Grand News Asia Close

ហេតុអ្វីបានជា សម រង្ស៊ី លើកយកប្រធានបទគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA មកវាយប្រហាររដ្ឋាភិបាលកម្ពុជា មុនព្រឹត្តិការណ៍នៃការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 368

ហេតុអ្វីប្រជាពលរដ្ឋមិនដឹងថា សម រង្ស៊ី កំពុងបំផ្លាញកម្ពុជា? តើ សម រង្ស៊ី ជានណា? តើ សម រង្ស៊ី កំពុងបម្រើឱ្យអាម៉េរិក យួនសេរីគាំទ្រដោយអាម៉េរិក ឬកម្ពុជា?
តើ សម រង្ស៊ី នាំប្រជាពលរដ្ឋអោយយល់ខុសមួយលើកជាពីរលើក តាំងពីការជីកព្រែកហ្វូណនតេជោ រហូតមកដល់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ស្របតាមច្បាប់អន្តរជាតិបន្ថែមទៀត គឺដើម្បីអ្វី?
ហេតុអ្វីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ត្រូវបានលើកយកមកធ្វើជាប្រធានបទដើម្បីញុះញង់បង្កចលាចលសង្គម នៅពេលដែល ព្រែកជីកហ្វូណនតេជោ ជិតបើកការដ្ឋាននាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឆាប់ៗនេះ ?
១.ទីតាំងភូមិសាស្ត្រនិងប្រវត្តិសាស្ត្រនៃគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA គឺជាភាពដៃគូប្រចាំតំបន់ ដែលត្រូវបានបង្កើតឡើងនាថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៩៩ ជាឆ្នាំដែលកម្ពុជាបានចូលជាសមាជិកទី១០ នៃក្របខ័ណ្ឌអាស៊ាន(ASEAN) ។ CLV-DTA ជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រពហុភាគីមួយស្ថិតក្រោមយន្តការមហាអនុតំបន់មេគង្គ (GMS) នៅក្នុង ក្របខ័ណ្ឌអាស៊ាន (ASEAN) ដោយបានកំណត់យកទីតាំងនៃបណ្តាខេត្តមួយចំនួននៃប្រទេសជាសមាជិក កម្ពុជា ឡាវ និងវៀតណាម ។
តំបន់ខាងលើ មានភូមិសាស្ត្រជាតំបន់ព្រៃភ្នំនិងមានសភាពស្មុគស្មាញ ជួបការលំបាកក្នុងការរស់នៅ ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយធ្វើដំណើរ និងការអភិវឌ្ឍស្ថិតនៅក្នុងកម្រិតទាប។
បណ្តាខេត្តពាក់ព័ន្ធរួមមាន ៖
+ ប្រទេសកម្ពុជាមានខេត្តចំនួន៤ គឺខេត្ត ១.រតនគិរី ២.មណ្ឌលគិរី ៣.ក្រចេះ និង៤.ស្ទឹងត្រែង
+ប្រទេសឡាវមានខេត្តចំនួន ៤ គឺខេត្ត ១.អាតាពើ (Attapeu) ២.សាឡាវ៉ាន់ (Salavan) ៣.សេកុង (Sekong) និង៤.ចំប៉ាសាក់ (Champasak)
+ប្រទេសវៀតណាម មានខេត្តចំនួន៥ គឺខេត្ត ១.កុនទុម (Kan Tum) ២.ហ្កាឡាយ (Gia Lai) ៣.ដាក់ឡាក់ (Dak Lak) ៤.ដាក់ណុង (Dak Nong) និង៥.ប៊ីនភឿក (Binh Phuoc) ។
