុស​ម្នាក់​ដែល​ធ្វើ​ជា​អ្នក​ចាំ​ឲ្យ​ទឹក​ចូល​ទៅ​ឈរ​ក្បែរ​មាន់​ឈ្មោល​មាន់​ញី​របស់​ខ្លួន​ចាំ​ឲ្យ​ទឹក​មាន់​ខ្លួន
សកម្ម​ភាពរបស់​អ្នក​លេង​ដូច​រូប​ភាព​នេះ ៖

​ពេល​រៀប​ឲ្យ​មាន់​ជល់​គ្នា​ ម្ចាស់​មាន់​គេ​ទះ​ដៃ​ស្រែក​ឡើង​ថា «យើង​បាន​គ្នា​ហើយ» ។ បន្ទាប់​ពី​ម្ចាស់​មាន់​ស្រែក​ តួ​មាន់​ក៏​រៀប​ខ្លួន​ចូល​ទៅ​ដល់​ ដោយ​កាង​ដៃឡើង​ធ្វើ​បែប​មាន់​ទទះ​ស្លាប ហើយ​ដើរ​ឱន​ៗ ចូលទៅ​ឈរ​ជិត​គ្នា​ មាន​អាការ​ដូច​អួត​ជល់​គ្នា​ តែ​មិន​ឲ្យ​ប៉ះ​ទង្គិច​ស្មាឬ​ប៉ះ​ដៃ​គ្នា​ទេ គ្រាន់​តែ​លើក​ដាក់​ដៃ​ទាំង​ ២ តាម​ចង្វាក់​ពាក្យ​ច្រៀង​របស់​ម្ចាស់​មាន់​ប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេល​នោះ​ ម្ចាស់​​មាន់​គេ​ច្រៀង​​ឡើង​ថា «មាន់​នាង​នីវ៉ឺយៗ ជល់​នឹង​មាន់​នាង​នល់​ លោក​​ឲ្យ​ប្រជល់​ វ៉ឺយៗ មាន់យើង​ឈ្នះ​គេ»។ កាល​ម្ចាស់​មាន់​ច្រៀង​ហើយ​ មាន់​ទាំង​ពិរ​ក៏លោត​ចូល​ទៅ​ឈរ​កណ្តាល​វង់​ហើយ​លោត​​ចេញ​មក​វិញ​ ចេញ​មក​វិញ​ហើយ​ចូល​ទៅ​វិញ​ទៀត​ដោយ​ធ្វើ​អាការ​ទទះ​ស្លាប​ដូច​មុន ម្ចាស់​មាន់​ក៏​ស្រែក​ច្រៀង​ដូច​មុន​ម្តង​ទៀត ។
មាន​ខាង​ណា​មាន​អាការ​ក្លៀវ​ក្លា​ស្វាហាប់​ខ្លាំង​ពូកែ​ជាង​គេ ក្នុង​វេលា​ជល់​ គេ​ទុក​ជា​ឈ្នះ ។ កាល​បើ​មាន់​ ១​ គូមុន​ ដឹង​ឈ្នះ​ចាញ់​ហើយ​ម្ចាស់​មាន់​គេ​ឲ្យ​មាន់​ផឹក​ទឹក​ គឺ​ឲ្យ​ផឹក​ទឹក​ត្នោត ឬឲ្យ​ស៊ី​បបរ​ជាដើម ជា​កំសាន្ត​សប្បាយ ហើយ​គេ​រៀប​ចំ​ប្រជល់​សា​ជា​ថ្មី​ត​ទៅ​ទៀត ។ គេ​លេង​តែ​របៀប​នេះ​ រហូត​ដល់​ពេល​ឈប់​ ។
ល្បែង​នេះ​អាច​រាប់​ចូល​ក្នុង​កីឡា​សម្រាប់​បង្ហាត់​ក្មេង​ឲ្យ​មាន​ទំលាប់​ប្រកាន់​នូវ​សេចក្តីក្លាហាន​បាន។

ដក​ស្រង់​ចេញពី​សៀវ​ភៅ «ល្បែងប្រជាប្រិយខ្មែរ» បោះពុម្ភ​លើក​ដំបូងដោយ ពុទ្ធ​សាសនបណ្ឌិត្យ ឆ្នាំ១៩៦៤។

អត្ថបទទាក់ទង