Grand News Asia Close

AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពីស្ថាន​ភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ នៅទីតាំងមណ្ឌលសុខភាពតេជោមរកត ក្នុងខេត្តព្រះវិហារ

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន English បទយកការណ៍ ព័ត៌មានជាតិ 1014
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពីស្ថាន​ភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ នៅទីតាំងមណ្ឌលសុខភាពតេជោមរកត ក្នុងខេត្តព្រះវិហារ AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពីស្ថាន​ភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ នៅទីតាំងមណ្ឌលសុខភាពតេជោមរកត ក្នុងខេត្តព្រះវិហារ

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៩:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទីតាំងមណ្ឌលសុខភាពតេជោមរកត ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សូមគូសបញ្ជាក់ផងដែរថា ទីតាំងខាងលើមិនមែនជាទីតាំងយោធានោះទេ ទីកន្លែងនេះគឺជាមណ្ឌលសុខភាពតេជោមរកត ដែលជាទីកន្លែងផ្តល់សេវាសាធារណៈផ្នែកសុខាភិបាលជូនដល់ប្រជាជនដែលរស់នៅក្នុងតំបន់នេះ ហើយត្រូវបានរងការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥  ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 ការបាញ់គ្រាប់ផ្លោងប្រភេទ ១៥៥mm គ្រាប់បែកចង្កោម និងដ្រូនជាច្រើនគ្រាប់ បណ្តាលឱ្យមណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធជុំវិញត្រូវរងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងដំណំ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦


Press Release
Unofficial Translation

The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, would like to inform the general public as well as members of national and international media outlets as follows:

On Tuesday, August 11, 2026, at 09:30a.m., the Cambodian Liaison Group (CLG) coordinated a field visit for the ASEAN Observer Team in Cambodia (AOT-KH), led by the Head of Mission (AOT KH HOM) from the Philippines in conducting an observation, verification, and reporting at Techo Morakoth Health Centre located in Techo Morakot Village, Morakot Commune, Choam Ksan District, Preah Vihear Province.

It should also be highlighted that the above location is not a military site, but rather the Techo Morakot Health Center—a public healthcare facility serving the local population. In December 2025, it was attacked by Thai military forces using aerial bombing from F-16 fighter jets, 155mm artillery shells, cluster munitions, and multiple drone strikes, resulting in severe destruction and heavy damage to the health center and surrounding infrastructure.

The Royal Government and the Ministry of National Defence of Cambodia reaffirm our firm, sincere, and unwavering commitment to fully and faithfully respect and implement the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC) on December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand on October 26, 2025, and all other relevant agreements. This commitment is made with the aim of ensuring rapid recovery and restoring normalcy, and long-lasting peace and stability.

The public, as well as national and international journalists, are hereby informed of the facts regarding this matter.

Tuesday, August 11, 2026

អត្ថបទទាក់ទង