ប្រវត្តិសាស្ត្រនៃទីតាំងខាងលើរវាងកម្ពុជានិងវៀតណាម បានក្លាយជាស្រមោលដែលមិនអាចបំភ្លេចបាន នៅពេលដែលយួនខាងជើងចាប់ផ្តើមផែនការវាយលើយួនខាងត្បូងដែលទទួលបានការគាំទ្រដោយ អាម៉េរិក គឺបានប្រើប្រាស់ផ្លូវលំហូជីមិញដែលត្រូវបានអញ្ញាតដោយ សម្តេច នរោត្តម សីហនុ ក្នុងអំឡុងឆ្នាំ១៩៥០-១៩៦០ ឱ្យយួនខាងជើងឆ្លងកាត់និងប្រើប្រាស់ដីកម្ពុជាដើម្បីដឹកអាវុធរបស់ចិននិងរុស្ស៊ី ពីផែកំពង់សោមនៃខេត្តព្រះសីហនុ មកជួយវៀតណាមខាងជើង។ នាឆ្នាំ១៩៦៥ សម្តេច នរោត្តម សីហនុ បានផ្តាច់ទំនាក់ទំនងការទូតជាមួយអាម៉េរិកហើយបន្តអនុញ្ញាតឱ្យវៀតណាមខាងជើងប្រើប្រាស់ ផ្លូវតាមព្រំដែន។ ស្ថានភាពនេះបានធ្វើឱ្យអាម៉េរិកមានការខឹងសម្បារយ៉ាងខ្លាំង ហើយបានគាំទ្ររបប លន់ នុល នាឆ្នាំ១៩៧០ ដើម្បីធ្វើរដ្ឋប្រហារទំលាក់ សម្តេច នរោត្តម សីហនុ ។
នាឆ្នាំ១៩៧៥ ខណៈដែលទីក្រុង សៃហ្គន បានដួលរំលំ ហើយក៏ជាព្រឹត្តិការណ៍ដែលអាចនិយាយថា អាម៉េរិកបានចាញ់សង្គ្រាមនៅឥណ្ឌូចិនផងដែរ កម្ពុជារងការទំលាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់ពី សហរដ្ឋអាម៉េរិកនិងត្រូវបានគ្រប់គ្រងដោយរបបប្រល័យពូជសាសាន៍ ប៉ុល ពត ដែលអាម៉េរិកចង់បង្ហាញពិភពលោកថា ប្រទេសដែលគាំទ្ររបបកុម្មុយនីស្តគឺមានភាពព្រៃផ្សៃ ។ ស្របគ្នានេះដែរ ឡាវក៏ទទួលរងបញ្ហាដូចគ្នា ពីការទំលាក់គ្រាប់បែក ប៉ុន្តែតិចជាងកម្ពុជា។
នាឆ្នាំ១៩៩០ ជាឱកាសត្រឡប់មកវិញ អាម៉េរិកក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងក្រោមការរៀបចំរបស់ UNTAC ដែលផ្តួចផ្តើមដោយអាម៉េរិក ក្នុងនោះយើងពិនិត្យឃើញថា កងទ័ពយួនខាងត្បូងដែលហៅថា FULRO ដែលជាក្រុមតំណាងឱ្យក្រុមជនជាតិភាគតិចតំបន់ភ្នំ ដែលបានចូលមកកម្ពុជាប្រហែលជាង១០.០០០នាក់ ដើម្បីប្រើប្រាស់ជាទីតាំងវាយបកលើយួនខាងជើង ប៉ុន្តែត្រូវបានបដិសេធនិងបណ្តេញចេញពីប្រទេស ហើយនាឆ្នាំ១៩៩២ ក្រុមនោះ ត្រូវបានអាម៉េរិកទទួលយកក្នុងនាមមនុស្សធម៌ និងត្រូវបានសម្របសម្រួលដោយ UNHCR ឱ្យពួកគេទៅរស់នៅអាម៉េរិកក្នុងរដ្ឋ North Carolina (Greensboro) និង California និងរដ្ឋផ្សេងៗទៀត និងប្រទេសបារាំង អូស្ត្រាលី និងកាណាដា។
នៅក្នុងរដ្ឋ North Carolina ក្រុម FULRO និងជនជាតិម៉ុងតាញ៉ាបានរួមគ្នាបង្កើតឡើង នូវសហគមន៍ Degar (ឬរដ្ឋ Degar) និងមានសហគមន៍ម៉ុងតាញ៉ាដេហ្គា (MDA) ។
សហគមន៍ ម៉ុងតាញ៉ាដេហ្គា (MDA) ត្រូវបានទទួលស្គាល់នាអំឡុងឆ្នាំ២០០០ ហើយដឹកនាំដោយ កុក ស ហើយក្រោយមកក៏មានទំនាក់ទំនងជិតស្និទ្ធនឹងសម រង្ស៊ី ហើយដែលទាំងពីរនាក់ នាថ្ងៃ១៤ ខែមេសា ឆ្នាំ២០១៣ បានចុះហត្ថលេខាព្រមកាត់ខេត្ត៤ គឺខេត្ត ១.រតនគិរី ២.មណ្ឌលគិរី ៣.ក្រចេះ និង៤.