Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនធានមនុស្សគឺជាកត្តាអាទិភាពសម្រាប់ការកសាងសង្គមជាតិកម្ពុជាមួយដែលទំនើបនិងរឹងមាំ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 417
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនធានមនុស្សគឺជាកត្តាអាទិភាពសម្រាប់ការកសាងសង្គមជាតិកម្ពុជាមួយដែលទំនើបនិងរឹងមាំ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនធានមនុស្សគឺជាកត្តាអាទិភាពសម្រាប់ការកសាងសង្គមជាតិកម្ពុជាមួយដែលទំនើបនិងរឹងមាំ

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទនិងបើកវគ្គបណ្តុះបណ្តាលនៃសាលាភូមិន្ទរដ្ឋបាល ដែលប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ» នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជ័យលាភីថ្ងៃនេះគឺជាធនធានមនុស្សនិងជាមូលធនមនុស្សបន្ថែមសម្រាប់កម្ពុជាដែលមានសមត្ថភាព គុណភាព ចំណេះដឹង និងចំណេះធ្វើ តាមរយៈការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាលប្រកបដោយជោគជ័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ធនធានមនុស្សប្រកបដោយមូលធនមនុស្សខ្ពស់ គឺជាកត្តាគន្លឹះសម្រាប់គ្រប់ដំណើរការនៃការអភិវឌ្ឍ ព្រោះគ្រប់អ្វីៗទាំងអស់មិនអាចដំណើរការបានប្រកបដោយគុណភាព ប្រសិទ្ធភាព និងផលិតភាពឡើយ ប្រសិនបើយើងគ្មានធនធានមនុស្សដែលមានគុណវុឌ្ឍិខ្ពស់ទាំងជំនាញរឹងនិងទន់ និងកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ការងារដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា ធនធានមនុស្សគឺជាកត្តាអាទិភាពសម្រាប់ការកសាងសង្គមជាតិកម្ពុជាមួយដែលមានភាពទំនើបនិងរឹងមាំ តាមរយៈប្រព័ន្ធសេដ្ឋកិច្ចទីផ្សារដែលនឹងជួយកសាងខឿនសេដ្ឋកិច្ចកម្ពុជាសម្រាប់បម្រើប្រជាជនគ្រប់ស្រទាប់វណ្ណៈ៕

100 

អត្ថបទទាក់ទង