Grand News Asia Close

ប្រវត្តិខ្លែងខ្មែរ មានឈ្មោះដើម ខ្លែងមេកូន ឬ ខ្លែងព្នង (៤០០ឆ្នាំមុនគ.ស)

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 481
ប្រវត្តិខ្លែងខ្មែរ មានឈ្មោះដើម ខ្លែងមេកូន ឬ ខ្លែងព្នង (៤០០ឆ្នាំមុនគ.ស) ប្រវត្តិខ្លែងខ្មែរ មានឈ្មោះដើម ខ្លែងមេកូន ឬ ខ្លែងព្នង (៤០០ឆ្នាំមុនគ.ស)

១- សម័យ មុន នគរ ភ្នំ (៤០០ ឆ្នាំ មុនគ . ស ) “ ខ្លែងឯក ” ដែល មានឈ្មោះ ដើម ថា “ ខ្លែង ព្នង ” បាន បង្កើត ឡើង ដោយ បុព្វបុរសខ្មែរ ប្រមាណ ជា ៤០០ ឆ្នាំ មុន គ្រិស្ដសករាជសំរាប់ បង្ហោះ ក្នុង ពិធី បង្ហោះ ខ្លែង នា រដូវ ច្រូតកាត់ ។ សម័យ មុន នគរ ភ្នំបុព្វបុរស ខ្មែរ មាន ជំនឿ លើ អ្នកតា ហើយ ជំនឿ នោះនាំ ឱ្យ ដូនតា យើង តែងតែ ប្រារឰ ពិធី ឡើងអ្នកតា នៅដើមរដូវ វស្សា ដើម្បី សុំ ទឹកភ្លៀងសំរាប់ បង្កបង្កើន ផល ហើយ នា រដូវ ច្រូតកាត់ តែងតែប្រារឰ ពិធី បង្ហោះ ខ្លែង ដើម្បី សម្ដែង នូវ ការ ដឹងគុណ ចំពោះ អ្នកតា ដែល បាន ជួយ ឱ្យ ភោគផលស្រូវ ដំណាំ បាន ផល ល្អ។

ខ្លែង សម័យ នោះ ឆ្អឹង ធ្វើ ឡើង ដោយ ឫស្សី និង តួ ខ្លែង ពាស ដោយ ស្លឹកឈើ ដែល ត្បាញ ដូច កន្ទេល ។ពិធី បង្ហោះ ខ្លែង កើតឡើង ផ្សារ ភ្ជាប់ ជាមួយ នឹង វិស័យ កសិកម្ម ។

២- សម័យ នគរ ភ្នំ ( ស . វ ទី ១ ដល់ទី ៦)ដើម ស . វ នៃ គ . ស រដ្ឋ នគរ ភ្នំ ត្រូវ បានបង្កើត ឡើង ហើយ ដូនតា ខ្មែរ បាន ទទួល វប្បធម៌ ឥណ្ឌា មាន សាសនា អក្សរ សិ ស្ប៍ សិល្បៈ ។ សម័យ នគរ ភ្នំកសិកម្ម មានការ រីកចំរើន លូតលាស់ ខ្លាំង ដោយសារ ជោគជ័យខាង នយោបាយ ទឹក ។ អ្នកស្រុក ចេះ ជីក ព្រែកខ្វាត់ខ្វែង សំរាប់ បង្ហូរ ទឹកជំនន់ ទន្លេមេគង្គ ចោល ចេញ ផង លាង សំអាត ភក់ ល្បប់ និងអំបិល ដែល ជ្រួតជ្រាប ក្នុង ដី ផង និង សំរាប់ប្រើប្រាស់ ជា គមនាគមន៍ ផង ។ សេចក្ដីបញ្ជាក់ ពី កសិកម្ម រីក ចំរើនតាម ឯកសារ ចិន បាន កត់ត្រា ទុក ថា “ សាបព្រោះ មួយ ឆ្នាំច្រូតកាត់ បី រដូវ ” ។ ពិធី បង្ហោះ ខ្លែង ប្រហែលជាបាន រៀបចំ ឡើង តាម ជំនឿ អ្នកតា និង ព្រហ្មញ្ញសាសនា ដើម្បី សម្ដែង នូវ ការ ដឹងគុណ ចំពោះ អ្នកតា និង ព្រះពាយ ដែល បាន ជួយ ឱ្យការ ដាំ ដុះ ទទួលផល បាន ច្រើន ។ សម័យ នោះខ្មែរ ប្រកាន់ យក របប មាតា ធិ ប តេ យ្យ ទើបខ្លែង ត្រូវ បាន ចាត់ ទុក ថា ជា មេ ឬ ព្រះ មហាក្សត្រិយានី ។ ខ្លែង ព្នង ក៏ ត្រូវ បាន អ្នកស្រុក ហៅ ថា ខ្លែង មេ កូន គឺ មេ ជា ព្រះ មហា ក្ស ត្រិយា នី កូន ជា ប្រជារាស្ដ្រ ។

