Grand News Asia Close

(Video) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សួរសុខទុក្ខនិងសម្ពោធអគារ អង្គការ AFESIP សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 441

CNV:

អបអរសាទរជាមួយនឹងការចូលឆ្នាំថ្មី ដែលទើបនឹងចូលមកដល់ប៉ុន្មានម៉ោង សង្ឃឹមថា ចៅៗទាំងអស់នឹងទទួលបានជោគជ័យនៅក្នុងជីវិតរបស់ខ្លួន! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក្មួយៗ ចៅៗ ទាំងអស់ជាទីស្រឡាញ់!

ថ្ងៃនេះ យើងជួបគ្នានៅដើមឆ្នាំតែម្តង បន្ទាប់ពីឆ្នាំ ២០២២ បានកន្លងផុតទៅក្នុងរយៈពេលប៉ុន្មានម៉ោង។ យើងក៏ជួបជុំគ្នានៅទីនេះ គួបផ្សំជាមួយការសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារដែលបានសាងសង់ សម្រាប់ការស្នាក់នៅ និងរៀនសូត្ររបស់ចៅៗ។ ខ្ញុំមានការរីករាយ ដែលបានមកជួបជាមួយចៅៗ​ ជាមួយទឹកចិត្តដ៏ក្តុកក្តួល ដែល​យើងបានឆ្លងកាត់នូវដំណាក់កាលដ៏លំបាក។ យ៉ាងណាក៏ដោយ ចៅៗបានជម្នះនូវការខិតខំជាមួយនឹងអ្នកដឹកនាំ ដែលឡើងធ្វើរបាយការណ៍អម្បាញ់មិញជាមួយនឹងទឹកភ្នែក។ រយៈពេលកន្លងទៅនេះ យាយក៏តែងទទួលរបាយការណ៍ជាប្រចាំពីកូន ម៉ម សុម៉ាលី ដែលទទួលខុសត្រូវនៅទីនេះ ធ្វើឱ្យតាក៏ក្តាប់បាននូវរឿងរ៉ាវជាបន្តបន្ទាប់។ តា/យាយមានមោទនភាព ដោយសារតែកិច្ចការទាំងឡាយដែលយើងបានរួមគ្នាធ្វើនេះ សំរេចបានជោគជ័យជាបន្តបន្ទាប់ ជាមួយនឹងការកសាងឡើងនូវមូលដ្ឋានសម្រាប់ការជ្រកកោន ស្នាក់អាស្រ័យរបស់ចៅៗ ហើយក៏បានឆ្លងកាត់នឹងការលំបាកជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលពេលនោះ យើងក៏បានតាមដានដោយដិតដល់អំពីការវិវត្តន៍ទាំងឡាយ ដែលប៉ះពាល់មកដល់ទីកន្លែងនេះ។

យើងសប្បាយរីករាយដែលចៅៗ បានទទួលការរៀនសូត្រ ក្នុងហ្នឹងមានទាំងការធ្វើសមាធិ ដែលផ្តល់នូវការត្រិះរិះ ភាពអត់ធ្មត់ និងការតាំងចិត្តដើម្បីជំហានបន្ត​។ និយាយដល់កន្លែងនេះ មិនមែនបានសេចក្តីថា ធ្វើកន្លែងនេះ ដើម្បីត្រៀមទទួលមនុស្សបន្ថែមនោះទេ។ (១) សង្ឃឹមថា រឿងនេះនឹងបានលឺទៅដល់គ្រប់មនុស្ស ជាពិសេសបុរស ខិលខូចទាំងឡាយ មិនត្រូវធ្វើសកម្មភាពអ្វីដែលវាផ្ទុយជាមួយនឹងសីលធម៌មនុស្ស។ សង្ឃឹមថា ទីកន្លែងនេះបន្ទាប់ពីចៅៗ ធំទៅ មានប្តី មានគ្រួសារចាកចេញទៅ នឹងមិនមានមនុស្សបន្ថែមថ្មីរហូតទៅដល់កន្លែងនេះ ដែលក្លាយទៅជាចំណុចប្រមូលកុមារីដែលរងគ្រោះនោះទេ។ ប្រសិនបើកន្លែងនេះជាទីកន្លែងដែលមានចំនួនកើនឡើង នៃចំនួនកុមារីដែលរងគ្រោះដោយការរំលោភបំពាន មានន័យថា នៅទូទាំងប្រទេសរបស់យើងវាក៏នៅសល់បញ្ហាបំពានមនុស្សទៅលើស្ត្រីនិងកុមារី។ យើងធ្វើកន្លែងនេះ មិនមែនសំដៅបង្កើនចំនួនមនុស្សទេ ក៏ប៉ុន្តែសំដៅដោះស្រាយបញ្ហាចៅៗដែលនៅតូចៗគ្មានកន្លែងជ្រកកោននៅឱ្យបានស្រួល ដែលមុននេះយើងមានការលំបាកបន្តិច។ ឥឡូវទីកន្លែងនេះមានអគាររឹងមាំ ដែលមានរហូតទៅដល់ ៤០ បន្ទប់ ដែលបង្កលក្ខណងាយស្រួលឱ្យចៅៗ អាចរស់នៅបានដោយភាពកក់ក្តៅ។

