Grand News Asia Close

ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1012
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន
ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦


សំណួរទី១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា ភាគីថៃកំពុងសាងសង់របងលើទឹកដីកម្ពុជានៅតំបន់ព្រំដែនជាប់ខេត្តបាត់ដំបង គឺជាការពិតដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ ការសាងសង់របងរបស់ភាគីថៃនៅទីតាំងនោះ គឺធ្វើឡើងនៅលើដែនដីរបស់ថៃ និងស្ថិតនៅក្នុងចន្លោះបង្គោលព្រំដែនលេខ ៥២ ដល់៥៩ ដែលភាគីទាំងពីរបានឯកភាពគ្នារួចហើយទាំងខ្សែបន្ទាត់ព្រំដែន និងទីតាំងបង្គោលព្រំដែនតាំងពីខែមីនា ឆ្នាំ២០០៨ តាមរយៈក្រុមការងារបច្ចេកទេសរួមរបស់ស្ថាប័នជំនាញ។
ជាក់ស្តែង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមបច្ចេកទេសចម្រុះនៃភាគីទាំងពីរបានចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នបន្ថែមនៅចន្លោះបង្គោលព្រំដែននីមួយៗដែលមានគម្លាត ៥០ម៉ែត្រពីគ្នា ដើម្បីបញ្ជាក់ភាពច្បាស់លាស់នៃខ្សែព្រំដែនលើដីជាក់ស្តែង។ ដូច្នេះ ការអះអាងនិងការចោទប្រកាន់ដោយបំភាន់ថាការសាងសង់នេះស្ថិតនៅលើទឹកដីកម្ពុជា គឺជាការបកស្រាយខុសពីការពិត និងខ្វះការផ្ទៀងផ្ទាត់ពីប្រភពបច្ចេកទេសផ្លូវការ។
ប្រការដែលក្រុមប្រឆាំងជ្រុលនិយមដូចជាបុគ្គល អ៊ុ សំអាន យកព័ត៌មានមួយចំនួនមកផ្សព្វផ្សាយដោយគ្មានការពិនិត្យឱ្យបានច្បាស់លាស់ ជាពិសេសការដែលពួកក្រុមប្រឆាំងទាំងនេះបានប្រើប្រាស់រូបភាព AI បង្កើតជាបង្គោលព្រំដែនអាចបង្កការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរដល់សាធារណមតិ។ សូមបងប្អូនប្រជាពលរដ្ឋចងចាំថា ការងារព្រំដែនជាបញ្ហារសើបដែលមិនអាចវាយតម្លៃតាមការប៉ាន់ស្មាន ឬការបំផ្លើសតាមបណ្តាញសង្គមបានឡើយ។

សំណួរទី២៖ តើកម្ពុជាមានគោលជំហរយ៉ាងដូចម្តេចចំពោះបញ្ហានេះ?

ចម្លើយ៖ គោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គឺច្បាស់លាស់ និងមិនប្រែប្រួលឡើយ។ កម្ពុជាការពារបូរណភាពទឹកដីដោយភាពម៉ឺងម៉ាត់ តាមរយៈយន្តការការទូត ផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)។ ក្នុងករណីនេះ ប្រសិនបើមានសកម្មភាពណាមួយរំលោភចូលមកលើទឹកដីកម្ពុជា ឬផ្ទុយពីកិច្ចព្រមព្រៀងដែលមានស្រាប់ នោះអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនឹងធ្វើប្រតិកម្មភ្លាមៗតាមយន្តការទ្វេភាគី និងវិធានការផ្លូវច្បាប់សមស្រប។

ទន្ទឹមនឹងនេះ កម្ពុជានៅតែប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ការងារបច្ចេកទេស និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ភាពស្ងប់ស្ងាត់ និងការប្រុងប្រយ័ត្នរបស់រាជរដ្ឋាភិបាល មិនមែនជាកម្សោយនោះទេ ប៉ុន្តែជាការបង្ហាញពីការដឹកនាំដោយប្រាជ្ញា ព្រោះបញ្ហាអធិបតេយ្យភាព គឺជាបញ្ហាស្លាប់រស់របស់ជាតិ ដែលត្រូវដោះស្រាយដោយភាពម៉ត់ចត់ និងការទទួលខុសត្រូវខ្ពស់បំផុត៕

អត្ថបទទាក់ទង