Grand News Asia Close

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូក្រោមចំណងជើងថា ៖ គោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺជាអត្ថន័យដ៏ធំធេងនៃទិវាសន្តិភាពនៅកម្ពុជា!

ដោយ៖ ម៉ម សុគន្ធ ​​ | ម្សិលមិញ ម៉ោង 15:05 pm ទំព័រវីដេអូ ព័ត៌មានជាតិ 534
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូក្រោមចំណងជើងថា ៖ គោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺជាអត្ថន័យដ៏ធំធេងនៃទិវាសន្តិភាពនៅកម្ពុជា! អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូក្រោមចំណងជើងថា ៖ គោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺជាអត្ថន័យដ៏ធំធេងនៃទិវាសន្តិភាពនៅកម្ពុជា!

ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គឺជាខួប២៦ឆ្នាំ នៃការដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ ដែលជាសមិទ្ធផលដ៏មហិមានៅក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់កម្ពុជា និងជាការស្តែងឱ្យឃើញយ៉ាងប្រនូវគុណតម្លៃនៃទិវាសន្តិភាពនៅកម្ពុជា។ នយោបាយឈ្នះ ឈ្នះ ដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជាយុទ្ធសាស្ត្រដើម្បីបញ្ចប់ចលនាឧទ្ទាមខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែជាចក្ខុវិស័យដែលផ្លាស់ប្តូរគន្លងនៃប្រជាជាតិដែលរងគ្រោះដោយសារសង្គ្រាមរាប់ទសវត្សរ៍។

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ខ្លឹមសារក្នុងវីដេអូថា នយោបាយឈ្នះ-ឈ្នះ បានឈរជាសក្ខីភាពនៃអំណាចនៃការរួបរួម ការផ្សះផ្សារ និងការដឹកនាំប្រកបដោយចក្ខុវិស័យ។ នយោបាយនេះ បានកត់សម្គាល់ពីជោគជ័យនៃការបញ្ចប់ អស់ ទាំងស្រុងនូវភាពដ៏ខ្មៅងងឹតបំផុតដែលធ្លាប់តែបាំងបិទពន្លឺរបស់កម្ពុជា ពោលគឺការរំលាយចលនា អង្គការចាត់តាំងរបស់ក្រុមឧទ្ទាមខ្មែរក្រហម ដែលអតីតទង្វើរបបទុរយសនោះ បានបន្សល់ទុកនូវស្លាកស្នាមដែលមិនអាចបំភ្លេចបានមកលើប្រជាជន និងសេដ្ឋកិច្ចកម្ពុជា។

យ៉ាងណាក៏ដោយ តាមរយៈការតស៊ូព្យាយាម និងការស្វែងរកសន្តិភាពដោយឥតឈប់ឈរ គោលនយោ បាយឈ្នះ-ឈ្នះ បានសម្រេចនូវអ្វីដែលមនុស្សជាច្រើនក្នុងអតីតកាលជឿថាវាមិនអាចទៅរួច បានឡើយ ពោលគឺការរំលាយទាំងស្រុងនៃចលនាខ្មែរក្រហម និងការធ្វើសមាហរណកម្មពួក គេចូលក្នុងសង្គមជាតិ ថែមទៀត និងនៅក្នុងខួបលើកទី ២៦ នៃគោលនយោបាយឈ្នះ-ឈ្នះនេះ យើងឧទ្ទិសសូមឱ្យនយោបាយ នេះ កាន់តែជួយជាប្រទីបបំភ្លឺផ្លូវ នាំមនុស្សដែលវង្វេងផ្លូវដោយសារនយោបាយជ្រុលនិយម ងាក មក រក ផ្លូវត្រូវនៃការរួបរួមជាតិសាឡើងវិញក្រោមដំបូលរដ្ឋធម្មនុញ្ញនៃរាជរដ្ឋាភិបាល កម្ពុជា។
ព្រះមហា ក្សត្រខ្មែរ សម្តេចព្រះបរមនាថនរោត្តមសីហមុនី ធ្លាប់បានមានព្រះរាជបន្ទូល រួចមក ហើយក្នុងការទុកព្រះទ័យរបស់ព្រះអង្គលើការកាច់ចង្កូត នាវាដឹកនាំប្រទេស ក្រោមការ ដឹក នាំ របស់ គណបក្សប្រជាជនកម្ពុជា ដោយសារតែការទតមើលឃើញនូវនយោបាយឈ្នះ-ឈ្នះ ក្រោយការធ្វើឱ្យកម្ពុជាមានសន្តិភាពរយៈពេល២៦ឆ្នាំរួចមកនេះ គឺពិតជាបានធ្វើឱ្យប្រទេស កម្ពុជា កាន់តែមានស្ថិរភាពនយោបាយរឹងមាំ និងពុំអាចមានសត្រូវណាមួយមករំលោភឈ្លាន ពាន លើដែនបូរណភាពទឹកដីកម្ពុជាបានឡើយ។ គោលនយោបាយឈ្នះ- ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺជាអត្ថន័យដ៏ធំធេងនៃទិវាសន្តិភាពនៅកម្ពុជា ។
សូមទស្សនាវីដេអូ៖

អត្ថបទទាក់ទង