Grand News Asia Close

ឯកឧត្តម ហេង រតនា៖ កម្លាំង CMAC កំពុងបន្តជំរុញការបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមឈ្លានពានថៃ នៅតាមតំបន់លំនៅឋាន

ដោយ៖ Morm Sokun ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ 1013
ឯកឧត្តម ហេង រតនា៖ កម្លាំង CMAC កំពុងបន្តជំរុញការបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមឈ្លានពានថៃ នៅតាមតំបន់លំនៅឋាន ឯកឧត្តម ហេង រតនា៖ កម្លាំង CMAC កំពុងបន្តជំរុញការបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមឈ្លានពានថៃ នៅតាមតំបន់លំនៅឋាន

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា៖ “កងកម្លាំង CMAC កំពុងបន្តជំរុញការបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ជាពិសេសតំបន់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមឈ្លានពាននាពេលកន្លងមក​”។

ជាមួយគ្នានេះ ឯកឧត្តម បន្ថែមផងដែរថាសកម្មភាពនេះ គឺស្របតាមគោលដៅរបស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវបទបញ្ជាឱ្យធ្វេីសកម្មភាពចាំបាច់ជាអាទិភាពសម្រាប់ធានាជូនប្រជាពលរដ្ឋក្នុងការវិលត្រឡប់ទៅលំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព។

សូមរម្លឹកថា សង្រ្គាមឈ្លានពានរបស់កងកម្លាំងថៃមកលើដែនអធិបតេយ្យភាពកម្ពុជា បានបន្សល់ទុកនូវអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ រួមទាំងគ្រាប់បែកចង្កោមយ៉ាងច្រើន នៅតាមតំបន់ស៊ីវិលជាច្រើន ដែលរារាំងដល់ការត្រលប់មកកាន់លំនៅឋានវិញរបស់ជនភៀសសឹក។

បន្ថែមពីលើនេះ កងកម្លាំងថៃបានបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) មកលើកដែនអធិបតេយ្យភាពកម្ពុជា តាមរយៈសកម្មភាពដ៏គឃ្លើន ដូចជាការរាយបន្លាលួស ដាក់លូជ្រុង ដាក់ទូកុងតឺន័រ ជីកលេណដ្ឋាន កំទេចផ្ទះប្រជាជន ។ល។ នៅក្នុងតំបន់ដែលខ្លួនបានកាន់កាប់ដោយការឈ្លានពានកន្លងមក។

រដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការជាបន្តបន្ទាប់តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើប្រាស់កម្លាំងឡើយ។

ដោយ ផែន រតនៈ

#CambodiaWantsPeace
#JusticeForCambodia

អត្ថបទទាក់ទង