សេចក្តីជូនព័ត៌មាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល តើត្រូវដោះស្រាយដូចម្តេច ?
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានកិតិ្តយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងសាធារណមតិមេត្តាជ្រាបថា មួយរយៈកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋមួយចំនួនបានលើកសំណូមពរមកកាន់អគ្គនាយកដ្ឋាន ក៏ដូចជាលើកជាសំណូមពរទៅកាន់ថ្នាក់ដឹកនាំតាមបណ្តាញទំនាក់ទំនងសង្គមនានា ពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យសំបុត្រកំណើត ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ 👉ដើម្បីស្វែងយល់អំពីដើមចមនៃបញ្ហាកំហុសទិន្នន័យ នីតិវិធីក្នុងការកែតម្រូវទិន្នន័យ






