Grand News Asia Close

Cambodia PR Team ទាក់ទងនឹងសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅតំបន់ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1045
Cambodia PR Team ទាក់ទងនឹងសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅតំបន់ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅតំបន់ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅតំបន់ព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦


សំណួរទី១៖ តើថ្មីៗនេះកម្ពុជាបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យស្ថានភាពនៅតំបន់ណាខ្លះ?

ចម្លើយ៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ កម្ពុជាបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍នៅតំបន់ច១ តំបន់អូរភ្លុកដំរី ច្រកជ័យជំនះ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាទីតាំងរងការវាយប្រហារនិងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ ដើម្បីពិនិត្យមើលការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមាន និងនៅស្ពានស្ទឹងមេទឹក ដែលជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលបានរងការវាយប្រហារដោយយន្តហោះទម្លាក់គ្រាប់បែករបស់យោធាថៃ។
ការចុះសង្កេតការណ៍នេះបង្ហាញពីការបើកចំហ តម្លាភាព និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់ដោយអ្នកសង្កេតការណ៍អន្តរជាតិលើអង្គហេតុនៅលើដីជាក់ស្តែង។

សំណួរទី២៖ តើការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មានតួនាទីអ្វីខ្លះក្នុងការគាំទ្រដល់សន្តិភាព និងស្ថិរភាពនៅតាមព្រំដែន?

ចម្លើយ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មានតួនាទីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីការអនុវត្តវិធានការដែលមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។ ការចូលរួមរបស់ AOT ជួយបង្កើនទំនុកចិត្តរវាងភាគីពាក់ព័ន្ធ កាត់បន្ថយការយល់ច្រឡំ និងជួយជំរុញឱ្យមានការគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា។ លើសពីនេះ ការចុះសង្កេតការណ៍ក៏រួមចំណែកបង្កើតបរិយាកាសអំណោយផលសម្រាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងសម្រាប់ការវិលត្រឡប់ទៅរកស្ថិរភាព និងប្រក្រតីភាពនៅតាមតំបន់ព្រំដែន។

សំណួរទី៣៖ តើការលើកឡើងរបស់ក្រុមប្រឆាំងដែលថា ការនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងអនុព័ន្ធយោធាបរទេសចុះពិនិត្យព្រំដែន មិនទទួលបានលទ្ធផលអ្វីសោះ គឺជាការពិតដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ ការចុះពិនិត្យរបស់ AOT និងអនុព័ន្ធយោធាបរទេស មិនមែនមានគោលបំណងដើម្បីផ្លាស់ប្តូរស្ថានភាពនៅលើដីភ្លាមៗនោះទេ ប៉ុន្តែ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ កត់ត្រា និងរាយការណ៍ដើម្បីបង្ហាញអង្គហេតុជាក់ស្តែងទៅកាន់សហគមន៍អន្តរជាតិ។
វត្តមានរបស់អ្នកសង្កេតការណ៍អន្តរជាតិ បានជួយបង្កើនតម្លាភាព កាត់បន្ថយការបំភ្លៃព័ត៌មាន និងបង្កើនការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែន។ ជាមួយគ្នានេះ វាក៏ជួយពង្រឹងមូលដ្ឋានសម្រាប់កិច្ចការការទូត និងការដោះស្រាយបញ្ហាតាមយន្តការសន្តិវិធីនាពេលខាងមុខផងដែរ៕

អត្ថបទទាក់ទង