សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសារតេឡេក្រាម នៅរាត្រីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ បានទម្លាយសារលោកស្រី ញ៉ែម សាវ៉ាត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសារតេឡេក្រាម នៅរាត្រីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ បានទម្លាយសារលោកស្រី ញ៉ែម សាវ៉ាត បកស្រាយពីអំពើអាក្រក់ នៃក្រុមបោកប្រាស់មកលើលោកស្រី។
សារសម្តេចសម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា លោកស្រី នឹងបកស្រាយបន្ថែមទៀត នៅពេលលោកស្រីវិលត្រឡប់ពីប្រទេសបារាំងមកកម្ពុជាវិញ នាប៉ុន្មានថ្ងៃខាងមុខ ។សម្តេចតេជោ ស្នើឱ្យអ្នកច្បាប់សិក្សាអំពីផ្លូវច្បាប់នូវលិខិតរបស់គណបក្សភ្លើងទៀន ដែលចុះហត្ថលេខាដោយ ទាវ វណ្ណុល ជាមួយលិខិតរបស់ខ្មោចគណបក្សសង្រ្គោះជាតិ ដែលចុះហត្ថលេខាដោយទណ្ឌិតរត់ចោលគុក តើមានទំនាក់ទំនងយ៉ាងណាជាមួយគ្នា? ។
សម្ដេចបានណែនាំឱ្យក្រសួងការបរទេសចាត់ចែងបំភ្លឺទៅរដ្ឋាភិបាលបារាំង លើករណីលិខិតទណ្ឌិតរត់ចោលគុក ដែលមានចរិតមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជាផង និងបោកប្រាស់រដ្ឋាភិបាលបារាំង ផង។ រឿងបោកប្រាស់បែបនេះ បានកើតឡើងច្រើនរួចមកហើយ ឯរដ្ឋាភិបាលបរទេស ក៏ចាញ់បោកក្រុម នេះច្រើនហើយដែរ ៕