Grand News Asia Close

លោក Xi Jinping និងលោកជំទាវ Peng LiYuan រៀបចំពិធីលៀងសាយភោជន៍ទទួលស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិ ដែលអញ្ជើញចូលរួមពិធីសម្ពោធបើក នៃការប្រកួតកីឡាអាស៊ីលើកទី១៩ ក្រុង Hangzhou

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 111
លោក Xi Jinping និងលោកជំទាវ Peng LiYuan រៀបចំពិធីលៀងសាយភោជន៍ទទួលស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិ ដែលអញ្ជើញចូលរួមពិធីសម្ពោធបើក នៃការប្រកួតកីឡាអាស៊ីលើកទី១៩ ក្រុង Hangzhou លោក Xi Jinping និងលោកជំទាវ Peng LiYuan រៀបចំពិធីលៀងសាយភោជន៍ទទួលស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិ ដែលអញ្ជើញចូលរួមពិធីសម្ពោធបើក នៃការប្រកួតកីឡាអាស៊ីលើកទី១៩ ក្រុង Hangzhou

(ប៉េកាំង)៖ ថ្ងៃត្រង់ថ្ងៃទី២៣ ខែកញ្ញ លោក Xi Jinping ប្រធានរដ្ឋចិននិងភរិយា Peng LiYuanបានរៀបចំពិធីលៀងសាយភោជន៍នៅសណ្ឋាគារ Xizi ក្រុង Hangzhou ខេត្ត Zhejiang ដើម្បីស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិដែលអញ្ជើញចូលរួម ពិធីសម្ពោធបើកនៃការប្រកួតកីឡាអាស៊ីលើកទី១៩ ក្រុងHangzhouប្រទេសចិន។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក Bashar al-Assad ប្រធានាធិបតីស៊ីរី ព្រះអង្គម្ចាស់ Mishal Al-Ahmad Al-Jaber Al-Sabah រជ្ជទាយាកូវ៉ែត លោក Prachanda នាយករដ្ឋមន្ត្រីនេប៉ាល់ លោក HanDuck-soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Xanana Gusmao នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Johari Jahaya ប្រធានសភាជាន់ទាបម៉ាឡេស៊ីនិងភរិយា Noraini លោក Singhប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ីនិងភរិយា Vinita លោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិព្រមទាំងតំណាងរាជវង្ស រួមមានសម្តេច Sufri តំណាងព្រះចៅស៊ុលតង់ប្រ៊ុយណេ សម្តេច Faisal នៃប្រទេសហ្ស៊កដានីនិងម្ចាស់ក្សត្រី Siriwanvali នៃប្រទេសថៃជាដើម។ មុនពិធីលៀងសាយភោជន៍ ភ្ញៀវកិត្តិយសបានរីករាយទស្សនា នូវការបង្ហាញបេតិកភណ្ឌវប្បធម៌អរូបីខេត្ត Zhejiang៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទទាក់ទង