Grand News Asia Close

វិចារណកថា៖ ស្តីពីផលប៉ះពាល់នៃសំណល់ថ្មពិល

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ទស្សនៈ-Opinion 1019
វិចារណកថា៖ ស្តីពីផលប៉ះពាល់នៃសំណល់ថ្មពិល វិចារណកថា៖ ស្តីពីផលប៉ះពាល់នៃសំណល់ថ្មពិល

(ភ្នំពេញ)៖ តើអ្វីជាសំណល់ថ្មពិល? សំណល់ថ្មពិល សំដៅដល់ប្រភេទថ្មពិលគ្រប់ប្រភេទដែលខូច មិនអាចប្រើប្រាស់ឡើងវិញបាន និងត្រូវបោះចោល។

តើសំណល់ថ្មពិលមានប៉ុន្មានប្រភេទ?

សំណល់ថ្មពិលមានពីរប្រភេទ គឺប្រភេទដែលមិនអាចបញ្ចូលថាមពលឡើងវិញ និងអាចបញ្ចូលថាមពលឡើងវិញ ដែលបានប្រើប្រាស់ជាមួយឧបករណ៍ក្មេងលេង នាឡិការ ម៉ាស៊ីនគិតលេខ តេឡេបញ្ជាទូរទស្សន៍ ម៉ាស៊ីនត្រជាក់កង្ហារ។ល។

តើសំណល់ថ្មពិលមានផ្ទុកសារធាតុគ្រោះថ្នាក់អ្វី?

សំណល់ថ្មពិលទាំងប្រភេទមិនអាចបញ្ចូលថាមពលឡើងវិញ និងថ្មដែលអាចបញ្ចូលថាមពលឡើងវិញ មានផ្ទុកសារធាតុគ្រោះថ្នាក់ មានជាអាទិ៍លីចូម នីកែល កូបាល់ ម៉ង់កាណែស សំណបារតកាត់ម្ញ៉ូម។

តើសារធាតុគ្រោះថ្នាក់ដែលមានផ្ទុកនៅក្នុងសំណល់ថ្មពិល អាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថានដូចម្តេច?

សារធាតុគ្រោះថ្នាក់ដែលមានផ្ទុកនៅក្នុងសំណល់ថ្មពិល អាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស មានជាអាទិ៍បង្កឱ្យខូចប្រព័ន្ធប្រសាទ តម្រងនោមចលនាសាច់ដុំ រលាកទងសួត កើតជម្ងឺមហារីក បំផ្លាញប្រព័ន្ធកោសិកាសំខាន់ៗដូចជាបេះដូង ប្រព័ន្ធភាពស៊ាំ បង្កការរលូតគភ៌ ពន្យារការពេញវ័យរបស់មនុស្សបង្កការប៉ះពាល់ដល់កំណើតថ្មី និងផលប៉ះពាល់ដល់បរិស្ថាន ដូចជាការបំពុល ទឹក ដី និងខ្យល់។

តើសំណល់ថ្មពិល អាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថានតាមរយៈដូចម៉េ្តច?

សំណល់ថ្មពិល អាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន តាមរយៈការដុត ការបោះចោលទៅលើដីទីវាល ការបោះចោលចូលក្នុងប្រភពទឹក និងការបោះចោលលាយឡំជាមួយសំណល់ធម្មតាដែលត្រូវបានប្រមូលយកទៅទីលានចាក់សំរាម ដែលធ្វើសាយភាពសារធាតុគ្រោះថ្នាក់ទៅដី ទឹកក្រោមដី និងចូលក្នុងខ្យល់ និងអាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថានតាមរយៈការដង្ហើម រដ្ដអាហារ ការបំពុលទឹក ដី ខ្យល់ ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី៕

-Fresh News-

អត្ថបទទាក់ទង