៣- សម័យ ចេ ន ឡា ( ស . វ ទី ៧ ដល់ ទី ៨)សម័យ ចេ ន ឡា នយោបាយ ទឹក មាន ភាពរឹងរឹតតែ ប្រសើរ ឡើង ថែម ទៀត ញ៉ាំង ឱ្យមានការ កសាង ទីក្រុង ធំ ៗ នៅ ក្បែរ មាត់ ស្ទឹង និង ញ៉ាំង ឱ្យ កសិកម្ម កាន់តែ មានការ រីក ចំរើន ឯ ពិធី បង្ហោះ ខ្លែង ទំនងជា បាន រៀបចំ ឡើង ប្រសើរ ជាង សម័យ នគរ ភ្នំ ។ប៉ុន្ដែ នៅ ពេល ដែល ចេ ន ឡា គ្មាន ស្ថិរភាព នយោបាយ នា ស . វ ទី ៨ ដោយ ទឹកដី ត្រូវ បានបែងចែក ជា ពីរ គឺ ចេ ន ឡា ដីគោក និង ចេ ន ឡា លិច ទឹក ហើយ ប្រទេស ជាតិ ក៏ ធ្លាក់ ក្រោម ការត្រួតត្រា នៃ ពួក ជ្វា ថែម ទៀត នាំ ឱ្យ អ្នកស្រុកពុំ បាន ទទួល សេចក្ដី សុខក្សេមក្សាន្ដ ដូច្នេះពេល នោះ ប្រហែលជា ពុំ មានឱកាស រៀបចំ ពិធីបង្ហោះ ខ្លែង ឡើយ ។

៤- សម័យ អង្គរ ( គ . ស ៨០២ ដល់ ១៤៣១)សម័យ អង្គរ ជា សម័យ ដ៏ រុងរឿង បំផុតនៃ ប្រវត្ដិសាស្ដ្រ ខ្មែរ បាន ផ្ដើម ឡើង នាគ . ស ៨០២ ដោយ វីរ មហាក្សត្រ ខ្មែរ គឺ ព្រះបាទជ័យ វរ្ម័ន ទី ២ បន្ទាប់ ពី ព្រះ អង្គ បាន រំដោះប្រទេស ផុត ពី ការ ត្រួតត្រា របស់ ពួក ជ្វា មក ។ ក្នុង សម័យ អង្គរ ប្រជានុរាស្ដ្រ បាន សុខ ក្សេមក្សាន្ដ និង មានចិត្ដ ជ្រះថ្លាគោរព តាម ជំនឿ ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធ សាសនា ចូលរួម ដោយ ក្ដី រីករាយ បំផុត ក្នុង ការ កសាង ប្រាសាទ ល្អ ៗ វិចិត្រ ព្រមទាំង ផ្លូវថ្នល់ ស្ពាន ពេញ ផ្ទៃប្រទេស ។ ភាព រុងរឿង នោះ ដោយសារ នយោបាយ ទឹក ត្រឹមត្រូវ មានការ ជីកបារាយណ៍ ធំ ៗ ប្រឡាយ ទឹក ធ្វើ ឱ្យ មានទឹកបរិបូណ៌ ញ៉ាំង ឱ្យ កសិកម្ម លូតលាស់ ជា អតិបរមា ហើយ ជីវភាព របស់ ប្រជារាស្ដ្រ បានស្គាល់ នូវ ភាព សម្បូណ៌ សប្បាយ រុងរឿង យ៉ាងពិតប្រាកដ ។ តាម លោក ជីវ តា ខ្វាន់ អ្នកការទូត ចិន ដែល បាន មក កាន់ អង្គរ នាគ . ស ១២៩៦-១២៩៧ បានឱ្យ ដឹង ថា ខ្មែរ សម័យ អង្គរ អាចធ្វើស្រែ បាន ៣ ឬ ៤ ដង ក្នុង មួយ ឆ្នាំ ។

