Grand News Asia Close

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កំពុងត្រៀមអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កំពុងត្រៀមអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កំពុងត្រៀមអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់ កំពុងត្រៀមអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald J. Trump កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញនៃតំបន់ហ្គាហ្សា។ មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះក៏រំពឹងថា នឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលរួមរបស់កម្ពុជាក្នុងក្រុមប្រឹក្សាសន្តិភាព គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល ពីព្រោះកម្ពុជាមានសុឆន្ទៈ និងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ស្រឡាញ់សន្តិភាព ហើយតែងតែគាំទ្រនិងរួមចំណែកដល់ការកសាង និងរក្សាសន្តិភាពជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មក្នុងបណ្តាប្រទេសមួយចំនួនដែលមានសង្រ្គាម។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា គុណតម្លៃសន្តិភាពរបស់កម្ពុជាដែលត្រូវបានទទួលស្គាល់ជាសាកលកើតឡើងពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំនៃយើង ពោលគឺ កម្ពុជាបានរកឃើញរូបមន្តបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ ដែលបានអូសបន្លាយជាច្រើនទសវត្សរ៍តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ហើយបាននាំមកនូវសន្តិភាពពេញលេញនិងការផ្សះផ្សារបង្រួបបង្រួមជាតិខ្មែរក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ។ កម្ពុជាក៏បានប្រើប្រាស់កាលានុវត្តភាពនៃសន្តិភាពដ៏កម្រនេះ ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យងើបចេញពីគំនរផេះផង់ ពីអន្លង់ឈាមនិងទឹកភ្នែក មកស្គាល់ការរីកចម្រើនក្នុងសម័យទំនើបដូចសព្វថ្ងៃ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺជាអ្នកបន្តឈរការពារយ៉ាងប្តូរផ្តាច់នូវសន្តិភាពនិងចាត់ទុកសន្តិភាពជាអាទិភាពចម្បងបំផុតមួយរបស់រាជរដ្ឋាភិបាល។

លើសពីនេះ កម្ពុជាតែងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពក្នុងតំបន់ ក៏ដូចជាក្នុងសាកលលោក ពោលគឺ ទីណាមានសកម្មភាពសន្តិភាព ទីនោះតែងតែមានការគាំទ្រ និងការចូលរួមចំណែកពីកម្ពុជាដោយមិនចេះនឿយហត់។ នេះគឺជាហេតុផលដែលធ្វើឱ្យពិភពលោកនឹកឃើញកម្ពុជាភ្លាមនៅពេលនិយាយពីសន្តិភាព។ ការអញ្ជើញសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមនាយករដ្ឋមន្ត្រីកម្ពុជាឱ្យចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពពីសំណាក់ឯកឧត្តមប្រធានាធិបតី ដូណាល់ត្រាំ និងការសម្រេចចូលរួមរបស់កម្ពុជាតាមការអញ្ជើញនេះ គឺជាឧទាហរណ៍ជាក់ស្តែងដែលបញ្ជាក់ពីការទទួលស្គាល់គុណតម្លៃសន្តិភាពរបស់កម្ពុជានិងសុឆន្ទៈមិនចេះរីងស្ងួតរបស់កម្ពុជាក្នុងបុព្វហតុសន្តិភាពសាកល។

វត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពពេលនេះនឹងធ្វើឱ្យគុណតម្លៃសន្តិភាពរបស់កម្ពុជាត្រូវបានពង្រឹង និងពង្រីកថែមទៀតនៅលើឆាកអន្តរជាតិ។ ពិភពលោកនឹងសម្លឹងមើលកម្ពុជាកាន់តែស៊ីជម្រៅថា ជាប្រទេសដែលមានឆន្ទៈស្រឡាញ់និងការពារសន្តិភាពយ៉ាងពិតប្រាកដ។ បន្ថែមពីលើនេះ កម្ពុជាក៏ជាប្រទេសដែលការពារច្បាប់អន្តរជាតិយ៉ាងសកម្ម តាមរយៈការបើកចំហយ៉ាងទូលំទូលាយក្នុងដំណោះស្រាយបញ្ហាព្រំដែនដោយគោរពយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់នូវអនុសញ្ញា សន្ធិសញ្ញា គោលការណ៍ និងច្បាប់អន្តរជាតិ។

ជាក់ស្តែង លិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីសុំឱ្យបារាំងពិចារណាផ្តល់ការប្រឹក្សាយោបល់ និងសម្របសម្រួលដល់ការប្រគល់និងទទួលឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ សបញ្ជាក់យ៉ាងច្បាស់ពីការគោរព និងផ្តល់តម្លៃដល់ច្បាប់អន្តរជាតិ និងការចង់បានដំណោះស្រាយដោយសន្តិវិធីរបស់កម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជានៅតែបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

សូមអរគុណ!

អត្ថបទទាក់ទង