Grand News Asia Close

លិខិតមិត្តអ្នកអាន៖ ការដែលគណបក្សភ្លើងទៀនមិនបានចូលរួមបោះឆ្នោត គឺជា «ល្បិចកលថ្មី នយោបាយចាស់ ដេកផ្ទះឈ្នះឯង»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 881
លិខិតមិត្តអ្នកអាន៖ ការដែលគណបក្សភ្លើងទៀនមិនបានចូលរួមបោះឆ្នោត គឺជា «ល្បិចកលថ្មី នយោបាយចាស់ ដេកផ្ទះឈ្នះឯង» លិខិតមិត្តអ្នកអាន៖ ការដែលគណបក្សភ្លើងទៀនមិនបានចូលរួមបោះឆ្នោត គឺជា «ល្បិចកលថ្មី នយោបាយចាស់ ដេកផ្ទះឈ្នះឯង»

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ហ្វេសប៊ុកមួយឈ្មោះ Jasmine Angkor បានទម្លាយអំពីរឿងរ៉ាវផ្ទៃក្នុងរបស់គណបក្សភ្លើងទៀន ដែលពាក់ព័ន្ធនឹងការដែលមិនអាចចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ខាងមុខនេះបាន ដោយហ្វេសប៊ុកនេះ បានចាត់ទុកថា «ល្បិចកលថ្មី នយោបាយចាស់ ដេកផ្ទះឈ្នះឯង» តែប៉ុណ្ណោះ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលទម្លាយដោយ Jasmine Angkor៖

«+ មុនសមាជគណបក្សភ្លើងទៀន ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣៖

– សម រង្ស៉ី បានបញ្ជូន រ៉ុង ឈុន ឱ្យចូលមកដឹកនាំគណបក្ស (ចង់ឱ្យធ្វើជាប្រធានគណបក្ស) ក្នុងបំណងសំខាន់ឱ្យប្រឆាំង និងបង្កចលាចល។
– ជូឡុង សូមួរ៉ា បានបញ្ជូន សុខ ហាច ឱ្យមកធ្វើជាអនុប្រធានគណបក្ស។

+ ក្រោយសមាជថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣៖

– អេង ឆៃអ៊ាង រួមគ្នាជាមួយ សុខ គឹមសេង ផ្អាកតួនាទី លី សុធារ៉ាយុត្តិ ពីអគ្គលេខាធិការគណបក្ស ចុងក្រោយបានជ្រើសតាំង គង់ មុនីកា ឱ្យធ្វើអគ្គលេខាធិការស្តីទី។

– ការប្រជែងគ្នាឈរឈ្មោះបេក្ខភាពលេខរៀងលើ និងមណ្ឌលបោះឆ្នោតធំៗ ទន្ទឹមនឹងមនុស្សនៅក្រៅប្រទេស ជាប្រភពហិរញ្ញវត្ថុ មិនអាចឈរឈ្មោះបាន ដែលធ្វើឱ្យប៉ះពាល់ដល់ឥទ្ធិពលរបស់ សម រង្ស៉ី។ អេង ឆៃអ៊ាង បានទាមទារឱ្យកូនប្រសាររបស់ខ្លួន ឈ្មោះ ស៊ិន ចាន់ពៅរ៉ូហ្សេត ឈរឈ្មោះលេខរៀងទី១ នៅមណ្ឌលខេត្តបាត់ដំបង ប្រជែងជាមួយ សុខ ហាច។ ចំណែក សេង ម៉ារឌី ដែលជាមនុស្សរបស់ ជូឡុង សូមួរ៉ា និងជាអ្នកកាន់ហិរញ្ញវត្ថុគណបក្ស មិនបានឈរលំដាប់ទី១។

– ទាវ វណ្ណុល ប្រធានគណបក្ស ដែលសម រង្ស៉ី មិនមានការទុកចិត្ត។
– គួយ ប៊ុនរឿន ប្អូនថ្លៃ អេង ឆៃអ៊ាង មិនមានតួនាទីក្នុងគណបក្ស ប៉ុន្តែបញ្ជាពីក្រោយ ពិសេសពាក់ព័ន្ធនឹងការចុះឈ្មោះចូលរួមបោះឆ្នោត ទោះបីជាដឹងថា បាត់ឯកសារ មិនអាចចុះឈ្មោះបាន ហើយត្រូវយកគណបក្សឆន្ទៈខ្មែរទៅចុះឈ្មោះ ប៉ុន្តែ គួយ ប៊ុនរឿន ជំទាស់ និងជំរុញ រ៉ុង ឈុន ឱ្យយកពាក្យទៅដាក់នៅ គ.ជ.ប ហើយគម្រាមធ្វើបាតុកម្ម។

– សម្ភាសន៍ របស់ សុន ឆ័យ ជាមួយវិទ្យុបារាំងអន្តរជាតិ៖ «សូមកុំអាក់អន់ចិត្តជាមួយអាជ្ញាធរមានសមត្ថកិច្ច ពីការហាមឃាត់នោះ វាមិនខុសពីអាជ្ញាធរទាំងស្រុងទេ ព្រោះវាក៏ជាកំហុសរបស់យើងដែរ ដោយសារមានសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១២ ឧសភា ដែលនាំឱ្យគេយល់ថា យើងមានផែនការធ្វើបាតុកម្ម …»។ «សូមកុំអាក់អន់ស្រពន់ចិត្តអី ប្រសិនបើគណបក្សប្រឆាំងនេះមិនអាចចូលរួមការបោះឆ្នោតបាន ដោយចាត់ទុកថា នេះមកពីកំហុសរបស់គណបក្សនេះផងដែរ»

សរុបសេចក្តីមក៖ អាថ៌កំបាំង នៃលិខិត១៩៣ មិនអាចសន្និដ្ឋានថា ជាការបាត់បង់ពិតប្រាកដនៅឡើយ ប៉ុន្តែបានធ្វើឱ្យពួកបរទេសលោកខាងលិច និងអាម៉េរិក យល់ភាន់ច្រឡំ និងទម្លាក់ការទទួលខុសត្រូវមកលើរាជរដ្ឋាភិបាល គ.ជ.ប ក្រុមប្រឹក្សាធម្មនុញ្ញ និងឈានទៅមិនទទួលស្គាល់ការបោះឆ្នោត ដើម្បីបន្តគាបសង្កត់រាជរដ្ឋាភិបាល អាណត្តិទី៧»៕

អត្ថបទទាក់ទង