ដោយសារ កសិកម្ម រីក លូតលាស់ ពិធីបង្ហោះ ខ្លែង ជា ព្រះរាជ ពិធី មួយ ដ៏ សំខាន់ ដែលជា រៀង រាល់ ឆ្នាំ តាម ជំនឿ ព្រហ្មញសាសនា ទាក់ទង នឹង កសិកម្ម ព្រះមហាក្សត្រ ខ្មែរបាន ប្រារឰ ពិធី ច្រត់ព្រះនង្គ័ល នា ដើមរដូវវស្សា ដើម្បី គោរព ទេព្ដា ដី និង ជា ព្រះរាជកិច្ច បើក រដូវ ធ្វើស្រែ ចំការ ហើយ នា ដើមរដូវប្រាំង ប្រារឰ ពិធី បង្ហោះ ខ្លែង ដើម្បី សម្ដែង នូវការ គោរព និង ដឹងគុណ ចំពោះ ព្រះពាយ ក្នុងការ បង្ក ធាតុអាកាស ល្អ សំរាប់ អ្នកស្រុក ច្រូតកាត់ ប្រមូល ផល ។ យោង តាម សិលាចារឹក គ . ស ៩៧២ បានឱ្យ ដឹង ថា នា សម័យ អង្គរ ខ្លែងជា វត្ថុ សក្ការៈ ។

ប៉ុន្ដែ ភាព ថ្កុំថ្កើង ខ្ពង់ខ្ពស់ បំផុត នៃ សម័យអង្គរ បាន បញ្ចប់ ទៅ វិញ ជាមួយនឹង ភាព សោកសៅ ដ៏ ជូរ ចត់ ក្នុង ប្រវត្ដិសាស្ដ្រ ខ្មែរនាគ . ស ១៤៣១ ដោយសារ ទ័ព សៀម សម័យ ក្រុងអយុធ្យា វាយលុក ចូល ក្រុង អង្គរ បង្ក ឱ្យ បែកបាក់ សង្គម គ្រួសារ ខ្មែរ រហូត ដល់ ត្រូវ ចាកចោល នា ឆ្នាំ ១៤៣២ ដោយ ព្រះបាទ ចៅពញាយ៉ា ត ។ ចាប់ពី ពេល នោះ មក អារ្យធម៌ ខ្មែរ ចុះ អន់ ថយ និង ផ្នែក ខ្លះ នៃ វប្បធម៌ ខ្មែរ ត្រូវ បាត់បង់ និង បាត់ តម្លៃ ដូច ជា សិល្បៈ ប្រពៃណី ទំនៀមទំលាប់ ក្នុង នោះ ខ្លែង ត្រូវ បាន គេ បំភ្លៃ ឱ្យ យល់ ថា ជា វត្ថុ ចង្រៃ ទៅ វិញ ហើយ ព្រះ រាជពិធី បង្ហោះ ខ្លែង ក៏ ពុំ ប្រារឰ តាំងពី ពេល នោះ មក ។

