Grand News Asia Close

វិមានក្រឹមឡាំងនិយាយថា «គ្មានហេតុផល»​ ដើម្បីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិទៀតឡើយ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 174
វិមានក្រឹមឡាំងនិយាយថា «គ្មានហេតុផល»​ ដើម្បីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិទៀតឡើយ វិមានក្រឹមឡាំងនិយាយថា «គ្មានហេតុផល»​ ដើម្បីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិទៀតឡើយ

FN (មូស្គូ)៖ វិមានក្រឹមឡាំងបានរំលឹកឡើងវិញនូវជំហររបស់ខ្លួនកាលពីថ្ងៃពុធថា «គ្មានហេតុផល» ក្នុងការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅនោះទេ ដោយនិយាយថា កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិ មិនត្រូវបានអនុវត្តត្រឹមត្រូវឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១​ ខែមិថុនា ឆ្នាំ២០២៣។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយអ្នកសារព័ត៌មានថា UN ត្រូវបានបង្ខំឱ្យទទួលស្គាល់ថា «ជាអកុសល ពួកគេបានបរាជ័យក្នុងការប្រើឥទ្ធិពលចាំបាច់ លើបណ្តាប្រទេសលោកខាងលិច ក្នុងការអនុវត្តផ្នែករុស្ស៊ីនៃកិច្ចព្រមព្រៀង»។

ត្រង់ចំណុចនេះ លោកកំពុងសំដៅទៅលើការទាមទារជាបន្តបន្ទាប់ពីរុស្ស៊ី រួមទាំងការដកចេញនូវអ្វីដែលទីក្រុងម៉ូស្គូបាននិយាយថា បង្កជាឧបសគ្គដល់ការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួន៕

អត្ថបទទាក់ទង