Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្ពុជាមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្តដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗដើម្បីកេងចំណេញនយោបាយ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 242
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្ពុជាមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្តដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗដើម្បីកេងចំណេញនយោបាយ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្ពុជាមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្តដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗដើម្បីកេងចំណេញនយោបាយ

ក្នុងពិធីបើកសន្និសីទលើកទី១ស្តីអំពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាត្រូវមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្ត ព្រោះអនាគតរបស់ប្រទេសមួយពឹងផ្អែកលើឆន្ទៈរបស់ប្រទេសនោះក្នុងការប្រឈមមុខជាមួយនឹងអតីតកាល។ ប៉ុន្តែដើម្បីធ្វើបែបនោះបាន លុះត្រាតែប្រជាជាតិនោះមានការឯកភាពគ្នាលើការបកស្រាយអំពីអតីតកាលនិងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗ ដែលទាក់ទងនឹងសង្រ្គាមនិងសន្តិភាពរបស់ប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា ប្រវត្តិសាស្រ្តទាក់ទងនឹងថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងការសម្រេចបាននូវសន្តិភាពពេញលេញទាំងស្រុងតាមរយៈនយោបាយឈ្នះឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលមានសម្តេចតេជោជាស្ថានិក ជាមគ្គុទេសក៍ឯក ត្រូវតែមានការបកស្រាយតែមួយនិងរឹងមាំ ដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗក្នុងបំណងកេងចំណេញនយោបាយដោយបំពានលើយុត្តិធម៌របស់ជនរងគ្រោះពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាទៅលើកិច្ចខិតខំប្រឹងប្រែងក្នុងការបង្រួបបង្រួមជាតិរបស់យើង៕ 

អត្ថបទទាក់ទង