Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា តែងគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំ និងមានសមាហរណកម្ម

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 676
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា តែងគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំ និងមានសមាហរណកម្ម សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា តែងគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំ និងមានសមាហរណកម្ម

ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់អាស៊ាន ដែលមានការតភ្ជាប់ឆ្លងព្រំដែន មានរំហូរព័ត៌មានដោយសេរី និងមានការផ្ដល់សិទ្ធិអំណាចដល់ពលរដ្ឋគ្រប់រូបឱ្យប្រើប្រាស់ឧបករណ៍នៃយុគសម័យឌីជីថល។ កម្ពុជា តែងគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំ និងមានសមាហរណកម្មផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងប្រកបដោយចក្ខុវិស័យវែងឆ្ងាយបែបនេះ នឹងជំរុញឱ្យមាន សន្តិសុខថាមពល និងបង្កើតឱ្យមានកាលានុវត្តភាពសេដ្ឋកិច្ច តាមរយៈរំហូរនៃថាមពលស្អាតឆ្លងកាត់ព្រំដែន។ ការណ៍នេះនឹងជួយពង្រឹងឧស្សាហកម្ម ពង្រឹងសហគមន៍ និងធ្វើឱ្យអាស៊ានក្លាយទៅជាតំបន់ឈានមុខក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា វេទិកានានា ដូចជាកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាននៅតែមានសារៈសំខាន់សម្រាប់ការជំរុញការវិនិយោគក្នុងតំបន់ និងការបង្ហាញពីជវភាពនៃសេដ្ឋកិច្ចអាស៊ានទៅកាន់សហគមន៍សកលលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់អាស៊ាន យើងត្រូវប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ដ៏ល្អ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្លាំងពលកម្មជំនាញ និងទីផ្សារប្រកបដោយជវភាព ដើម្បីប្រែក្លាយតំបន់អាស៊ាន ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងការវិនិយោគដ៏គួរឱ្យទាក់ទាញ ដោយមានរដ្ឋជាសមាជិក ជាមូលដ្ឋានផលិតកម្មដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក៕

អត្ថបទទាក់ទង