ថ្ងៃនេះ លោកជំទាវ ជូ ប៊ុនអេង ដែលទទួលខុសត្រូវលើបញ្ហាការប្រឆាំងការជួញដូរមនុស្ស ក៏មានវត្តមានដែរ។ យើងត្រូវធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងជាមួយអំពើទាំងឡាយ ដែលបំពាន ជាពិសេសភាពតិរច្ឆានបានកើតឡើងដោយសារមនុស្សប្រុសមួយចំនួនដែលបានបង្កើត។ ខ្ញុំពេញចិត្តជាមួយសកម្មភាពទាំងអស់ ដែលសប្បុរសជននានាបានជួយដល់កន្លែងនេះ រាប់ទាំងការផ្តល់ចំណីអាហារ ការផ្តល់សម្ភារៈជួយដល់ទីកន្លែងដែលខ្លួនគួរត្រូវជួយ។ ខ្ញុំសប្បាយរីករាយជាមួយនឹងឃើញចៅៗ ទាំងអស់បានទទួលការរៀនសូត្រ ហើយក្នុងរបាយការណ៍របស់ ម៉ម សុម៉ាលី ក៏បានបង្ហាញអំពីការប្រឡងជាប់ ទោះបីថាឆ្នាំនេះអ្នកដែលត្រូវប្រឡងបាក់ឌុប្លិ៍ គឺមាន ៨ នាក់ យើងប្រឡងជាប់ ៦ នាក់ (ឯ) ២ នាក់ បានធ្លាក់។ អ្នកធ្លាក់កុំអស់សង្ឃឹម។ មិនត្រូវអស់សង្ឃឹមទេ ត្រូវបន្តការខិតខំ។

(២) មានជម្រើសពីរដែល សុម៉ាលី ត្រូវពិភាក្សាជាមួយនឹងចៅៗ។ ជម្រើសទី(១) គឺបន្តការសិក្សានៅថ្នាក់ទី ១២។ រៀនត្រួតថ្នាក់ ហើយឆ្នាំក្រោយគឺយើងនឹងប្រឡងទៀត។ ឯជម្រើសទី(២) អាចបញ្ជូនទៅតាមមហាវិទ្យាល័យ រៀនបរិញ្ញាបត្ររង រួចហើយឆ្នាំក្រោយប្រឡងបាក់ឌុប្លិ៍ថែមទៀត។ ធ្វើយ៉ាងនេះវាអត់ខាត។ បើសិនជាយើងរៀនត្រួតថ្នាក់ក៏បាន ប៉ុន្តែបើយើងចូលរៀនយកបរិញ្ញាបត្ររង ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឱ្យសិស្សដែលប្រឡងបាក់ឌុប្លិ៍មិនជាប់ អាចមានឱកាសចូលរៀនបរិញ្ញាបត្ររង (នោះក៏បាន)។ នៅពេលដែលយើងរៀនបរិញ្ញាបត្ររងនោះ យើងក៏មកបន្តរៀនប្រឡងបាក់ឌុប្លិ៍។ ដល់ប្រឡងបាក់ឌុប្លិ៍ឆ្នាំក្រោយ (យើងក៏អាចប្រលងបាន)។ អញ្ចឹង ប្រឡងបាក់ឌុប្លិ៍រួច យើងចប់ឆ្នាំទី ១ បាត់។ ជាមួយនឹងការជាប់បាក់ឌុប្លិ៍ យើងចប់បរិញ្ញា​បត្ររងឆ្នាំទី ១។ អញ្ចឹង យើងមានសិទ្ធិទៅយកបរិញ្ញាបត្រដែលខ្ពស់ជាងនេះទៀត ដោយសារយើងមានសញ្ញាបត្ររួចហើយ។ នេះជាការគិតគូមួយ សម្រាប់ចៅៗ ២ នាក់ ដែលប្រឡងធ្លាក់។

ឯចៅដែលប្រឡងជាប់ ៦ នាក់ ផ្សេងទៀត គឺចាំបាច់ត្រូវដោះស្រាយអាហារូបករណ៍។ ខ្ញុំសូមស្នើថា កូនរបស់ខ្ញុំដែលកាន់កាប់អាហារូបករណ៍ ត្រូវផ្ដល់អាទិភាពសម្រាប់ទីកន្លែងនេះដើម្បីធ្វើការជ្រើសរើស។ ថ្ងៃនេះ (ហ៊ុន) ម៉ាណែត មិនបានមកទេ ក៏ប៉ុន្តែអ្នកដែលទទួលខុសត្រូវពាក់ព័ន្ធបញ្ហានេះក៏ធ្វើការទំនាក់ទំនង ដោយសារតែមានមហាវិទ្យាល័យច្រើនណាស់ ដែលបានផ្ដល់អាហារូបករណ៍ (៣) សម្រាប់ការសិក្សានៅថ្នាក់ឧត្តមសិក្សាសម្រាប់ខ្ញុំ ប្រមាណជា ៣ ពាន់នាក់/ឆ្នាំ អញ្ចឹង វាមិនលំបាកទេ។ មួយឆ្នាំៗយើងសិក្សាដឹងពីបំណងរបស់សិស្សនៅទីនេះ ហើយយើងដាក់សំណើទៅ (ហ៊ុន) ម៉ាណែត ដែលកំពុងកាន់កាប់អាហារូបករណ៍របស់ពុក។ យើងត្រូវផ្ដល់អាទិភាពទៅឱ្យកុមារីនៅទីនេះ ដែលបានប្រឡងជាប់បាក់ឌូប្លិ៍ ដើម្បីមានអាហារូបករណ៍រៀនបន្ត។

