Grand News Asia Close

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បញ្ចេញកម្លាំងទ័ព៥០០នាក់ និងអាវុធ២០០ដើម ទៅកាន់ព្រំដែនជាប់វៀតណាម ត្រៀមបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ហោះចូលទឹកដីកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 321
នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បញ្ចេញកម្លាំងទ័ព៥០០នាក់ និងអាវុធ២០០ដើម ទៅកាន់ព្រំដែនជាប់វៀតណាម ត្រៀមបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ហោះចូលទឹកដីកម្ពុជា នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បញ្ចេញកម្លាំងទ័ព៥០០នាក់ និងអាវុធ២០០ដើម ទៅកាន់ព្រំដែនជាប់វៀតណាម ត្រៀមបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ហោះចូលទឹកដីកម្ពុជា

 

(ភ្នំពេញ)៖ ក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ចេញកម្លាំងទ័ពចំនួន៥០០នាក់ រួមជាមួយអាវុធ២០០ដើម ទៅកាន់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ដែលហោះចូលមកទឹកដីនៃប្រទេសកម្ពុជា។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាជាបន្ទាន់មួយឱ្យកម្លាំងយោធាកម្ពុជា បាញ់កម្ទេចដ្រូនចារកម្មគ្មានមនុស្សបើក ដែលហោះចូលដែនអាកាសកម្ពុជា នៅក្នុងខេត្តរតនគិរី។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានកងអង្គរក្ស ឱ្យបញ្ចេញសព្វាវុធសម្រាប់ការបាញ់យ​ន្តហោះ ទៅកាន់តំបន់ដែលដ្រូនគ្មានមនុស្សបើកនេះហោះចូល។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីករណីវាយប្រហារភេរវកម្ម នៅក្នុងទឹកដីវៀតណាម កាលពីប្រមាណ២ស​ប្តាហ៍កន្លងទៅនេះ ដែលកម្ពុជាបានសហការយ៉ាងល្អជាមួយវៀតណាម ក្នុងការទប់ស្កាត់ក្រុមភេរវកម្មដែលបាក់ទ័ពរត់ចូលមកទឹកដីកម្ពុជា។

សម្តេចបញ្ជាក់ដូច្នេះថា៖ «អ្វីដែលជាបញ្ហា គឺមានដ្រូនជាច្រើនគ្រឿងហោះចូលទឹកដីកម្ពុជា ជាបន្តបន្ទាប់នៅក្នុងតំបន់ខេត្តរតនគិរី យើងបានសួរទៅខាងវៀតណាម ភាគីខាងវៀតណាមបាន​បដិសេធថា “មិនមែនជាដ្រូនរបស់គេទេ” ដូច្នេះការវាយតម្លៃជាបន្តបន្ទាប់រហូតដល់ថ្ងៃនេះ ខ្ញុំប៉ាន់ស្មានថា ដ្រូនដែលមានចំនួនច្រើននេះ គឺជាដ្រូននៃពួកបច្ចាមិត្ត ដែលបានធ្វើសកម្មភាពវាយប្រហារទៅខាងទឹកដីវៀតណាម ឥឡូវមានសញ្ញាថា មួយចំនួនកំពុងបាក់ទ័ពរត់ចូលទឹកដីកម្ពុជា»។

សម្តេចបានបន្តថា «យើងត្រូវប្រើប្រាស់អាវុធទំនើបរប​ស់យើង ដើម្បីបាញ់ទម្លាក់ដ្រូនណាក៏ដោយ ដែលហោះចូលទឹកដីកម្ពុជា»៕

អត្ថបទទាក់ទង