ស្ទឹងត្រែង ដើម្បីបង្កើតរដ្ឋដេហ្គា ប្រសិនបើគណបក្សសង្គ្រោះជាតិ (CNRP) ឈ្នះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ២០១៣ ។ ជាលទ្ធផលជនក្បត់ជាតិ សម រង្ស៊ី ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារអស់មួយជីវិតពីបទប៉ុនប៉ង ប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែកប្រព្រឹត្តនៅរាជធានីភ្នំពេញ និងកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣ បទល្មើសមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៧ និងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
នៅឆ្នាំ២០២៣ ក្រុម Montagnard Support Group Inc (MSGI) និងក្រុម Montagnard Stand for Justice (MSFJ) បានបង្កើតព្រឹត្តិការណ៍វាយប្រហារភេរវកម្មនៅខេត្តដាក់ឡាក់ ហើយបានប៉ុនប៉ងវាយប្រហារដោយឧបករណ៍ដ្រូនមកលើកម្ពុជាថែមទៀតផង។
២.ទប់ស្កាត់ផែនការបំបែករដ្ឋ គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍតំបន់នោះ ព្រោះទីតាំងនោះស្ថិតក្នុងតំបន់ព្រៃភ្នំដាច់ស្រយាល ពិបាកក្នុងការគ្រប់គ្រង ជួបបញ្ហាអសន្តិសុខច្រើន ដោយទាមទារចាំបាច់នូវការអភិវឌ្ឍតំបន់នោះ បង្កើតហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឱ្យបានច្រើនដើម្បីទាក់ទាញការវិនិយោគនិងការប្រមូលផ្តុំ ធនធានមនុស្សនិងហរិញ្ញវត្ថុក្នុងការកសាងតំបន់ខាងលើនេះ ។ ហើយគម្រោងនេះសម្រាប់កម្ពុជាក៏ជា វិធីសាសាស្ត្រមួយថែរក្សាទឹកដី ជៀសវាងការប្រើប្រាស់មូលដ្ឋានទាំងនោះដើម្បី ជាប្រយោជន៍បម្រើឱ្យយួនសេរីគាំទ្រដោយអាម៉េរិក ប្រើប្រាស់ជាមូលដ្ឋានទ័ព ហើយ គ្រប់គ្រងកន្លែងនោះធ្វើឱ្យក្លាយទៅជាវិបត្តិនៃការតស៊ូការបំបែករដ្ឋ ព្រោះជាតំបន់មានកិច្ចសហប្រតិបត្តិការ អន្តរជាតិ មានការទទួលស្គាល់ក្នុងក្របខណ្ឌអន្តរជាតិនិងច្បាប់អន្តរជាតិផងដែរ។
ទន្ទឹមនេះ ការអនុវត្តគម្រោងខាងលើ ប្រទេសសាមីពាក់ព័ន្ធ បានគោរពអនុវត្តតាមច្បាប់ នៃប្រទេសរៀងៗខ្លួន និងថែមទាំងបានផ្តល់ឱកាសដល់ស្ថាប័នអន្តរជាតិនានាដូចជា ADB និងប្រទេសផ្សេងៗ ដូចជាជប៉ុនចូលរួមក្នុងការអភិវឌ្ឍតំបន់ខាងលើនោះដែរ ។
ដូចនេះ គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA គឺបានជួយច្រើនដល់កម្ពុជាក្នុងយុទ្ធសាស្ត្រ “រក្សាឱ្យបាននូវបន្ទាត់ព្រំដែន ការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិ ដោយមិនឱ្យបរទេសឈ្លានពានចូលកម្ពុជា ហើយកម្ពុជាក៏មិនឈ្លានពានប្រទេសណាមួយដែរ”។
៣.កម្ពុជាក្នុងដំណើរឆ្ពោះទៅកាន់ការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ !
គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានបង្កើតឡើងក្នុងគោលដៅយុទ្ធសាស្ត្របម្រើឱ្យកម្ពុជាមិន ពឹងដង្ហើមសេដ្ឋកិច្ចនៃប្រទេសជិតខាងកម្ពុជា ជាការបើកឱកាសដល់កម្ពុជាផ្តើមឡើងនូវឯករាជ្យ និងមោទកភាពជាតិពេញលេញ នៃប្រជាជនខ្មែរ។ គម្រោងនេះទទួលបានការគាំទ្រពីនៃ ប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេសយ៉ាងភ្លូកទឹកភ្លូកដី ។ ស្ថិតក្នុងស្ថានភាពនៃការសប្បាយរីករាយរបស់ ប្រជាពលរដ្ឋចំពោះគម្រោងខាងលើ ងាកមកមើល សម រង្ស៊ី វិញ បានកំពុងប្រើប្រាស់គ្រប់រូបភាពនិងសកម្មភាព ព្រមទាំងមធ្យោបាយបង្កើតឡើងនូវព័ត៌មានមិនពិត កុហក និងបោកប្រាស់ប្រជាពលរដ្ឋដើម្បីញុះញង់ប្រជាពលរដ្ឋឱ្យរំខានដល់ដំណើរនៃគម្រោងព្រែកជីកហ្វូណនតេជោ ។
សកម្មភាពទាំងនេះជាមូលដ្ឋានអាចឱ្យយើងមើលឃើញថា សម រង្ស៊ី ជាចារកម្មរបស់ យួនសេរីគាំទ្រដោយអាម៉េរិក និងអាម៉េរិក ដែលកំពុងបំផ្លាញសេដ្ឋកិច្ច សន្តិសុខ និងការអភិវឌ្ឍនៅកម្ពុជា ដើម្បីឱ្យយួនទទួលបានឱកាសពេញលេញក្នុងការជំរុញការអភិវឌ្ឍស្រុកគេ ហើយបន្តជាន់ឈ្លីមកលើកម្ពុជា ។
ខាងលើនេះ គឺជាទឡ្ហីករណ៍ឆ្លើយតបទៅនឹងសំណួរថា តើសម រង្ស៊ី ជានណា? កំពុងធ្វើអី? ដោយសម រង្ស៊ី គឺជាចារកម្មរបស់យួនសេរីគាំទ្រដោយអាម៉េរិក និងអាម៉េរិក ដោយមិន ដែលបានគិតពីការអភិវឌ្ឍជាតិ សេចក្តីសុខរបស់ប្រជាពលរដ្ឋ និងការពារអធិបតេយ្យភាពនិងបូរណភាព ទឹកដីជាតិកម្ពុជាបន្តិចណាឡើយ ។
ប្រសិនបើកម្ពុជាបន្តមានក្រុមមនុស្សអគតិ មនុស្សចង្រៃសម្រាប់ជាតិមាតុភូមិ ដូចជាជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកគូរកន របៀបនេះ ទៅថ្ងៃអនាគត កម្ពុជាងាយរងគ្រោះដោយការបាត់បង់ទឹកដី ព្រោះជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកគូកន បានលក់ក្បាលឱ្យយួនសេរីគាំទ្រដោយអាម៉េរិក។
សូមបងប្អូនប្រជាពលរដ្ឋ កុំងាយឆាប់ជឿ ឆាប់ខឹង ដោយសូមសិក្សានិងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ!
ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនិងសង្គម ខេត្តកំពង់ចាម

អត្ថបទទាក់ទង