Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ហៃ វណ្ណា ប្រធានសមាគមខ្មែរនៅជប៉ុន ចូលជួបសម្ដែងការគួរសម

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ 1007
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ហៃ វណ្ណា ប្រធានសមាគមខ្មែរនៅជប៉ុន ចូលជួបសម្ដែងការគួរសម សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ហៃ វណ្ណា ប្រធានសមាគមខ្មែរនៅជប៉ុន ចូលជួបសម្ដែងការគួរសម



នៅវិមានសាមគ្គីភាព នាថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ហៃ វណ្ណា ប្រធានសមាគមខ្មែរនៅជប៉ុន ចូលជួបសម្ដែងការគួរសម។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាព នៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏ដូចជាផែនការក្នុងការអនុវត្តបន្តទៀតដើម្បីលើកស្ទួយនូវវិស័យគុណខ្មែរឱ្យរីកចម្រើនទាំងនៅក្នុងឆាកជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងនេះ លោក ហៃ វណ្ណា ដែលជាប្រធានសមាគមខ្មែរនៅជប៉ុន ក៏បានរាយការណ៍ជូនសម្ដេចតេជោអំពីវឌ្ឍនភាពរបស់សមាគមដែលបានបង្កើតមក នាពេលកន្លងមកនេះ និងទិសដៅបន្តរបស់សមាគមក្នុងការអនុវត្តដើម្បីធ្វើយ៉ាងណាក្នុងការរួបរួមសាមគ្គីគ្នានៃជនជាតិខ្មែររស់នៅប្រទេសជប៉ុន។

នៅក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងការរីករាយចំពោះវឌ្ឍនភាព នៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏ដូចជាសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុនដែលមានវឌ្ឍនភាពជាបន្តបន្ទាប់។ សម្ដេចតេជោក៏បានផ្ដល់អនុសាសន៍មួយចំនួនដើម្បីឲ្យសហព័ន្ធគុនខ្មែររួមទាំងសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុនបានដំណើរការទៅដោយល្អនៅពេលបន្តបន្ទាប់ទៀត។

សម្ដេចបានបញ្ជាក់ថាការបង្កើតឡើងគឺជារឿងមួយដ៏លំបាកហើយ ក៏ប៉ុន្តែរឿងកាន់តែលំបាកបន្ថែមទៀតនោះគឺការធ្វើឲ្យមាននិរន្តរភាពនៃស្ថាប័ននោះ។ សម្ដេចតេជោបានលើកទឹកចិត្ត និងឲ្យប្រតិភូទាំងអស់បន្តខំប្រឹងប្រែងនៅក្នុងការងាររបស់ខ្លួនទាំងនៅក្នុងក្របខណ្ឌសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទាំងនៅក្នុងក្របខណ្ឌសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន។

ចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យប្រធានស្ថាប័នទាំងពីរទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕

អត្ថបទទាក់ទង