Grand News Asia Close

ចិនផ្ទុះកំហឹង ក្រោយលោក ចូ បៃដិន ហៅលោក ស៊ី ជិនពីង ថាជនផ្ដាច់ការ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 499
ចិនផ្ទុះកំហឹង ក្រោយលោក ចូ បៃដិន ហៅលោក ស៊ី ជិនពីង ថាជនផ្ដាច់ការ ចិនផ្ទុះកំហឹង ក្រោយលោក ចូ បៃដិន ហៅលោក ស៊ី ជិនពីង ថាជនផ្ដាច់ការ

(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃពុធ ទី២១ ខែមិថុនា បានថ្កោលទោសការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលបានហៅ លោកប្រធានាធិបតីចិន ស៊ី ជិនពីងថាមេដឹកនាំផ្ដាច់ការម្នាក់ ដោយចាត់ទុកនេះគឺជាទង្វើបង្ករឿងដោយបើកចំហ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

ថ្លែងនៅឯកម្មវិធីរៃអង្គាសប្រាក់មួយ ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃអង្គារ លោក បៃដិនបាននិយាយថាលោក ស៊ី ជិនពីង មានការខឹងសម្បារចំពោះឧប្បត្តិហេតុ មួយកាលពីខែកុម្ភៈ នៅពេលបាឡុងចិនមួយដែលទីក្រុងវ៉ាស៊ីនតោន ចោទថាជាបាឡុងស៊ើបការណ៍ហោះចូលដែនអាកាសអាមេរិក ត្រូវបានយោធាអាមេរិក បាញ់ទម្លាក់។ «ហេតុផលដែលលោក ស៊ី ជិនពីង មិនសប្បាយចិត្ត នៅពេលដែលខ្ញុំបាញ់ទម្លាក់បាឡុងនោះ ដែលមានភ្ជាប់ជាមួយបរិក្ខារស៊ើបការណ៍ នោះគឺ លោកមិនបានដឹងអ្វីទេ…ខ្ញុំប្រាដណាស់ថានេះជារឿងដ៏អាម៉ាស់មួយសម្រាប់ជនផ្ដាច់ការ នៅពេលដែលពួកគេមិនបានដឹងពីអ្វីដែលបានកើតឡើង»។ នេះជា ការលើកឡើងរបស់លោក ចូ បៃដិន។

អត្ថបទទាក់ទង