ខ្ញុំត្រូវតែដាក់ចេញជាគោលដៅមួយថា កុមារីដែលមកស្នាក់នៅទីនេះត្រូវតែមានឧត្តមសិក្សាជាចាំបាច់ ហោចណាស់ត្រូវមានបរិញ្ញាបត្រ ហើយបើសិនគេអាចមានលទ្ធភាពបន្ត គេអាចបន្តទៅបរិញ្ញាបត្រជាន់ខ្ពស់ និងបន្តទៅថ្នាក់បណ្ឌិត ព្រោះថាយើងអត់មានអ្វីផ្សេងក្រៅតែពីការផ្ដល់ឱ្យចំណេះវិជ្ជាទេ។ ថ្ងៃនេះយើងផ្ដល់ឱ្យនូវចំ​ណី​អាហារនិងការសិក្សារបស់ពួកគេ ប៉ុន្តែអ្វីដែលយើងចង់ផ្ដល់រយៈពេលវែងនោះគឺការសិក្សានោះឯង។ អញ្ចឹង​ទេ ខ្ញុំសូមធានាយកនូវសិស្សទាំងអស់ ដែលជាប់បាក់ឌុប្លិ៍នៅកន្លែងនេះ ឱ្យទទួលបាននូវការសិក្សាថ្នាក់ឧត្តមសិក្សាទាំងអស់គ្នា។ ចៅៗ មានកន្លែងមានធ្វើសមាធិ តាចង់ឱ្យចៅៗបំបាត់ចោលរូបភាព នៃការភ័យខ្លាចស្ថិតនៅក្នុងអារម្មណ៍ដែលចៅៗធ្លាប់បានជួបប្រទះ ច្បាស់ណាស់ចៅៗបំភ្លេចរឿងមិនទាន់រួច ប៉ុន្តែបន្តិចម្ដងៗ ចៅអាចបំភ្លេចនូវរឿងរ៉ាវការភ័យខ្លាច/ភាពតក់ស្លុត ដែលចៅៗបានជួបប្រទះកាលពីពេលមុន តាមរយៈនៃការខិតខំប្រឹងប្រែងរម្លត់នូវអ្វីដែលជាអតីតកាល ហើយសម្លឹងឆ្ពោះទៅរកអនាគត ដែលចៅៗនឹងត្រូវបានទទួល។

ខ្ញុំគិតថា ជាមួយនឹងការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងមណ្ឌល និងគ្រូទាំងឡាយនៅទីនេះ បញ្ចូលទៅក្នុងក្របខណ្ឌរួចហើយនោះ នឹងបន្តជាមួយនឹងសប្បុរសជននានា ដើម្បីធ្វើឱ្យទីកន្លែងនេះក្លាយទៅជាទីកន្លែងដែលមានការអប់រំល្អ។ ខ្ញុំក៏អំពាវនាវផងដែរ​ជាមួយនឹងសិស្ស (ដែល)ឥឡូវនឹងកំពុងរៀននៅឧត្តមសិក្សាចំនួន ១៧ នាក់ ខាងមុខនេះពួកគេនឹងចប់ថ្នាក់បរិញ្ញាបត្រច្បាប់ (ចប់ថ្នាក់)គ្រប់គ្រងហិរញ្ញវត្ថុ និងទីផ្សារ។ សង្ឃឹមថា ពួកគេទាំងនោះនឹងទទួលបាននូវការងារធ្វើល្អ ទាំងក្នុងវិស័យរដ្ឋនិងវិស័យឯកជន​ ហើយកាន់តែអស្ចារ្យជាងទៀតនោះ ២ នាក់ ត្រូវបានប្រឡងជាប់ធ្វើជានគរបាលម្នាក់ និងធ្វើជាយោធាម្នាក់។ ឯណាយើងអាចបង្ហាញខ្លួនបានទេអ្នកជាប់ជាប៉ូលីស? … ឯណាទាហ៊ាន? ជាប់នៅសាលា(ណា)? ប្រហែលជាសាលានាយទាហាននៅត្មាតពងក៏មិនដឹង? (ជាទាហាន)ឆ័ត្រយោង។ ប្រហែលជាត្រូវរៀនសាលានាយទាហ៊ានសកម្មត្មាតពង … អត់អីទេ ឱ្យបានតែបានជាប់។

នេះគឺយើងប្រឡងដោយសមត្ថភាពរបស់យើង។ ឥឡូវពាក់ឯកសណ្ឋានប៉ូលីសហើយ ប៉ុន្តែយើងមិនត្រូវសងសឹកអ្នកណាទេ។ ថ្ងៃក្រោយយើងនឹងមានការងារធ្វើ។ នោះហើយគឺជាមោទនភាពនៃការខិតខំ(ផ្ទាល់ខ្លួនរបស់យើង)។ អ្នកជួយទាំងឡាយសុទ្ធតែមានបំណងឱ្យចៅៗទាំងអស់មានអនាគល្អ។ (៤) អតីតកាលវាបានផ្ដល់នូវការឈឺចាប់ហួសពីកម្រិតដែលទ្រាំទ្របានទៅហើយ ប៉ុន្តែអនាគតចៅៗ ខិតខំថានឹងងើបឈរឡើង ដើម្បីឱ្យអនាគតរបស់យើងភ្លឺស្វាង។ រឿងរ៉ាវមិនមែនចៅៗ អ្នកប្រព្រឹត្តទេ ប៉ុន្តែមានគេបំពានចំពោះចៅៗ។ រឿងនេះមិនមែនជាកំហុសរបស់ចៅៗ ហើយក៏គ្មានសង្គមណាមកស្អប់ខ្ពើមជាមួយនឹងចៅៗ ដែលត្រូវគេបំពាននោះទេ។ ផ្ទុយទៅវិញ សង្គមផ្ដល់នូវការលើកទឹកចិត្តជាមួយនឹងការចូលរួមនូវទុក្ខសោកជាមួយចៅៗ និងចូលរួមសប្បាយជាមួយចៅៗ នៅពេលដែលចៅៗទទួលបាននូវការបណ្ដុះបណ្ដាល។ សូម្បីតែឥឡូវ អ្នកដែលបានមើលការផ្សាយបន្តផ្ទាល់ ឃើញអាគារដ៏ស្កឹមស្កៃដែលយើងមានរឹងមាំនេះ គឺវាល្អសម្រាប់ចៅៗ …។

