Grand News Asia Close

ក្រសួងមហាផ្ទៃព្រមានចាប់ខ្លួនអ្នករៀបចំធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់គ.ជ.ប.និងក្រុមប្រឹក្សាធម្មនុញ្ញ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 403
ក្រសួងមហាផ្ទៃព្រមានចាប់ខ្លួនអ្នករៀបចំធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់គ.ជ.ប.និងក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងមហាផ្ទៃព្រមានចាប់ខ្លួនអ្នករៀបចំធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់គ.ជ.ប.និងក្រុមប្រឹក្សាធម្មនុញ្ញ

ភ្នំពេញ÷នាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃព្រមានថា ការធ្វើបាតុកម្មណាមួយរបស់លោករ៉ុងឈុន ដែល អះអាងថានឹងមានមនុស្សចូលរួមប្រមាណ១ម៉ឺននាក់ក្នុងពេលខាងមុខនេះ នឹងត្រូវចាត់ ទុកជាអំពើខុសច្បាប់។ ការព្រមានរបស់ក្រសួងមហាផ្ទៃ ស្របពេលដែលមានសេចក្តីរាយការណ៍ថា លោករ៉ុង ឈុនបានរៀបចំធ្វើការជួបជុំដើម្បីប្រឆាំងនឹងការសម្រេចរបស់គ.ជ.ប.និងក្រុមប្រឹក្សាធម្មនុញ្ញពាក់ព័ន្ធនឹងករណីគណបក្សភ្លើងទៀនមិនបានចូលរួមបោះឆ្នោត។

នាយឧត្តមសេនីយខៀវ សុភ័គ​ ថ្លែងព្រមាននៅថ្ងៃ ទី ៣០ឧសភានេះ បន្ទាប់ពីលោករ៉ុងឈុនបញ្ជាក់ប្រាប់វិទ្យុខ្មែរនៅក្រៅប្រទេសមួយ ជុំវិញការចង់ដឹកនាំបាតុកម្ម ប្រឆាំងការសម្រេចចិត្តរបស់គ.ជ.ប.និងការ សម្រេចចិត្តរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ នាយឧត្តមសេនីយ៍ខៀវ
សុភ័ក្រ បានថ្លែងថា អ្នកដែលរៀបចំធ្វើសកម្មភាពតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់គ.ជ.ប.និងក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ លោកបានបញ្ជាក់ទៀតថាបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន នឹងស្ថិតជាធរមានដដែល ។ នាយឧត្តមសេនីយ៍បានរំលឹកប្រសាសន៍សម្ដេចតេជោថា «សមត្ថកិច្ចទាំង អស់ត្រូវត្រៀមលក្ខណៈ អនុវត្តបទបញ្ជា ហើយពន្ធនាគារត្រូវត្រៀមលក្ខណៈ បើកទ្វាររង់ចាំទទួលមេដឹកនាំក្បាលរឹងរបស់ក្រុមបក្ខភ្លើងទៀន»។

អត្ថបទទាក់ទង