Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយការទទួលខុសត្រូវពិតប្រាកដចំពោះប្រជាពលរដ្ឋ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 461
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយការទទួលខុសត្រូវពិតប្រាកដចំពោះប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយការទទួលខុសត្រូវពិតប្រាកដចំពោះប្រជាពលរដ្ឋ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយនីមួយៗរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ គឺមានការគិតគូរជាក់ស្តែង និងប្រកបដោយការទទួលខុសត្រូវពិតប្រាកដចំពោះប្រជាពលរដ្ឋ មិនមែនជាគោលនយោបាយដែលធ្វើឱ្យតែបាននោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» ដែលពិធីនេះប្រារព្ធធ្វើឡើងនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល កើតឡើងដោយការសិក្សា ចងក្រង ពីបទពិសោធន៍ ដែលអាចអនុវត្តន៍បានជាក់ស្តែងនៅលើដី មិនមែនជាគោលនយោបាយនៅលើក្រដាស ហើយអនុវត្តន៍មិនបាននោះទេ៕

អត្ថបទទាក់ទង