Grand News Asia Close

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី» 

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 12:01 pm ព័ត៌មានជាតិ 1077
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី» 

(កំពង់ស្ពឺ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ បានលេីកឡេីងថា កិច្ចព្រមព្រៀងសហប្រតិបត្តិការវិស័យយោធាកម្ពុជា និងតួកគីយ៉េ គឺបានគិតគូរតាំងពីឆ្នាំ២០២០មកម្ល៉េះ ហេីយនេះក៏ជានយោបាយពង្រឹងចាស់ ពង្រីកថ្មី។

ការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វេីឡេីងក្នុងឱកាសអញ្ជេីញជាអធិបតីពិធីអបអរសាទរខួប ២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្មីៗនេះក្នុងដំណេីរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសតួកគីយ៉េ ក៏បានចុះ MoU ជាមួយប្រទេសតួកគី រវាងក្រសួងការពារជាតិយេីង។ ការពិតកិច្ចការងារនេះមិនមែនថ្មីទេ បានចាប់ផ្ដេីមពិភាក្សាគ្នាជាមួយប្រទេសតួកគីតាំងពីឆ្នាំ២០២០ តែដោយសារកូវីដ ហេីយដេីមឆ្នាំ២០២៥យេីងបានជជែកគ្នាហេីយរហូតចុះ MoU ថ្មីៗនេះ»។

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដទៀតថា ការចុះកិច្ចព្រមព្រៀងនេះមិនមែនធ្វេីឡេីយដោយសារការមានបញ្ហាប្រយុទ្ធគ្នារវាងកម្ពុជា ថៃនោះទេ ពោលការពង្រីកមិត្តនៅក្រៅគឺជាកិច្ចកាដែលកម្ពុជាធ្វេីជាប្រចាំ ហេីយនឹងបន្ដធ្វេីតទៅទៀត ព្រោះកម្ពុជាត្រូវពង្រីកមិត្តកាន់តែច្រេីន និងកិច្ចសហប្រតិបត្តិការកាន់តែច្រេីន។

បេីតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នៅពេលខាងមុខនេះ កម្ពុជានឹងធ្វេីជាម្ចាស់ផ្ទះនៃការធ្វេីសមយុទ្ធរួមគ្នាបណ្ដាប្រទេសជាមិត្ត រួមមាន អាមេរិក ចិន ឡាវ និងវៀតណាម។

សូមរំលឹកថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសតួកគីយ៉េ បានជំរុញឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ ឈានដល់ ជំពូក ថ្មីមួយទៀត។ ក្នុងដំណើរទស្សនកិច្ចកម្ពុជា និងតួកគីយ៉េ មិនត្រឹមប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែប្រទេសទាំងពីរបានឈានដល់ការពង្រឹង កិច្ច សហ ប្រតិបត្តិការផ្នែកយោធាថែមទៀត។

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនេះ កម្ពុជា និងតួកគីយ៉េ បានឈានដល់ការចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌយោធារវាងគ្នា។

លោក អ៊ែរដូហ្គាន់ ប្រធានាធិបតីតួកគីយ៉េ បានចាត់ ទុក កម្ពុជា ជាដៃគូដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍ ដោយលើកឡើងពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី យ៉ាងឆាប់ រហ័ស ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕ -FN-

អត្ថបទទាក់ទង