Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះវិនិយោគិនដែលបានបន្តបោះទុនវិនិយោគគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1047
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះវិនិយោគិនដែលបានបន្តបោះទុនវិនិយោគគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះវិនិយោគិនដែលបានបន្តបោះទុនវិនិយោគគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះវិនិយោគិនដែលបានបន្តបោះទុនវិនិយោគគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោដែលធំជាងគេនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យវិនិយោគិននៅក្នុងស្រុកនិងវិនិយោគិននៅក្រៅប្រទេស បន្តចូលរួមបន្ថែមទៀតនៅក្នុងការវិនិយោគសាងសង់ព្រលានយន្តហោះនេះ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺត្រូវបន្តរហូតទោះបីជាអំឡុងពេលការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ គឺមិនបានឈប់សម្រាកនោះទេ ខណៈពេលដែលវឌ្ឍនភាពនៃការសាងសង់ជំហានទី១នេះ សម្រេចបានជាង ៦៦% និងបានចំណាយទឹកប្រាក់សរុបប្រមាណ ១ពាន់លានដុល្លារហើយ៕

អត្ថបទទាក់ទង