៥- រជ្ជកាល ព្រះបាទ ស ត្ថា ទី ១ ( គ . ស ១៥៧៦-១៥៩៥)រហូត មក ដល់ រជ្ជកាល ព្រះ ស ត្ថា ទី ១ ទើប មាន អ្នកស្រុក ខ្មែរ បង្ហោះ ខ្លែង ឡើង វិញ ។ ភស្ដុ តាង គឺ នា ឆ្នាំ ១៥៩០ ជនជាតិ ព័រ ទុ យ ហ្គេ ម្នាក់ ឈ្មោះ Quiroga de San Antonio បានមក ទស្សនា ស្រុក ខ្មែរ សរសេរ ថា ខ្មែរ បង្ហោះ ខ្លែង ដែល មាន ឆ្អឹង ធ្វើ ពី ដើម បបុស តួ ខ្លែង ពាស ដោយ ក្រដាស ហើយ ខ្លែង នោះ បន្លឺ សម្លេង យ៉ាង ពីរោះ ពេល ហោះ ឡើង លើ អាកាស ។ទោះបី មានការ បង្ហោះ ខ្លែង ឡើង វិញ ក៏ ដោយ ក៏ ពុំ មាន ព័ត៌មាន ឱ្យ ដឹង ប្រាកដ ថា មហាក្សត្រ បាន ប្រារឰ ព្រះ រាជពិធី បង្ហោះ ខ្លែង ឡើយ ។

៦- រជ្ជកាល ព្រះបាទ ស្រី សុរិយោ ព ណ៍ ( គ . ស ១៦០៣-១៦១៨)ពី គ . ស ១៦០៣ ដល់ ១៦១៨ ក្នុង រជ្ជកាល ព្រះ បរម រាជា ស្រី សុរិយោ ព ណ៍ មាន ព័ត៌មាន ឱ្យ ដឹង ថា ព្រះមហាក្សត្រ បាន ប្រារឰ ព្រះរាជ ពិធី បង្ហោះ ខ្លែង ឡើង វិញ ប៉ុន្ដែ តាម ជំនឿ ព្រះ ពុទ្ធសាសនា ។