ខ្ញុំសប្បាយរីករាយ ដែលឃើញថាក្នុងរបាយការណ៍។ ខ្ញុំបានផ្ដល់ថវិកា សម្រាប់មួយខែម្នាក់ ១០ ម៉ឺនរៀល ជាប្រាក់សន្សំ។ ឥឡូវ ថវិកានោះចៅៗបានយកទៅប្រើប្រាស់ សម្រាប់តម្រូវការសន្សំទុកខ្លះ ទុកទិញចិញ្ជៀន ទិញមាស (ទិញ)ខ្សែក (ទិញ)នាឡិកា ចៅៗខ្លះទៀតសន្សំទិញម៉ូតូជិះទៅរៀន នោះហើយជាអ្វីដែលតាគិត។ ដូចជាចៅៗតូចៗនេះ ទម្រាំដល់ធំលុយសន្សំមិន(បាន)ចេះតិច យ៉ាងហោចណាស់មួយខែ ១០ ម៉ឺន(រៀល) គ្រាន់បើជាងអត់ មួយឆ្នាំវាបាន ១ លាន ២ សែន(រៀល)ដែរ អញ្ចឹង បើ ១០ ឆ្នាំ វាក៏បានច្រើនដែរ។ ពេលនោះពួកគេចេញទៅ ពួកគេក៏មានប្រាក់ ព្រោះឥឡូវតម្រូវការចាយវាយក៏មិនមែនជាច្រើន។ យាយតែងតែនឹកគិតដល់ចៅៗ អម្បាញ់មិញមកតាមឡាន ដោយសារឡានភ្ជាប់ជាមួយនឹង BTV ឃើញបញ្ចាំងរូបភាព យាយធ្វើវីដេអូខលពីក្នុងឡានមកជាមួយនឹងចៅៗ។ រឿងនេះ បង្ហាញពីការយកចិត្តទុកដាក់ជាមួយនឹងអ្នកទាំងអស់គ្នា។

ថ្ងៃនេះ ខ្ញុំចង់រួមចំណែកដោះស្រាយបន្ថែម។ មុននឹងខ្ញុំចេញមកទីនេះ ខ្ញុំក៏បានពិភាក្សាជាមួយនឹងភរិយារបស់ខ្ញុំថា តើយើងគួរធ្វើអ្វីបន្ថែម សម្រាប់មជ្ឈមណ្ឌលនេះ? ជារៀងរាល់ខែខ្ញុំផ្ដល់អង្គរចំនួន ១ ២០០ គីឡូ បានសេចក្ដីថា ១ តោន ២០០ គីឡូ ថវិកាសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារក្នុងមួយខែ ១០ លានរៀល។ ឥឡូវនេះ ដោយសារតែអតិផរណា ទំនិញឡើងថ្លៃបន្ដិច អាចធ្វើឱ្យអាហាររបស់ក្មួយៗ ចៅៗ មានការថយចុះ។ ដូច្នេះ ចាប់ពីខែនេះទៅ ថវិកាដែលត្រូវបានផ្ដល់បន្ថែម សម្រាប់ការហូបចុក សូមដំឡើងពី ១០-២០ លានរៀលតែម្ដង។ អញ្ចឹង បើយើងគិតជាប្រាក់ដុល្លារ ក្នុងមួយខែ ៥ ០០០ ដុល្លារ ប៉ុន្តែ យើងគិតជាប្រាក់រៀលទេ ក្នុងមួយខែ ២០ លានរៀល ក្នុងមួយឆ្នាំអស់ ២៦០ លានរៀល សម្រាប់តែថ្លៃម្ហូបទេ។ អង្ករគឺមានហើយ។ ខ្ញុំផ្ដាំអ្នកផ្គត់ផ្គង់អង្ករ … ត្រូវទិញអង្ករលេខ១ អង្ករដែលឆ្ងាញ់ជាងគេយកមកផ្គត់ផ្គង់។ ខ្ញុំមិនដឹងថា ផ្គត់ផ្គង់បែបណាទេកន្លងទៅ? (មានអ្នកឆ្លើយប្រាប់ថាដាក់អង្ករឆ្ងាញ់) … ឥឡូវ តម្លៃទំនិញវាឡើង អាចនឹងមានការថមថយបន្ដិច។ អញ្ចឹងបន្ថែមពី ១០-២០ លានរៀល (ឡើង)មួយជាពីរ។ ដូច្នេះ វាអាចសម្រួលឱ្យការកើនឡើង នៃជីវភាពរបស់ចៅៗដែរ។

