Grand News Asia Close

លោកបណ្ឌិត គិន ភា វាយតម្លៃខ្ពស់ចំពោះដំណើរបេសកកម្មជាប្រវត្តិសាស្ត្ររបស់សម្តេចធិបតី ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាកាតា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ អាស៊ាន | ASEAN 417
លោកបណ្ឌិត គិន ភា វាយតម្លៃខ្ពស់ចំពោះដំណើរបេសកកម្មជាប្រវត្តិសាស្ត្ររបស់សម្តេចធិបតី ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាកាតា លោកបណ្ឌិត គិន ភា វាយតម្លៃខ្ពស់ចំពោះដំណើរបេសកកម្មជាប្រវត្តិសាស្ត្ររបស់សម្តេចធិបតី ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាកាតា

ភ្នំពេញ៖ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានវាយតម្លៃខ្ពស់ចំពោះដំណើរ​បេសកកម្ម​ជាប្រវត្តិសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើក​ទី៤៣ និង​កិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គឺជាប្រវត្តិសាស្ត្​រដ៏សំខាន់បំផុតសម្រាប់ព្រះរាជាណាកម្ពុជា ដែលសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី ក្មេងទី១ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការផ្លាស់ប្តូរនៃមេដឹកនាំនៅក្នុងប្រវត្តិសាស្ត្រ​ដែល​​មិនធ្លាប់មានជាង ៥០០ឆ្នាំកន្លងមកនេះ។


ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួបថ្នាក់ដឹកនាំជាច្រើន ក្នុងនោះរួមទាំងលោកជំទាវ ខាម៉ាឡា ហារីស (Kamala Harris) អនុប្រធានធិបតីអាមេរិកផងដែរ។
ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី រសៀលថ្ងៃពុធ ទី៦ កញ្ញា ២០២៣

លោកបណ្ឌិត គិន ភា បានបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាតំណាងដ៏ស័ក្តិសមនៃប្រទេសកម្ពុជា ប្រជាជាតិកម្ពុជាទាំងមូល។ ហើយនៅពេលដែលយើងនិយាយពីការចូលរួមអាស៊ាន ដំណើរសមាហរណកម្មអាស៊ាន និងការរក្សានៅមជ្ឈភាព និងសាមគ្គីភាពអាស៊ាន គេពិតជាមិនអាចបំភ្លេចនៅតួនាទីដ៏មានសារៈសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ដែលលោកជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាជិត ៤ទសវត្ស ហើយជាពិសេសចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ គឺសម្តេចតេជោបានរួមចំណែកដ៏ធំធេងបំផុត និងបានខិត​ខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់នៅក្នុងបព្វហេតុនៃការធ្វើឲ្យអាស៊ានមានសាមគ្គីភាព រក្សាបាននៅមជ្ឈភាពរបស់ខ្លួនហើយបាន​ក្លាយ​ទៅជាអង្គការតំបន់ដែលមានឥទ្ធិពល។ហើយក្លាយទៅជាទៅជាអង្គការតំបន់ដែលមានទឹកមាត់ប្រៃចំពោះបណ្តាប្រទេសមហាអំណាច​ផ្សេងៗ ក៏ដូចជាដៃគូរអាស៊ានទាំងអស់។

ប្រភពដដែលបានបញ្ជាក់ថា “ដំណើរបេសកកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺមានអត្ថន័យជាប្រវត្តិសាស្ត្រ​សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងសម្រាប់ប្រជាជនកម្ពុជាទាំងមូល និងជានិម្មិតរូបនយោបាយដ៏សំខាន់ទាំងក្របខណ្ឌនយោបាយ​ក្រៅប្រទេស ក៏ដូចជាក្រមខណ្ឌនយោបាយផ្ទៃក្នុង។ បើសិនជានិយាយពីនយោបាយក្រៅប្រទេសឃើញថា នៅក្នុងដំណើរបំពេញ​បេសកកម្ម​ដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រនេះ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលនូវការស្វាគមន៍ ការអបអរសាទរយ៉ាងគក្រឹកគគ្រេង​ពីសំណាក់​ថ្នាក់ដឹកនាំកំពូលនៃបណ្តាប្រទេសអាស៊ាន គឺប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ាន ក៏ដូចជាបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសដែលជាដៃគូអាស៊ានដែលអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺបង្ហាញពីការ​ស្វាគមន៍​ពីការអបអរសាទរនិងទំនាក់ទំនងការទទួលស្គាល់ដ៏ទូលំទូលាយបំផុតនៅក្នុងមជ្ឈដ្ឋានសហគមនទអន្តរជាតិចំពោះការបន្តតួនាទីជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបន្តតំណែងពីសម្តេចតេជោ ហ៊ុន សែន ដែលនេះគឺជាទិដ្ឋភាព​នយោបាយក្រៅប្រទេស។ រីឯទិដ្ឋភាពនយោបាយផ្ទៃក្នុងវិញ គឺជានិមិ្មតរូបដ៏សំខាន់ខ្លាំងថែមទៀតជាធម្មានុរូបដែលបង្ហាញឲ្យឃើញថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់យើងទទួលបាននៅការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋកម្ពុជាតាមរយៈការចេញ​ទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ដែលមានរហូតទៅដល់ជាង ៨៤ភាគរយ​ដែល​គណបក្ស​ប្រជាជនកម្ពុជា ទទួលបានអាសនៈរហូតដល់ទៅ ១២០អាសនៈ​លើ១២៥អាសនៈ គឺជាទំហំនៃការគាំទ្រមួយដ៏ខ្ពស់បំផុត”។

បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជួបសំណេះសំណាលជាមួយឯកឧត្តម អាន់តូនីញ៉ូ ហ្គូតឺរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រកបដោយភាពស្និទ្ធស្នាល និងមិត្តភាព

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តទៀតថា បើមើលទៅលើទិដ្ឋភាពការទូតវិញឃើញថា វត្តមាន​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ីនេះ គឺបានធ្វើឱ្យ​នយោបាយការ​ទូតរបស់កម្ពុជាមានភាពជោគជ័យ និងធ្វើឲ្យទំនាក់ទំនងការទូតរបស់កម្ពុជាជាមួយបណ្តាប្រទេសជាមិត្តទាំងអស់កាន់តែមានភាពរឹងមាំ​ឡើង។ ហើយជាដំណើរការនៃការធ្វើពីពិធកម្មការទូតដ៏ល្អឥតខ្ចោះមួយនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។ ហើយរាល់ពេលជំនួបទាំងអស់ជាមួយបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក៏ដូចជាអង្គការសំខាន់ៗ ដែលអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ​កំពូល​​អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺមេដឹកនាំទាំងអស់នោះ គឺសុទ្ធតែបានបង្ហាញនូវការប្តេជ្ញាចិត្តនៅក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយនឹងព្រះរាជាណាចក្រកម្ពុជា។ ហើយថ្នាក់ដឹកនាំទាំងអស់សុទ្ធតែបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការ​យ៉ាងជិតសិ្នទ្ធជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោកបណ្ឌិត គិន ភា បានបន្ថែមថា ពាក់ព័ន្ធជាមួយនឹងផលប្រយោជន៍សេដ្ឋកិច្ច គឺដំណើរដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្ត ពិតជាបាននាំមក​នូវផលប្រយោជន៍សេដ្ឋកិច្ចដ៏មហិច្ឆមាសម្រាប់កម្ពុជារបស់យើង ដោយសារតែនៅក្នុងជំនួបទាំងអស់នោះ សម្តេចធិបតីតែងតែ​បានលើក​នៅកិច្ចសហប្រតិបត្តិការស៊ីជម្រៅថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនលើវិស័យទេសចរណ៍ ឧស្សាហកម្ម ពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតជាច្រើន។ ដូច្នេះវានាំមកនូវផលប្រយោជន៍មហាសាលសម្រាប់​កម្ពុជា​របស់យើង។

លោកបណ្ឌិតបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាកិត្យានុភាពជាតិ ជាតិយើងមានកិត្យានុភាពជាតិ លោកមានក្តីរំភើបនៅពេលដែលឃើញវត្តមានរបស់សម្តេចធិបតីក្នុងជំនួបជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជា​បណ្តាប្រទេសដែលជាដៃគូរអាស៊ាន គឺបង្ហាញពីកិត្យានុភាពជាតិលើឆាកអន្តរជាតិដែលសម្តេចធិបតីឈរស្មើមុខស្មើមាត់ជាមួយនឹងបណ្តា​មេដឹកនាំទាំងនៅក្នុងតំបន់ និងនៅក្រៅតំបន់។ នេះគឺជាអ្វីមួយដែលជាតិកម្ពុជាតែងតែប្រាថ្នាចង់បាន។ជាពិសេសរំលេចឲ្យឃើញអំពី​តួនាទីដ៏មាន​សារៈសំខាន់ខ្លាំងឡើងរបស់កម្ពុជានៅក្នុងកិច្ចការតំបន់ និងពិភពលោក ហើយរំលេចឱ្យឃើញអំពីសារៈសំខាន់នៃតួនាទី​របស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដែលមានសារៈសំខាន់ទាំងនៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល៕ ដោយ៖ ពលជ័យ

អត្ថបទទាក់ទង