Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២១ «កាលប្បវត្តិសង្ខេប»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ ឯកសារ 87
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២១ «កាលប្បវត្តិសង្ខេប» សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ២១ «កាលប្បវត្តិសង្ខេប»

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។

ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។
ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ២១ « កាលប្បវត្តិសង្ខេប »
– ឆ្នាំ១៩៦៤ កុមារ ហ៊ុន បូណាល់ ចាកចេញពីស្រុកកំណើតមកបន្តការសិក្សានៅភ្នំពេញ នៅសាលាមធ្យមសិក្សាឥន្រ្ទទេវី។ – ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ យុវជន ហ៊ុន បូណាល់ រត់ចូលព្រៃម៉ាគី តាមការអំពាវនាវរបស់សម្ដេចព្រះនរោត្តម សីហនុ។
– ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ រងរបួសពិការភ្នែកឆ្វេង នៅសមរភូមិទន្លេបិទ។ – ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៦ រៀបអាពាហ៍ពិពាហ៍ជាមួយ យុវគិលានុបដ្ឋាយិកា ប៊ុន រ៉ានី (សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន)។

– ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រត់ទៅវៀតណាម ដើម្បីបង្កើតកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា រំដោះជាតិមាតុភូមិ ពីរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត។
– ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដឹកនាំកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា មករំដោះប្រជាជន និងប្រទេសកម្ពុជាពីរបប ប៉ុល ពត ដោយទទួលជ័យជម្នះ និងក្លាយជារដ្ឋមន្រ្តីក្រសួងការបរទេស។

– ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ ជួបជុំភរិយា និងកូនវិញ បន្ទាប់ពីបែកគ្នាជិត៣ឆ្នាំ។
– ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋ (នាយករដ្ឋមន្រ្តី) នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងអាយុ៣៣ឆ្នាំ ជាចំណាត់ថ្នាក់រដ្ឋមន្រ្តី និងក៏ជានាយករដ្ឋមន្រ្តី ដែលមានវ័យក្មេងជាងគេលើលោក នៅសម័យនោះដែរ។

– ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ជួបចរចាលើកដំបូងជាមួយព្រះករុណា ព្រះបាទនរោត្តម សីហនុ នៅក្រុង ហ្វែរ អង់ តាដឺន័រ ប្រទេសបារាំង ដើម្បីស្វែងរកសន្តិភាព។
– ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ជាហត្ថលេខីដ៏សំខាន់ នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ប្រទេសបារាំង។ – ឆ្នាំ១៩៩៣ ដល់១៩៩៨ ជានាយករដ្ឋមន្រ្តីទី២ នៃព្រះរាជាណាចក្រកម្ពុជាទី២។

– ឆ្នាំ១៩៩៨ ដល់បច្ចុប្បន្ន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាទី២។ កាលប្បវត្តិផ្សេងៗ៖
– ឆ្នាំ២០០២ រៀបចំ និងដឹកនាំកិច្ចប្រជុំអាស៊ានលើកទី១ នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីកម្ពុជាចូលជាសមាជិកបាន៣ឆ្នាំ។
– ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៥ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្សប្រជាជន សម្រេចជាឯកច្ឆន្ទជ្រើសតាំងសម្តេច ហ៊ុន សែន ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខជន សម្រាប់តំណែងនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៤ នៃរដ្ឋសភា។

– ឆ្នាំ២០១២ រៀបចំ និងដឹកនាំកិច្ចប្រជុំអាស៊ានលើកទី២ នៅព្រះរាជណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ពិភពលោក ដូចជាលោក បារ៉ាក់ អូបាម៉ា លោកម៉េដ វេដេវ នាយករដ្ឋមន្រ្តីរុស្សី ។ល។ – ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៨ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បោះឆ្នោតដោយផ្ទាល់ និងដោយសម្ងាត់ ជ្រើសតាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ជំនួសសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលទទួលមរណភាព។ – ឆ្នាំ២០១៥ បង្កើតវប្បធម៌សន្ទនា ដើម្បីបន្ថយកម្តៅនយោបាយ។

– ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃគណបក្សនយោបាយ ដែលចូលរួមបោះឆ្នោតជាតិ ឆ្នាំ២០១៨ ស្តីពីការបង្កើត“ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ដើម្បីរួបរួមគ្នាជាស្នូលនៃ សាមគ្គីភាព និងឯកភាពជាតិពិតប្រាកដតាមគន្លងលទ្ធិប្រជាធិបតេយ្យ។

អត្ថបទទាក់ទង