ដើម្បីត្រៀមទុកសម្រាប់ការដោះស្រាយនានា រាប់ទាំងថ្លៃទឹក/ភ្លើងស្អីៗ ឬក៏ភាពចាំបាច់ណា ជួនកាលក្មេងឈឺ ត្រូវដោះស្រាយភ្លាមៗ ខ្ញុំក៏សូមបន្ថែមថា មួយឆ្នាំនឹងផ្ដល់ជូន ៥ ម៉ឺនដុល្លារបន្ថែមទៀត។ អញ្ចឹង រៀបចំដាក់ទៅតាមធនាគារ។ រឿងប្រាក់ហូបគឺផ្សេង។ (៥) ប្រាក់នេះ គឺមួយឆ្នាំ ៥ ម៉ឺនដុល្លារ/ឆ្នាំ សម្រាប់យើងដោះស្រាយបញ្ហា កុំឱ្យផុតពីដៃពីជើង។ យើងមានទុនបម្រុងរបស់យើង។ ទុនបម្រុងនេះ គឺមិនមែនជាទុនបម្រុងក្នុងមួយថ្ងៃ ឬពីរឆ្នាំទេ បើទោះបីជាមានអ្នកប្រឹងប្រែងកំចាត់ត្រកូល “ហ៊ុន” ចេញពីកម្ពុជា ក៏ប៉ុន្តែគ្មានផ្លូវនឹងកំចាត់ត្រ​កូល “ហ៊ុន” ចេញពីកម្ពុជា(បានទេ)។ រឿងនេះ យើងនឹងធ្វើក្នុងរយៈពេលវែង។ ដូចបានបញ្ជាក់អញ្ចឹង មិនមែនធ្វើដើម្បីឱ្យមានមនុស្សរំលោភបំពានលើកុមារកាន់តែច្រើនទេ។

ចាត់ចែងយ៉ាងណា គឺអ្នកទទួលខុសត្រូវទទួលចាត់ចែងចុះ ប៉ុន្តែ ខ្ញុំគ្រាន់តែបែងចែក។ ថវិកាមាន ៣ ផ្នែក៖ ទី(១) ថវិកាសម្រាប់ចៅៗ ក្នុងមួយខែ ១០ ម៉ឺនរៀល។​ ទី(២) សម្រាប់ម្ហូបអាហារ គឺអង្ករនៅបន្ត ១ តោន ២០០ គីឡូដដែល និងបន្ថែមថវិកា ២០ លានរៀល/ខែ សម្រាប់ការហូបចុក។ (ទី៣) ក្នុងមួយឆ្នាំ គឺយើងត្រូវផ្ដល់ ៥ ម៉ឺនដុល្លារ/ឆ្នាំជាប្រាក់បម្រុងទុករបស់យើង នៅក្នុងពេលដែលមានបញ្ហា កុំឱ្យវាខើចដៃខើចជើង។ ជួនកាលនាំចៅៗទៅលេងនៅមាត់សមុទ្រ យើងប្រើប្រាស់ថវិកាហ្នឹង ដើម្បីយើងនាំគ្នាឱ្យបានដើរលេងអីផង។ ធ្លាប់បានបញ្ជូនទៅលេងមាត់សមុទ្រអីហ្នឹងគេដែរ?​ (រៀងរាល់ឆ្នាំមានអ្នកឧបត្ថម្ភនាំទៅលេងមាត់សមុទ្រ)។ អញ្ចឹង បន្តទៀតទៅ។ អរគុណណាស់ ដែលបានចូលរួមឧបត្ថម្ភ។ យើងចែករំលែកជាមួយគ្នា ដើម្បីនឹងធ្វើកិច្ចការជាមួយគ្នា ហើយចៅៗបានសប្បាយផង។

ឆ្នាំនេះ បុគ្គលិកដែលធ្វើការនៅទីនេះ ក៏នឹងបានទទួលឡើងប្រាក់ខែផងដែរ ដូចបុគ្គលិកដទៃទៀតនៅទូទាំងប្រទេស។ ចាប់ពីម៉ោងនេះទៅ គេនឹងចាប់ផ្ដើមឡើងប្រាក់ខែហើយ។ នៅ ១៤​ ថ្ងៃទៀតបានៗ ទៅបើក ព្រោះ ១ ខែ គេបើក ២ ដង។ សង្ឃឹមថា ការដោះស្រាយបញ្ហាត្រឹមប៉ុណ្ណោះ អាចសម្រួលទៅដល់មណ្ឌលនេះកាន់តែច្រើន ជាមួយនឹងម្ហូបអាហារមិនរលីបរលាប ដាក់មួយឆ្អែតៗ​ មួយឆ្ងាញ់ៗ។ ល្អហើយអ្នកដែលផ្គត់ផ្គង់អង្ករ ដែលផ្គត់ផ្គង់អង្ករប្រភេទអង្ករឆ្ងាញ់ ហើយបន្ថែមទៅដោយម្ហូបអាហារ(គ្រប់គ្រាន់)។ មុននេះថាល្មមហើយ ប៉ុន្តែ ល្មមក្នុងកម្រិតណាមួយនោះ តែឥឡូវយើងបន្ថែម ដើម្បីឱ្យវាឆ្ងាញ់ជាងនេះ។

