Grand News Asia Close

ភាគហ៊ុន Alibaba ធ្លាក់ចុះខ្ទង់ ៤ភាគរយ ក្រោយ CEO ផ្នែក Cloud ប្រកាសលាលែងពីតំណែង

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានសេដ្ឋកិច្ច 534
ភាគហ៊ុន Alibaba ធ្លាក់ចុះខ្ទង់ ៤ភាគរយ ក្រោយ CEO ផ្នែក Cloud ប្រកាសលាលែងពីតំណែង ភាគហ៊ុន Alibaba ធ្លាក់ចុះខ្ទង់ ៤ភាគរយ ក្រោយ CEO ផ្នែក Cloud ប្រកាសលាលែងពីតំណែង

FN- (បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Cloud ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Albaba លោក Daniel Zhang នឹងលាលែងពីតំណែងនៅឆ្នាំក្រោយនេះ ខណៈការប្រកាសរបស់លោកបានធ្វើឱ្យភាគហ៊ុនរបស់ Alibaba ធ្លាក់ចុះចំនួន ៤ភាគរយភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមលិខិតផ្ទៃក្នុងរបស់ Alibaba បានឱ្យដឹងថា លោក Zhang នឹងលាលែងពីតំណែងនៅខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ ដោយឡែកចំពោះតួនាទីជា CEO នៅក្រុមហ៊ុន Alibaba Cloud ត្រូវបានគេឱ្យដឹងថា នឹងតែងតាំងលោក Chen Lei ដែលជាប្រធាន Alibaba Cloud បច្ចុប្បន្នទៅទទួលដំណែងនេះជំនួសវិញ។

យ៉ាងណាមិញការសម្រេចចាកចេញពីតួនាទីរបស់លោក Zhang មិនត្រូវបានប្រភពគូសបញ្ជាក់ថា មកពីមូលហេតុអ្វីនោះទេ ប៉ុន្តែការបាត់បង់វត្តមានរបស់លោកត្រូវបានគេរំពឹងថា នឹងប៉ះទង្គិចដល់អាជីវកម្ម Cloud របស់ Alibaba ជាខ្លាំង។ ខណៈដំណឹងនៃការចាកចេញរបស់លោក Zhang ក៏កើតឡើងចំពេលដែលក្រុមហ៊ុន Alibaba កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើងពីនិយតករចិនផងដែរ។ Alibaba Cloud គឺជាក្រុមហ៊ុនផ្តល់សេវាកម្ម Cloud ធំជាងគេលំដាប់ទី២ នៅក្នុងប្រទេសចិន បន្ទាប់ពីក្រុមហ៊ុន Tencent Holding Ltd ក្នុងរយៈប្រកួតប្រជែងប៉ុន្មានឆ្នាំចុងក្រោយនេះ។

គួរជម្រាបដែរថា កាលពីខែមីនាកន្លងទៅ Alibaba បានបំបែកក្រុមហ៊ុនទៅជា ៦ផ្នែកដាច់ដោយឡែកពីគ្នាដោយក្នុងនោះ Alibaba ជាក្រុមហ៊ុនគោល និងមាន ៥ផ្នែកទៀតរួមមានអង្គភាព Cloud, e-commerce, logistics, media និង entertainment ជាអង្គភាពដែលស្ថិតនៅក្រោមការគ្រប់គ្រង ខណៈអង្គភាពទាំងនេះនឹងត្រូវបានត្រួតពិនិត្យដោយនាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលរៀងៗខ្លួនរបស់ពួកគេ៕

 

 

 

អត្ថបទទាក់ទង