Grand News Asia Close

ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាជនភៀសសឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 17:03 pm ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1035
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាជនភៀសសឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាជនភៀសសឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាជនភៀសសឹក
ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦



សំណួរទី១៖ តើការដែលក្រុមប្រឆាំងយកបញ្ហាជនភៀសសឹកមកចោទប្រកាន់រាជរដ្ឋាភិបាល អាចប៉ះពាល់ដល់ប្រជាពលរដ្ឋភៀសសឹកដូចម្តេចខ្លះ?

ចម្លើយ៖ ការដែលក្រុមប្រឆាំងយកបញ្ហាជនភៀសសឹកមកចោទប្រកាន់ដើម្បីតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន អាចបង្កការភ័ន្តច្រឡំ និងភាពតានតឹងដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ផ្ទាល់។ ពួកគេអាចមានការព្រួយបារម្ភ និងភ័យខ្លាចកាន់តែខ្លាំងចំពោះសុវត្ថិភាពរបស់ខ្លួន និងគ្រួសារ។ លើសពីនេះ ការចោទប្រកាន់របស់ក្រុមប្រឆាំងដែលមិនផ្អែកលើព័ត៌មានច្បាស់លាស់ អាចធ្វើឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំអំពីស្ថានការណ៍ និងវិធានការដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត។ ការធ្វើបែបនេះមិនត្រឹមតែមិនបានជួយអ្វីដល់បងប្អូនជនភៀសសឹកប៉ុណ្ណោះទេ តែថែមទាំង​បង្កការលំបាកផ្លូវអារម្មណ៍ចំពោះពួកគេទៀតផង ។ ប៉ុន្តែក្រុមប្រឆាំងជ្រុលនិយមគិតថា នោះជាផលចំណេញរបស់ពួកគេ។
 
សំណួរទី២៖ តើអ្វីជាវិធានការរបស់រាជរដ្ឋាភិបាលក្នុងការជួយជនភៀសសឹកដែលរងផលប៉ះពាល់ពីបញ្ហាព្រំដែន?

ចម្លើយ៖ រាជរដ្ឋាភិបាលមិនត្រឹមតែផ្តល់ជំនួយបន្ទាន់ដល់ជនភៀសសឹកប៉ុណ្ណោះទេ ប៉ុន្តែក៏បាននិងកំពុងបន្តយកចិត្តទុកដាក់លើការរក្សាលំនឹងជីវភាព សុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេផងដែរ។ គោលដៅគឺជួយឱ្យប្រជាពលរដ្ឋអាចឆ្លងកាត់ស្ថានការណ៍លំបាកបាន និងអាចត្រៀមលក្ខណៈក្នុងការវិលត្រឡប់ទៅរស់នៅជាធម្មតាវិញ នៅពេលស្ថានការណ៍អនុញ្ញាត។
 
សំណួរទី៣៖ តើការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី មានសារៈសំខាន់យ៉ាងដូចម្តេចចំពោះការវិលត្រឡប់របស់ជនភៀសសឹកទៅលំនៅដ្ឋានវិញ?

ចម្លើយ៖ ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការរក្សាសន្តិភាព គឺជាមូលដ្ឋានសំខាន់សម្រាប់បង្កើតលក្ខខណ្ឌសុវត្ថិភាពឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ ដូច្នេះ ការដោះស្រាយបញ្ហាព្រំដែនមិនត្រឹមតែជាបញ្ហាទឹកដី និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធដោយផ្ទាល់នឹងការស្តារជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផងដែរ៕

អត្ថបទទាក់ទង