ចំពោះសំណើអម្បាញ់មិញ ខ្ញុំស្ដាប់មិនច្បាស់។ (ម៉ម សុម៉ាលី) “កូនសុំឱ្យកូនៗអាយុ ៥ ឆ្នាំ កុំឱ្យគាត់ឡើងតុលាការ ដោយសារគាត់ឡើងទៅ គាត់ជួបនឹងជនល្មើស គាត់មកវិញ គាត់ពិបាកខ្លាំងណាស់ លោកពុក”។ ខ្ញុំទទួលយកនូវសំណូមពរនេះ គឺ(៦) ត្រឹមតែមេធាវីទៅបានទេ? ហ្នឹង គឺលោកជំទាវ ជូ ប៊ុនអេង ធ្វើការជាមួយនឹង ឯកឧត្តម កើត រិទ្ធ អំពីខាងផ្នែកយុតិ្តធម៌ គឺយកក្មេងទាំងនេះឡើងតុលាការ ស្មើនឹងបំបាត់ស្មារតីបន្ថែម (ធ្វើឱ្យមាន)ការភ័យខ្លាចកាន់តែធ្ងន់។ អញ្ចឹង តុលាការគួរតែយល់អំពីបញ្ហាហ្នឹង។ យើងអាចបញ្ជូនមេធាវី។ បានមេធាវីស្ម័គ្ររបស់សម្ដេចតេជោទៅហើយ ក៏ប៉ុន្តែ តុលាការតម្រូវឱ្យយកក្មេងៗនេះឡើងទៅកាន់តុលាការ គឺជាកន្លែងដែលគ្នាភ័យខ្លាចថែមទៀត។ ក្មេងមិនទាន់បាត់ការភ័យខ្លាចផង តុលាការតម្រូវ(អោយទៅជួបមុខអ្នកបំពាន)។ អញ្ចឹង ខ្ញុំសូមក្រសួងយុត្តិធម៌ (និង)លោកជំទាវ ជូ ប៊ុនឡេង ធ្វើការជាមួយគ្នា។ យើងផ្ដល់មេធាវី សម្រាប់ការឡើងតតាំងក្ដី។ ខ្ញុំគិតថា តុលាការនឹងយល់។ បើសិនជាតុលាការមានកូន/ចៅរបស់ខ្លួនជួបរឿងនេះ ពួកគាត់ពិតជានឹងយល់។ ខ្ញុំនឹងធ្វើការជាមួយនឹងខាងផ្នែកយុត្តិធម៌ ដើម្បីឱ្យតុលាការយល់ព្រមទៅលើបញ្ហានេះ។

សូម្បីតែមនុស្សធំគេមិនចាំបាច់(ឡើង)តុលាការខ្លួនគេទេ។ គេបញ្ជូនត្រឹមតែមេធាវី ដើម្បីទៅការពារក្ដីនៅទីនោះ គឺវាគ្រប់គ្រាន់ហើយ។ អញ្ចឹង ខ្ញុំទទួលយកនូវសំណូមពរនេះ។ វាលំបាកណាស់។ រឿងរ៉ាវវាបានកើត ជួនកាលទៅតទល់ជាមួយនឹងភាពភ័យខ្លាចវាមិនទាន់បាត់ទៅផង ហើយយកគ្នាទៅ(ឡើងតុលាការ) ចេញមកវិញបង្កើតបញ្ហាដ៏លំបាកសម្រាប់អារម្មណ៍របស់គ្នា។ (៧) យើងនៅខាងមណ្ឌលត្រូវទទួលខុសត្រូវមើលថែទាំ ក្រែងលោគ្នាមានវិបត្តិផ្លូវចិត្តបន្ថែមលើហ្នឹងទៅទៀត។ សូមអំពាវនាវ ចំពោះតុលាការគ្រប់ជាន់ថ្នាក់ មេត្តាយោគយល់អធ្យាស្រ័យជាមួយនឹងផលវិបាកទាំងឡាយ។ សង្ឃឹមថា តុលាការក៏ជាមនុស្ស ដែលអាចនឹងផ្ដល់នូវការយោគយល់ សម្រាប់រឿងហេតុបែបនេះ។

ថ្ងៃនេះ ចៅៗយើងបាយពីព្រឹកបន្តិចទៅចុះ មិនដឹងថាយប់មិញនេះមានប្រជាជនប៉ុន្មានលាននាក់ ដែលបានដើរក្រោយម៉ោង ១២ យប់? យប់មិញនេះមនុស្សវាច្រើនពេកហើយ។ ខ្ញុំបើកមើលទូរទស្សន៍ ៤ ទូរទស្សន៍មួយផ្សាយចេញពីព្រៃវែង (គឺ)រស្មីហង្សមាស ទូរទស្សន៍ហង្សមាសមួយទៀតផ្សាយចេញពីមុខវត្តបុទុម ឯទូរទស្សន៍ បាយ័ន BTV ផ្សាយចេញពីកំពង់ស្ពឺ ហើយមួយទៀតផ្សាយពីកោះពេជ្រ ហើយស្ដាប់លឺ(ពី)តាមបណ្ដាខេត្ត គឺមនុស្សច្រើនណាស់។ បើទោះបីមិនកាន់សាសនាគ្រឹស្ត ក៏ប៉ុន្តែ យើងប្រើឆ្នាំសកលដូចគ្នា។ ប្រជាជនកម្ពុជាឆ្លង ឆ្នាំដោយគ្មានការភ័យខ្លាច ឆ្លងឆ្នាំដោយសុវត្ថិភាព និងគ្មានការរំខានទៅដោយបញ្ហាសង្គ្រាមនោះទេ។ នោះហើយជាសមិទ្ធផលសន្តិភាព ដែលយើងរកបានដោយលំបាក។ យប់មិញនេះប្រជាជនសប្បាយរីករាយ(គ្រប់ទីកន្លែង)។ ម៉ោង ១២ យប់ កូនស្រីរបស់ខ្ញុំថតពីលើដំបូលផ្ទះគេនៅវិមានឯករាជ្យ។ មនុស្សច្រើនពេកហើយ។ នោះហើយជាប្រទេសដែលមានសន្តិភាព។ ទោះបីខ្ញុំមិនបានដើរទៅលេងឯណា ក៏នៅផ្ទះ ខ្ញុំសប្បាយចិត្ត ដោយសារតែប្រទេសរបស់យើងបានឆ្លងឆ្នាំដូចគេដូចឯង ជាមួយនឹងការរីកលូតលាស់របស់ប្រទេស។

