Grand News Asia Close

ទាក់ទងនឹងការឆ្លើយតបរបស់លោក Thomas Andrews ចំពោះប្រតិកម្ម របស់រដ្ឋាភិបាលថៃលើសេចក្តីថ្លែងការណ៍របស់លោក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1021
ទាក់ទងនឹងការឆ្លើយតបរបស់លោក Thomas Andrews ចំពោះប្រតិកម្ម របស់រដ្ឋាភិបាលថៃលើសេចក្តីថ្លែងការណ៍របស់លោក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ទាក់ទងនឹងការឆ្លើយតបរបស់លោក Thomas Andrews ចំពោះប្រតិកម្ម របស់រដ្ឋាភិបាលថៃលើសេចក្តីថ្លែងការណ៍របស់លោក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការឆ្លើយតបរបស់លោក Thomas Andrews ចំពោះប្រតិកម្ម របស់រដ្ឋាភិបាលថៃលើសេចក្តីថ្លែងការណ៍របស់លោក
ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦


 
សំណួរទី១៖ តើលោក Thomas Andrews បានឆ្លើយតបយ៉ាងដូចម្តេច ចំពោះការជំទាស់របស់រដ្ឋាភិបាលថៃលើសេចក្តីថ្លែងការណ៍របស់លោក ដែលបានចេញផ្សាយបន្ទាប់ពីបញ្ចប់បេសកកម្មនៅកម្ពុជា?


ចម្លើយ៖
លោក Thomas Andrews បានបញ្ជាក់ថា លោកស្វាគមន៍ចំពោះមតិយោបល់ និងការឆ្លើយតបរបស់រដ្ឋាភិបាលថៃចំពោះសេចក្តីថ្លែងការណ៍របស់លោក។ លោកក៏បានបញ្ជាក់ថា មុនពេលចេញសេចក្តីថ្លែងការណ៍ លោកបានផ្ញើសេចក្តីព្រាងនូវផ្នែកពាក់ព័ន្ធនឹងជម្លោះព្រំដែនទៅរដ្ឋាភិបាលថៃជាមុន ដើម្បីផ្តល់ឱកាសឱ្យភាគីថៃបង្ហាញទស្សនៈរបស់ខ្លួន ប៉ុន្តែលោកមិនបានទទួលការឆ្លើយតបនៅពេលនោះឡើយ។

សំណួរទី២៖ តើតួលេខជនភៀសសឹកកម្ពុជា ដែលលោក Thomas Andrews បានលើកឡើង គឺជាតួលេខដែលត្រឹមត្រូវដែរឬទេ?


ចម្លើយ៖
លោក Thomas Andrews បានបញ្ជាក់ថា តួលេខប្រជាជនកម្ពុជាប្រមាណ ៦៥០.០០០ នាក់ដែលត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ គឺយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ មិនមែនជាតួលេខដែលលោកលើកឡើងដោយខ្លួនឯងនោះទេ។ លោកបានបញ្ជាក់ផងដែរថា ការលើកឡើងរបស់លោកផ្តោតលើផលប៉ះពាល់ផ្នែកសិទ្ធិមនុស្សចំពោះប្រជាជនដែលត្រូវបានផ្លាស់ទីលំនៅ ដោយមិនពាក់ព័ន្ធនឹងការកំណត់កម្មសិទ្ធិលើទឹកដីដែលមានជម្លោះឡើយ។

សំណួរទី៣៖ តើជម្លោះព្រំដែនជះឥទ្ធិពលដូចម្តេច ទៅលើសិទ្ធិមនុស្ស និងជីវភាពរបស់ប្រជាពលរដ្ឋ?


ចម្លើយ៖
ជម្លោះព្រំដែនមិនត្រឹមតែជាបញ្ហាដែនដី និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែអាចប៉ះពាល់ដោយផ្ទាល់ដល់ជីវភាព និងសិទ្ធិរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិទទួលបានការងារ និងការប្រកបរបរចិញ្ចឹមជីវិត។ ការផ្លាស់ទីលំនៅក៏អាចធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការរស់នៅ ការសិក្សា និងការប្រកបអាជីវកម្មផងដែរ។
ដូច្នេះ ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងឆាប់រហ័ស គឺមានសារៈសំខាន់ ដើម្បីធានាសុវត្ថិភាព អនុញ្ញាតឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋាន និងស្តារការរស់នៅ ព្រមទាំងសកម្មភាពសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនឱ្យបានប្រក្រតីឡើងវិញ។ នេះគឺជាការចង់បានរបស់កម្ពុជា និងសហគមន៍អន្តរជាតិ៕

អត្ថបទទាក់ទង