Grand News Asia Close

ចំណេះដឹងទូទៅ៖ បើគិតអំពីប្រវត្តិសាស្ត្រផែនដី តើមនុស្សយើងកំពុងរស់នៅក្នុងយុគសម័យណា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 444
ចំណេះដឹងទូទៅ៖ បើគិតអំពីប្រវត្តិសាស្ត្រផែនដី តើមនុស្សយើងកំពុងរស់នៅក្នុងយុគសម័យណា? ចំណេះដឹងទូទៅ៖ បើគិតអំពីប្រវត្តិសាស្ត្រផែនដី តើមនុស្សយើងកំពុងរស់នៅក្នុងយុគសម័យណា?

(ភ្នំពេញ)៖ ផែនដីរបស់យើងមានអាយុកាលប្រមាណ៤,៦០០លានឆ្នាំមកហើយ ដោយឆ្លងកាត់ប្រវត្តិសាស្ត្ររបស់ខ្លួនជាច្រើនសម័យកាល ដូចជា សម័យបុរេកំប្រ៊ីយៀង ស័កប៉ាលេអូសូអ៉ិច ស័កមេសូសូអ៉ិច ស័កសេណូសូអ៉ិចជាដើម។ បើគិតអំពីប្រវត្តិសាស្ត្រផែនដី តើមនុស្សយើងកំពុងរស់នៅក្នុងយុគសម័យណា?
នៅក្នុងស័កសេណូសូអ៉ិច គឺមានការកកើតនិងការរលាយផ្ទាំងទឹកកក ដែលហៅថា «យុគទឹកកក»។ ក្រៅពីនេះមានបាតុភូតផុសឡើងនូវជួរភ្នំអាល់ធំៗវែងៗ កំណើតសត្វនិងមនុស្ស និងការវិវត្តផ្ទៃដីទ្វីបដូចបច្ចុប្បន្ន. បន្ទាប់មក ក៏កើតមានពពួកថនិកសត្វមួយចំនួន ដូចជា ដំរី សេះ អូដ្ឋបូកពីរ សត្វស៊ីស្មៅជាអាហារ និងការវិវត្តនៃវត្ថុផ្សេងៗ។

ពេលវេលាដែលមនុស្សយើងកំពុងរស់នៅនេះ មិនទាន់ចេញផុតពីយុគទឹកកកនៅឡើយទេ។ អ្នកភូមិសាស្ត្របានឱ្យនិយមន័យ «យុគទឹកកក» ថាជាយុគសម័យមួយក្នុងប្រវត្តិសាស្ត្រផែនដី ដែលតំបន់ប៉ូលគ្របដណ្តប់ទៅដោយទឹកកក។ ក្នុងដំណាក់កាលយុគទឹកកកបច្ចុប្បន្ន គឺចាប់ផ្តើមកាលពី១០,០០០ឆ្នាំមុន ពោលគឺនៅក្នុងយុគទឹកកកលើកទី៤។

មនុស្សនាំគ្នាគិតស្មានថា អំលុងពេលកក់ក្តៅនេះនឹងបញ្ចប់នៅពេលណាមួយ ហើយទស្សនៈដែលរីកសាយភាយនាពេលបច្ចុប្បន្ន គឺកំឡុងពេលកក់ក្តៅក្នុងដំណាក់កាលយុគទឹកកកនឹងស៊ីពេលចាប់ពី១២,០០០ ទៅដល់ ៥០,០០០ឆ្នាំ (មិនមែនមកពីផលប៉ះពាល់ផ្សេងៗដោយស្នាដៃមនុស្សឡើយ)។

គ្មានអ្នកណាយល់បានថាហេតុអ្វីតួលេខខាងលើនេះប្រែប្រួលដល់ទៅរាប់ម៉ឺនឆ្នាំដូច្នេះទេ តែកត្តាផ្សេងៗដែលអាចទៅរួច គឺទីតាំងរបស់ទ្វីប ធាតុផ្សំស្រទាប់បរិយាកាស ការផ្លាស់ប្តូររបស់អង្គគោចរពិភពលោកជុំវិញព្រះអាទិត្យ និងសូម្បីតែវង់គោចររបស់ព្រះអាទិត្យជុំវិញកាឡាក់ស៊ីផងដែរ៕

អត្ថបទទាក់ទង