ខ្ញុំដាក់ កម្មវិធីជាប់(គ្នារដឹក), (ទៅ)កំពត ថ្ងៃទី ៣០ (ធ្នូ ២០២២) ទៅបើកការដ្ឋានផ្លូវជាង ១០០ គីឡូម៉ែត្រ។ ម្សិលមិញនេះ(មាន)ការសំណេះសំណាលជាមួយអ្នកថតភាពយន្ត។ ថ្ងៃនេះមកជាមួយក្មេងៗ។ ស្អែកនេះត្រូវក្រោកពីព្រលឹមទៀត (ត្រូវ)ទៅក្រចេះ ដើម្បីបើកការដ្ឋានសាងសង់ផ្លូវ និងស្ពាន​ ជាពិសេស ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្រចេះ។ អញ្ចឹង ការរៀបចំកម្មវិធីនេះ មិនមែនដាក់ដោយគ្មានគោលដៅនោះទេ យើងយកថ្ងៃទី ១ តែម្ដង ដើម្បីជួបជុំជាមួយនឹងកន្លែងដែលយើងកំពុងតែខិតខំធ្វើ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការរំលោភបំពាននានា។

ថ្ងៃនេះ ខ្ញុំបាននាំមក សម្រាប់កុមារី និងយុវនារី ចំនួន ១៨៨ នាក់ (ក្នុងនោះ) បុគ្គលិក ចំនួន ៣២ នាក់ សរុបទាំងអស់ ១៨៨ នាក់ ក្នុងម្នាក់ផ្ដល់ជូនថវិកា ចំនួន ៥០ ម៉ឺនរៀល។ ថវិកា(ជូន)បែបនេះ និយាយឱ្យត្រង់បន្តិច យើងដើរជួប(ជាមួយ)មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ស្មៀនឃុំស្មៀនអីហ្នឹង ឱ្យអស់ហើយ ២០ ម៉ឺនរៀល ប៉ុន្តែ ដល់តែចៅៗនៅទីនេះ គឺឱ្យដល់ទៅ ៥០ ម៉ឺនរៀលឯណោះ ទុកឱ្យចៅៗយកទៅប្រើប្រាស់។ ជូនមជ្ឈមណ្ឌលស្ដារនីតិសម្បទា AFESIP ទុំឌី ថវិកា ចំនួន ២០ លានរៀល។ (សេង) ទៀង ត្រូវចាំ ថវិកាត្រូវបង្កើន ពី ១០-២០ លានរៀល សម្រាប់ថវិកាហូប(ចុក) អាហ្នឹងត្រូវផ្ដល់ឱ្យបានទៀងទាត់ ហើយ(ថវិកា)អា ៥ ម៉ឺន(ដុល្លារ) ចាប់ផ្ដើមបញ្ជូលទៅក្នុងកុងឆ្នាំហ្នឹងតែម្ដង ឱ្យតែខែ មករា គឺត្រូវបើក ៥ ម៉ឺន(ដុល្លារ) សម្រាប់ប្រើ(ប្រាស់) មិនចាំបាច់ទៅដល់ខែ ធ្នូ ទេ បើក(ឱ្យ)ខែ មករា ហ្នឹងទៅ។ អញ្ចឹង ក្នុងឆ្នាំហ្នឹងយើងដឹងថាយើងមានលុយ ៥ ម៉ឺន(ដុល្លារ) សម្រាប់ដោះស្រាយរឿងរ៉ាវបន្ទាន់ៗ ដូច្នេះ កង្វល់មួយចំនួន ដែលធ្លាប់កង្វល់ពីមុននឹងអាចកាត់បន្ថយបានតាមរយៈជំនួយឧបត្ថម្ភនេះ។

ជាថ្មីម្ដងទៀត អរគុណជាមួយនឹងសប្បុរសជននានា ដែលបានជួយ ទាំងសប្បុរសជនក្នុងប្រទេស/ក្រៅប្រទេស ជាពិសេសប្បុរសជនទាំង ២ នាក់មកពីក្រៅប្រទេស ដែលបានជួយឧបត្ថម្ភនិងនៅជាមួយចៅៗ។ នេះជាការចូលរួមចំណែកដ៏ធំមួយ។ ហាងផ្លែឈើស្រស់ ស្រីមុំ បានឧបត្ថម្ភបុគ្គលិក/គ្រូ ចំនួន ៣២ នាក់ នូវក្រូចក្រហម ១ កេះតូច/ម្នាក់។ ជាមួយនឹងការប្រកាសសម្ពោធអគារ ១ ខ្នង កម្ពស់ ៣ ជាន់ ៤០ បន្ទប់ នៅថ្ងៃនេះ ខ្ញុំសូមប្រសិទ្ធពរជូន ឯកឧត្ដម លោមជំទាវ លោក/ស្រី ជាពិសេស ក្មួយៗគ្រូ និងចៅៗ ដែលកំពុងរស់នៅទីនេះ សូមប្រកបដោយសេចក្ដីសុខ/ចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ​ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

*********

Selected Comments Samdech Techo Hun Sen’s Visit to and Inauguration of AFESIP Buildings, Sangkat Prey Sar, Khan Dangkor, Phnom Penh [Unofficial Translation]

——–

Today we meet at the beginning of the year, just hours after passing 2022 into 2023. We also meet here in conjunction with the inauguration of a building for our grandchildren to live and to learn. I had the pleasure of meeting with my grandchildren with the heartfelt emotion that we went through a difficult period. However, the grandchildren have made effort, with the leader who came up with the report in tears, overcame those hardships. For some time now, my wife has been receiving regular reports from Mam Somaly, who is in charge here, that she can grasp a series of stories. We are considered your grandparents are proud that the work we have done together has consistently been successful with the building of a base for our grandchildren’s asylum, especially at the spread of the Covid-19 explosion and spread, at which time we closely followed the developments that affected this place.

