Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទើបតែរយៈពេល២៥ឆ្នាំចុងក្រោយនេះទេ ដែលកម្ពុជាសម្រេចបានសុខសន្តិភាពពេញលេញ និងឯកភាពជាតិទូទាំងប្រទេស

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 159
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទើបតែរយៈពេល២៥ឆ្នាំចុងក្រោយនេះទេ ដែលកម្ពុជាសម្រេចបានសុខសន្តិភាពពេញលេញ និងឯកភាពជាតិទូទាំងប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទើបតែរយៈពេល២៥ឆ្នាំចុងក្រោយនេះទេ ដែលកម្ពុជាសម្រេចបានសុខសន្តិភាពពេញលេញ និងឯកភាពជាតិទូទាំងប្រទេស

ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលនិងវឌ្ឍនភាព នៅក្នុងវិស័យធនធានទឹកនិងឧតុនិយម នឹងមិនអាចកើតមានបានទេ បើកម្ពុជាពុំមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុ បានឆ្លងកាត់ការលំបាកជាច្រើនឆ្នាំដោយសារសង្រ្គាម ហើយទើបតែរយៈពេល២៥ឆ្នាំចុងក្រោយនេះទេ ដែលកម្ពុជាសម្រេចបានសុខសន្តិភាពពេញលេញ និងមានឯកភាពជាតិ នៅទូទាំងប្រទេសតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៥ ដោយរាជរដ្ឋាភិបាលបានអនុវត្តយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាលប្រកបដោយជោគជ័យ និងសម្រេចបានសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលធ្វើឱ្យកម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈ ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ៕

អត្ថបទទាក់ទង