៧- រជ្ជកាល ព្រះបាទ អង្គឌួង ( គ . ស ១៨៤០-១៨៥៩)ព្រះបាទ អង្គឌួង ជា ព្រះរាជា មួយ អង្គ ប្រកបដោយ ទសពិធរាជធម៌ យក ព្រះ ទ័យ ទុក ដាក់ បំផុត ខាង ព្រះពុទ្ធ សាសនា និង រៀបចំ ឱ្យ មាន សន្ដិភាព ក្នុង ប្រទេស ។ ព្រះ អង្គ បាន កសាង ប្រទេស ឡើង វិញ ដោយ លើកតម្កើង ជីវភាព ប្រជារាស្ដ្រ និង លើក ផ្លូវ មួយ ពី រាជ ធានី ឧដុង្គ ទៅ កំពត ដើម្បី ភ្ជាប់ កំពង់ ផែ សមុទ្រ និង ផ្លូវ មួយទៀត ពី ឧដុង្គ ទៅ កំពង់ហ្លួង ដែល ជា កំពង់ ផែ ដ៏ សំខាន់ តាម មាត់ទន្លេ ។ ក្នុង ការ ការពារ សម្បត្ដិ ធម្មជាតិ ព្រះ អង្គ បាន ហាម ការ បរបាញ់ សត្វ និង មិន ឱ្យ នេសាទ ត្រី ដោយ ប្រើ ព្រួល រាំង ពេញ ព្រែក ឡើយ ។ ខាង វិស័យ វប្ប ធម៌ ព្រះបាទ អង្គឌួង បាន បង្កើត សាលា តាម វត្ដ ជា ច្រើន និង លើកទឹកចិត្ដ អ្នកប្រាជ្ញ កវី ដើម្បី ជួយ លើកតម្កើង អក្សរសាស្ដ្រ ខ្មែរ ។ ព្រះ អង្គជា អ្នកនិពន្ធ ដ៏ ឆ្នើម មួយ រូប ខាង ផ្នែក អក្សរសិល្ប៍ ខ្មែរ ។ រៀង រាល់ ឆ្នាំ ចាប់ពី ថ្ងៃ ១២ កើត ដល់ ថ្ងៃ ១៥ កើត ខែ មិគសិរ នៅ ក្នុង វាំង នា រាជធានី ឧដុង្គ ព្រះបាទ អង្គឌួង តែង ប្រារឰ ព្រះរាជ ពិធី បង្ហោះ ខ្លែង តាម បែប ព្រះពុទ្ធ សាសនា ដោយ មាន សង់រោង ពិធី ៥ អន្លើ ហើយ និមន្ដ ព្រះសង្ឃ រាជាគណៈ ចំរើន ព្រះ បរិត្ដ នៅ គ្រប់ រោង ទាំង ៥ ដែល មាន តាំង គោម និង ខ្លែង ចំនួន ៥ ។ ព្រះ រាជពិធី នេះ ប្រារឰ ឡើង ដើម្បី ឧទ្ទិស ដល់ ព្រះ ចូឡាមណី ចេតិយ និង ដើម្បី បួងសួង កុំឱ្យ មាន ភ្លៀង ឬ ទឹកជំនន់ ក្នុង ឱកាស ច្រូតកាត់ ព្រម ទាំង ដើម្បី សុភមង្គល និង សុខ សន្ដិភាព សំរាប់ អ្នកស្រុក ទូ ទាំង នគរ ខ្មែរ ។

ចាប់តាំងពី ព្រះបាទ អង្គឌួង សោយ ទិវង្គត នា ឆ្នាំ ១៨៥៩ ទៅ ពិធី បង្ហោះ ខ្លែង ពុំ មាន ព្រះ មហាក្សត្រ ជំនាន់ ក្រោយ ៗ រៀបចំ ជា ព្រះរាជ ពិធី ទៀត ឡើយ ។ ប៉ុន្ដែ សកម្មភាព បង្ហោះ ខ្លែង អ្នកស្រុក នៅ តែ បង្ហោះ កំសាន្ដ សប្បាយ នា រដូវ ច្រូតកាត់ រៀង រាល់ ឆ្នាំ រហូត ដល់ គ . ស ១៩៧០ ។