We are happy that our grandchildren are having chance to learn and meditate, which provides ability to think, to be patient and determined to move on. Having said so does not mean that we are preparing this place to receive more victims. (1) We hope that this story of abuse will be heard by people, especially those wicked men, and do not try anything that is contrary to human morality. Hopefully, this place, after growing up, having spouses and family, these grandchildren will leave and there will be no new such victims to come in […] if this place receives higher number of girls being abused, it means there is still the problem of abuse of women and girls across our country. That we are putting together this place does not aim to receive such number of people, but to solve the problem of small grandchildren who have no place to live comfortably (after they suffered abuses) […] the place now has a sturdy building with up to 40 rooms, making it easy for grandchildren to live in comfort.

Lok Chumteav Chou Bun Eng, who is in charge of anti-trafficking of human issues, also here present, will lead the work together to fight against the abuses, especially the cruelty created by some men. I am satisfied with all the activities that the philanthropists have helped this place, including providing food and materials […] I am happy to see that all the grandchildren have had their education and in Mam Somaly’s report tells us of […] six candidates who passed the Baccalaureate exam, and two fell. Those who failed should not be disappointed and depressed. Please keep on trying. (2) There are two options that Somaly must discuss with grandchildren. The first option is to continue studying in the 12th grade. Repeat the class and next year they will take the exam again. The second option is they can go to the college to study for an associate’s degree and then next year, take the Baccalaureate exam […]

Today (Hun) Manet does not come, but those responsible for this issue can contact (the Techo Sen scholarship team) as there are many colleges that offer scholarships […] (3) for higher education, I have about 3,000 scholarships/year […] we learn the intentions of the students here and submit a proposal to (Hun) Manet, who is holding and managing my scholarships. We have to give priority to the girls here […] it must be set as a goal that the girls who come to stay here must have the necessary higher education […] if they have the ability, they can go on to a bachelor’s degree or PhD even […] today we provide food […] but what we wanted to provide in the long run is the study itself […]

It is our hope that they will get good jobs in both the public and private sectors, and two of them have passed the exams to become a policeman and a soldier […] that is the pride of hard work. Everyone who provides helps wanted all the grandchildren to have a good future. (4) Your past had given you pain beyond what anyone can endure, but (at present) the grandchildren strive to stand up for their bright future […] that these grandchildren had had a sad and difficult past is not their doing and fault […] and the society does not hate the abused grandchildren. Instead, the society provides encouragement by sharing grief with grandchildren and rejoicing with grandchildren when they receive training. Even now, those who watched the live broadcast saw this huge and sturdy building […] which is good for the grandchildren […]

I have seen in the report that I have given 100,000 Riel per person per month as savings […] by you grandchildren […] I wanted to contribute more. Before I came here, I discussed with my wife about what more we should do for this center. Every month, I supplied 1.2 metric tons of rice with 10 million Riels per month budget for food supply. Due to rising commodity and food prices, […] from this month onwards, the budget provided for food increases from 10 to 20 million Riels/month […] or US$ 5,000 in dollars/month […] and I advise […] purchase of the best quality rice […] for the center (5) to prepare for settlement, including expenses on water/electricity bills, or any other urgent needs like sick child, I would like to give an additional fun of US$ 50,000 a year […] this money is for he center to solve the problem […] it is a reserve fun. This reserve is not for one day or two years, although there are people trying to get rid of the “Hun” family out of Cambodia, but they will not succeed. This (fun is) for the long run […]

This year, (6) employees working here will also receive the same pay rise as other employees across the country […] in the next 14 days, they can cash their new salaries – which is twice monthly. It is my hope that having provided these new solutions helps the center solve the problems […]

Regarding the request by Mam Somaly about “not letting the 5-year-old kids go to court because meeting with the perpetrator, they came back with trauma and fear,” (7) can we only let a lawyer go on behalf of kids of five years old to the court? Lok Chumteav Chou Bun Eng is working with His Excellency Keut Rith (Minister of Justice) on the issue. The court should understand that. We can send a lawyer […] requiring that these (abused) children be brought to court, (to face with the criminals) would put them in trauma. The child has not lost his fear, the court requires (to meet the perpetrator). I ask the Ministry of Justice (and) Lok Chumteav Chou Bunleng work together. We provide attorneys for litigation. I think the court will understand […] we in the center must be responsible for taking care of those kids, lest they have a mental crisis in addition to that. I am calling on all courts to understand the consequences […]

Although not Christian, we Cambodians are using the same universal year as well. (8) Cambodians throughout the country celebrated the international New Year without fear, in safety and without being disturbed by the effects of war. That is the peace achievement that we have so hard to realize. Last night, people were happy (everywhere) […] even though I did not go anywhere and stayed at home, I was so happy to see the country has celebrated passing the year 2022 and welcoming the year 2023 with the country in progress […]./.

 

អត្ថបទទាក់ទង