កិច្ចប្រជុំពិភាក្សាស្តីពីនីតិវិធីនៃការដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) នៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

ថ្ងៃពុធ ទី ២៦ ឧសភា ២០២១​
25

កំពង់ឆ្នាំង៖ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីនីតិវិធីនៃការដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) នៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីអនុប្រធានមន្ទីរ មន្រ្ដីជំនាញ និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

នៅក្នុងពិធីបើកកិច្ចប្រជុំនេះរៀបចំតាមរយៈប្រព័ន្ធវីដេអូ Conference (Zoom) ក្រោមអធិបតីភាពលោក ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយផ្តោតទៅលើការរៀបចំនីតិវិធី នៃការដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) នៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យស្របតាមនីតិវិធី និងមានភាពងាយស្រួល ៕

ចែករំលែក

បញ្ចេញយោបល់