៨- សម័យ សង្គមរាស្ដ្រនិយម ( គ . ស ១៩៥៣- ១៩៧០)នាគ . ស ១៨៦៣ គឺ បួន ឆ្នាំ ក្រោយ ពី ព្រះ បាទ អង្គឌួង សោយ ទិវង្គត នគរ ខ្មែរ យើង បាន ធ្លាក់ ក្រោម អាណាព្យាបាល បារាំង ។ ចាប់ពី ពេល នោះ មក សកម្មភាព បង្ហោះ ខ្លែង របស់ អ្នកស្រុក មិន ទៀងទាត់ ឡើយ ព្រោះ កំរិត ជីវ ភាព មិន សម្បូរ សប្បាយ និង ពុំ មាន សេរីភាព ។ ប៉ុន្ដែ ព្រឹទ្ធាចារ្យ និង វត្ដ លោក មាន តួនាទី សំខាន់ ណាស់ ក្នុង ការ ថែរក្សា វប្បធម៌ ជាតិ ក្នុង នោះ ក៏ មាន ប្រពៃណី នៃ ការ បង្ហោះ ខ្លែង ផង ដែរ ។ អ្នកស្រុក ខ្មែរ បាន ចំណាយពេល រង ទុក្ខវេទនា ជិត ១០០ ឆ្នាំ រស់នៅ ក្រោម អាណាព្យាបាលរបស់ បារាំង។ ថ្ងៃ ទី ៩ វិច្ឆិកា ១៩៥៣ ប្រទេស ជាតិ ទទួល បាន ឯករាជ្យ ឡើង វិញ ដោយសារ ស្នា ព្រះ ហត្ថ សម្ដេចព្រះ ឧបយុវរាជនរោត្ដម សីហ នុ ។ ចាប់ពី ពេល នោះ មក ដល់ គ . ស ១៩៧០ ប្រទេស ជាតិ មានការ រីក ចំរើន លើ គ្រប់ វិស័យ និង ល្បី ពេញ ពិភពលោក ថា ព្រះរាជាណាចក្រ កម្ពុជា ជា កោះសន្ដិភាព ។ វិស័យ កសិកម្ម មាន ការ រីក ចំរើន និង បាន នាំ ចេញ អង្ករ ទៅ លក់ នៅ បរទេស ក្នុង មួយ ឆ្នាំ ៥០០.០០០ តោន ឯ ជីវភាព របស់ ប្រជារាស្ដ្រ សម្បូរ សប្បាយ និង ថ្លៃថ្នូរ ។ ដោយសារ កសិកម្ម មានការ រីក ចំរើន បែប នោះ ហើយ បានជា អ្នកស្រុក ខ្មែរ រីករាយ នាំ គ្នា បង្ហោះ ខ្លែង គ្រប់ ប្រភេទ នៅ តាម វាល ស្រែ ចំការ នា រដូវ ច្រូតកាត់ និង ក្រោយ ការ ច្រូត កាត់ ។ ពេល យប់ ក្រោយ ពី បញ្ចប់ ការ បោក បែន អ្នក ភូមិ នាំ គ្នា យក ខ្លែង គោម ខ្លែង ព្នង ទៅ បង្ហោះ រួច ហើយ ពួក គាត់ ត្រឡប់ មក ដេក ស្ដាប់ សម្លេង ឯក តាម ផ្ទះ រៀងខ្លួន ឬ ប្រមូល គ្នា ស្ដាប់ សម្លេង ឯក នៅ ទីណា មួយ ដោយ មាន ដុត ដំឡូង ឬ ក្រឡាន ទទួលទាន យ៉ាង សប្បាយ ទៀត ផង ។ ពេល ថ្ងៃ កុមា រា – កុមារី តែង នាំ គ្នា បង្ហោះ ខ្លែង កណ្ដូង ខ្លែង កន្ទោង ខ្លែង ប្រ បៅ និង ខ្លែង ក្ន ស់ ដោយ ទឹកមុខ ញញឹម ស្រស់ ។ ប៉ុន្ដែ សង្គ្រាម ជាង ពីរ ទស វត្ស ចាប់តាំងពី ឆ្នាំ ១៩៧០ ព្រមទាំង របប ខ្មែរក្រហម បាន ធ្វើ ឱ្យ អ្នកស្រុក ខ្មែរ អត់បាយ បែកបាក់ ស្លាប់ និង និរាស ព្រាត់ គ្រួសារ ។វប្បធម៌ ខ្មែរ រលត់ ជា ថ្មី ហើយ សកម្មភាព បង្ហោះ ខ្លែង ក៏ បាត់បង់ ទៅ ។

