Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន ទម្លាយការពិតប្រាប់មេដឹកនាំក្រុមប្រឆាំង៖ «មនុស្សបង្កប់ក្បែរ ហ៊ុន សែន ដែលតែងតែបញ្ជូនព័ត៌មានសំងាត់ ទៅមេដឹកនាំក្រុមប្រឆាំងនោះគឺជា ហ៊ុន សែន តែម្តង»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 169
សម្តេចតេជោ ហ៊ុន សែន ទម្លាយការពិតប្រាប់មេដឹកនាំក្រុមប្រឆាំង៖ «មនុស្សបង្កប់ក្បែរ ហ៊ុន សែន ដែលតែងតែបញ្ជូនព័ត៌មានសំងាត់ ទៅមេដឹកនាំក្រុមប្រឆាំងនោះគឺជា ហ៊ុន សែន តែម្តង» សម្តេចតេជោ ហ៊ុន សែន ទម្លាយការពិតប្រាប់មេដឹកនាំក្រុមប្រឆាំង៖ «មនុស្សបង្កប់ក្បែរ ហ៊ុន សែន ដែលតែងតែបញ្ជូនព័ត៌មានសំងាត់ ទៅមេដឹកនាំក្រុមប្រឆាំងនោះគឺជា ហ៊ុន សែន តែម្តង»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានទម្លាយរឿងពិតមួយ ដោយប្រាប់ទៅដល់មេដឹកនាំក្រុមប្រឆាំងឲ្យដឹងថា មនុស្សដែលបង្កប់ក្បែរសម្តេចតេជោ ហ៊ុន សែន ឈ្មោះ «កុសល» ដែលតែងតែផ្ញើព័ត៌មានសំងាត់ផ្សេងៗទៅមេដឹកនាំក្រុមរួមមានលោកស្រី ជូ ឡុងសូម៉ូរ៉ា. អេង ឆៃអ៊ាង, ម៉ួ សុខហួ, ឡុង រី ហូ វ៉ាន់ និងមេដឹកនាំមួយចំនួននោះគឺជា «ហ៊ុន សែន» តែម្តង។

សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញសង្គមបានរៀបរាប់ជាមួយខ្លឹមសារទាំងស្រុងថា៖

«ដើម្បីប្រដៅពួកល្ងង់នៅក្រៅស្រុកដែលអះអាងថា មានមនុស្សនៅក្បែរ ហ៊ុន សែន ខ្ញុំគួរតែប្រាប់ថានោះគឺ ហ៊ុន សែន តែម្តងដែលតែងតែផ្តល់ព័ត៌មានឲ្យ ជូ ឡុងសូម៉ូរ៉ា អេង ឆៃអ៊ាង, ម៉ួ សុខហួ, ឡុង រី ហូ វ៉ាន់ និងមេដឹកនាំមួយចំនួនទៀត។

អ្នកឲ្យព័ត៌មានច្រើនប្រើឈ្មោះកុសល់មែនទេ? អស់លោក និងលោកស្រីមានអំនួតខ្លាំងណាស់ដែលថា មានមនុស្សបង្កប់នៅក្បែរ ហ៊ុន សែន តែមិនដឹងថា
ជាល្បិចចារកម្មអត់ស្រម៉ោលរបស់ ហ៊ុន សែន នោះឡើយ។

ខ្ញុំយកព័ត៌មានពីអស់លោកបានព័ត៌មានពិតតាមរយៈមនុស្សរបស់ខ្ញុំ នៅជាមួយអស់លោកដែលមនុស្សខ្លះជេ ហ៊ុន សែន ឮជាងគេផង។ ចំណែកអស់លោកយក
ព័ត៌មានពីខ្ញុំគឺជាព័ត៌មានដែលខ្ញុំចង់ឲ្យតែប៉ុណ្ណោះ។ ដោយសារខ្ញុំឃើញអស់លោកល្ងង់ពេកបានខ្ញុំប្រាប់ពីការពិតនៃការចារកម្មឥតស្រម៉ោលមួយនេះដើម្បីឆ្លាតបន្តិច។

នៅមានរឿងមួយដែលមេដឹកនាំម្នាក់យល់ព្រមជាមួយ កុសល ឲ្យធ្វើឃាដ ហ៊ុន សែន ដែលខ្ញុំទុកទូទាត់បញ្ជីនៅពេលក្រោយ។

សូមស្តាប់សម្លេង ឆាំ ឆានី ដែលភ្ជាប់ជាមួយ៖

អត្ថបទទាក់ទង