Grand News Asia Close

អ្នកជំនាញអារ្យធម៌៖ អ្នកប្រាជ្ញបុរាណខ្មែរ តែងតែខំសម្រួលភាសាបរទេស មកជាខ្មែរឲ្យងាយប្រើប្រាស់, សូមកុំនិយាយត្រឹមមួយឃ្លាលាយខ្មែរពាក់កណ្តាល បរទេសពាក់កណ្តាល

ដោយ៖ Morm Sokun ​​ | 9 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1021
អ្នកជំនាញអារ្យធម៌៖ អ្នកប្រាជ្ញបុរាណខ្មែរ តែងតែខំសម្រួលភាសាបរទេស មកជាខ្មែរឲ្យងាយប្រើប្រាស់, សូមកុំនិយាយត្រឹមមួយឃ្លាលាយខ្មែរពាក់កណ្តាល បរទេសពាក់កណ្តាល អ្នកជំនាញអារ្យធម៌៖ អ្នកប្រាជ្ញបុរាណខ្មែរ តែងតែខំសម្រួលភាសាបរទេស មកជាខ្មែរឲ្យងាយប្រើប្រាស់, សូមកុំនិយាយត្រឹមមួយឃ្លាលាយខ្មែរពាក់កណ្តាល បរទេសពាក់កណ្តាល

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ លោក រ័ត្ន សណ្តាប់ បានលើកឡើងថា អ្នកប្រាជ្ញបុរាណខ្មែរ តែងតែខិតខំសម្រួលភាសាបរទេស មកជាភាសាខ្មែរឲ្យងាយប្រើប្រាស់ ហេតុនេះសូមកូនខ្មែរកុំនិយាយមួយឃ្លា លាយខ្មែរពាក់កណ្តាល បរទេសពាក់កណ្តាល ដែលនាំឲ្យបាត់តម្លៃភាសាខ្មែរយើង។

ថ្លែងប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោក រ័ត្ន សណ្តាប់ បានឲ្យដឹងថា អ្នកប្រាជ្ញខ្មែរបុរាណ បានប្រើប្រាស់ភាសាខ្មែរប្រយ័ត្នប្រយែងណាស់ ដើម្បីប្រើឲ្យបានត្រឹមត្រូវតាមក្បួន ព្រោះភាសាខ្មែរ ជាភាសាមានវ័យចំណាស់ជាងគេនៅក្នុងតំបន់ ដែលធ្វើឲ្យខ្មែរយើងសម្បូរពាក្យប្រើប្រាស់។ បន្ថែមលើនេះ អ្នកគ្រូ​ ពៅ សាវរស អ្នកប្រាជ្ញខ្មែរនៅសម័យកណ្តាល ដែលចេះច្រើនភាសា និងជាអ្នកប្រាជ្ញាខ្មែរដែលបរទេសឲ្យតម្លៃខ្ពស់ផងនោះ បានហាមអ្នកប្រើប្រាស់ភាសាខ្មែរ លាយភាសាបរទេស ដែលវានាំឲ្យបាត់តម្លៃអរិយធម៌ភាសាយើង។

អ្នកជំនាញអារ្យធម៌ បានបញ្ជាក់ថា «ការប្រើប្រាស់នៅក្នុងសង្គមយើង សម័យបច្ចេកវិទ្យា ច្របូកច្របល់ណាស់។ ចាស់ៗពីបុរាណលោកប្រើប្រាស់ភាសាខ្មែរប្រយ័ត្នប្រយែងណាស់ ទៅតាមក្បួនខ្នាតឬសគល់នៃភាសាខ្មែរ ព្រោះភាសាខ្មែរ ជាភាសាចំណាស់ ដែលមានអរិយធម៌ចាស់ជាងគេ (ក្នុងតំបន់)»។

ការថ្លែងរបស់អ្នកជំនាញអារ្យធម៌ខ្មែរ បានធ្វើឡើងនៅពេលឃើញមានវិដេអូមួយចែកចាយតៗគ្នា បង្ហាញការនិយាយក្នុងមួយឃ្លា មានខ្មែរមួយកំណាត់ និងអង់គ្លេសមួយកំណាត់។

លោកស្រី បណ្ឌិត ព្រុំ ទេវី សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏បានប្រតិកម្មខ្លាំងៗផងដែរ និងបានស្នើកូនខ្មែរ មេត្តារៀនភាសាខ្មែរចេះឲ្យច្បាស់លាស់ និងលើកតម្លៃភាសាជាតិ។

បើតាមការលើកឡើងរបស់សមាជិក្រុមប្រឹក្សាជាតិភាសាខ្មែរ កម្ពុជាយើងក៏មានត្រាប់សូរភាសាបរទេសយកមកប្រើដែរ នៅពេលភាសានោះពិបាកបកប្រែពេក។ ម្យ៉ាងទៀត កម្ពុជាក៏ខ្ចីភាសាបរទេស សំស្ក្រឹត និងបាលី មួយម៉ាត់ៗ មកប្រើដែរ ប៉ុន្តែមិនមែនឲ្យខ្មែរយើងនិយាយមួយឃ្លាមានខ្មែរមួយកំណាត់ និងបរទេសមួយកំណាត់នោះទេ។

ភាសា គឺជាធាតុមួយនៃវប្បធម៌ ដែលជាមែកធាងនៃអរិយធម៌។ សម្រាប់បណ្ដាំរបស់លោកស្រីសាស្រ្តាចារ្យ បណ្ឌិត ពៅ សាវរស ការ​សិក្សា​ស្រាវ​ជ្រាវ និង​ផ្សព្វផ្សាយ​នូវ​វប្បធម៌ អារ្យធម៌ និងសង្គម​ខ្មែរ មាន​សារៈសំខាន់​ និង​ចាំ​បាច់​ខ្លាំង​ណាស់ ដើម្បី​ឲ្យ​មនុស្ស​ជាតិ​ និង​អន្ដរជាតិ បាន​ជ្រួត​ជ្រាប ស្រឡាញ់ពេញចិត្ត ជាពិសេសមនុស្សជាតិណា ដែលមានបំណងសិក្សាអំពី វប្បធម៌ អារ្យធម៌ ទំនៀមទម្លាប់ និងសង្គមខ្មែរ។ ក្នុងជីវិត របស់លោកស្រី គឹបាន​យក​ចិត្ត​ទុក​ដាក់​ ជួយ​ខិតខំ​រក្សា​ការពារ​ឫសកែវ​នៃ​ជាតិ​សាសន៍​ខ្មែរយ៉ាងខ្លាំង៕

-Fresh News-

អត្ថបទទាក់ទង