៩- ខ្លែងឯក ពី គ . ស ១៩៩៤-២០០៤ឆ្នាំ ១៩៩២ មាន សេសសល់ ព្រឹទ្ធាចារ្យ ចាស់ ៗ មួយ ចំនួន តូច ដែល ស្រឡាញ់ ខ្លែង បាន ខិតខំ ធ្វើ ខ្លែងឯក បង្ហោះ ឡើង វិញ តែ មានការ ប្រុង ប្រយ័ត្ន បំផុត ព្រោះ តាម វាលស្រែ ចំការ មួយ ចំនួន នៅ មាន សេសសល់ គ្រាប់ មីន ។ ថ្ងៃ ទី ៣១ ខែធ្នូ ១៩៩៤ រដ្ឋមន្ដ្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ បាន អនុញាត ឱ្យ រៀបចំ មហោស្រព ខ្លែង លើក ទី ១ តាម គំនិត ផ្ដួចផ្ដើម និង ការ ស្នើ សុំ របស់ លោក ស៊ឹ ម សា រ៉ា ក់ ដោយ ប្រមូល បាន អ្នក ស្នេហា ខ្លែង ចំនួន ២៧ នាក់ មក ពី ខេត្ដ ចំនួន ៩ ជួបជុំ គ្នា នៅ មាត់ទន្លេ បា សាក់ ( បច្ចុប្បន្ន ជា សួនច្បារ សម្ដេច ហ៊ុន សែន ) រាជធានី ភ្នំពេញ ។ ចាប់តាំងពី ពេល នោះ ខ្លែង ព្នង ឬ ខ្លែងឯក បាន រស់ ឡើង វិញ ហើយ មហោស្រព បង្ហោះ ខ្លែង ក៏ បាន ប្រារឰ ឡើង រៀង រាល់ ឆ្នាំ ចាប់ពី ឆ្នាំ ១៩៩៩ មក ទល់ បច្ចុប្បន្ន ។ ខ្លែងឯក មិន ត្រឹមតែ បាន រស់ ឡើង វិញ ធ្វើ ឱ្យ ខ្មែរ ជំនាន់ ក្រោយ បាន ស្គាល់ និង ស្រឡាញ់ ប៉ុណ្ណោះ ទេ ថែម ទាំង បាន ផ្សព្វ ផ្សាយ នូវ និមិត្ដរូប សន្ដិភាព សុភមង្គល និង ក្លាយជា អត្ដសញាណ វប្បធម៌ ខ្មែរ ហើយ ល្បី ល្បាញ លើ ឆាក អន្ដរជាតិ ទៀត ផង ។ ចាប់ ពី ឆ្នាំ ១៩៩៤ មក ខ្លែងឯក បាន ចូលរួម ម ហោ ស្រព ខ្លែង អន្ដរជាតិ ចំនួន ១៧ ដង ដូច ជាម ហោ ស្រព ខ្លែង នៅ ប្រទេស បារាំង អ៊ី តា លី អង់គ្លេស ឥណ្ឌា ឥណ្ឌូ ណេ ស៊ី ម៉ា ឡេ ស៊ី និង វៀតណាម ។ការ រស់ ឡី ង វិញ នៃ ខ្លែងឯក ជា ការ បញ្ជាក់ ថា មាតុភូមិ កម្ពុជា មាន សន្ដិភាព និង សុភមង្គល សំរាប់ អ្នកស្រុក ខ្មែរ ។

១០- លក្ខណសម្បត្ដិ ពិសេស របស់ “ ខ្លែងឯក ”ក – ខ្លែងឯក បំពាក់ ដោយ ឯក ដែល ជា ឧបករណ៍ ភ្លេង បន្លឺ បាន ច្រើន សម្លេង យ៉ាង ពីរោះ ពេល ហោះ ឡើង លើ អាកាស ។ខ – ការ បង្ហោះ ខ្លែងឯក កំសាន្ដ សប្បាយ គឺ ការ បង្ហោះ ជា សហគមន៍ ។គ – ពេល អ្នកស្រុក មានឱកាស បង្ហោះ ខ្លែង គឺ បង្ហាញ ឱ្យ ដឹង ថា អ្នកស្រុក មាន សេរីភាព និង ប្រទេស ជាតិ មាន សន្ដិភាព ។ឃ – ខ្លែងឯក តំណាង ឱ្យ មាន មាតា ខ្មែរ ឬ អ្នកដឹកនាំ ប្រទេស ខ្មែរ ។

អត្ថបទទាក់ទង