Grand News Asia Close

រុស្ស៉ីនិយាយថា កងកម្លាំងរបស់ខ្លួនបានកម្ទេចនាវាចម្បាំងចុងក្រោយគេរបស់អ៊ុយក្រែន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 294
រុស្ស៉ីនិយាយថា កងកម្លាំងរបស់ខ្លួនបានកម្ទេចនាវាចម្បាំងចុងក្រោយគេរបស់អ៊ុយក្រែន រុស្ស៉ីនិយាយថា កងកម្លាំងរបស់ខ្លួនបានកម្ទេចនាវាចម្បាំងចុងក្រោយគេរបស់អ៊ុយក្រែន

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងនៅថ្ងៃពុធ (៣១ ឧសភា) ថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញនូវអ្វីដែលគេហៅថា «នាវាចម្បាំងចុងក្រោយរបស់អ៊ុយក្រែន» កាលពីពីរថ្ងៃមុននៅក្នុងកំពង់ផែ Odessa ក្នុងការវាយប្រហារដោយមីស៊ីល ទោះបីជាមិនមានការអត្ថាធិប្បាយភ្លាមៗពីទីក្រុងកៀវអំពីជោគវាសនា របស់នាវា

ខ្លួនខាងលើក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ​​ ទី៣១​ ខែឧសភា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៉ី លោក Igor Konashenkov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីសង្គ្រាមថា «នាវាចម្បាំងចុងក្រោយរបស់កងទ័ពជើងទឹកអ៊ុយក្រែនឈ្មោះថា Yuriy Oliverenko ត្រូវបានបំផ្លាញ នៅក្នុងចំណោមនាវាចម្បាំងដែលចតនៅកំពង់ផែ Odessa»។

លោកបានគូសបញ្ជាក់ថា នាវានេះត្រូវបានវាយប្រហារដោយ «អាវុធដែលមានភាពជាក់លាក់ខ្ពស់»។ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ។

កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញការអះអាងនេះទេ។

លោក Oleh Chalyk អ្នកនាំពាក្យរបស់កងទ័ពជើងទឹកអ៊ុយក្រែន បាននិយាយថា លោកនឹងមិនឆ្លើយតបទៅនឹងការអះអាងណាមួយដែលធ្វើឡើងដោយរុស្ស៊ីនោះទេ។

ទោះជាយ៉ាងណាកាលពីថ្ងៃចន្ទកន្លងទៅ មន្ត្រីអ៊ុយក្រែនបាននិយាយទថា រុស្ស៊ីបានបញ្ចេញយន្តហោះចម្បាំងចំនួន ៥គ្រឿង ក្នុងការវាយប្រហារលើគោលដៅយោធាមួយនៅភាគខាងលិចអ៊ុយក្រែន ដែលបណ្តាលឱ្យមានអគ្គីភ័យនៅកំពង់ផែសមុទ្រខ្មៅ Odesa នៅក្នុងការវាយប្រហារតាមផ្លូវអាកាសយ៉ាងធ្ងន់ធ្ងរមួយ៕

អត្ថបទទាក់ទង