Grand News Asia Close

យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាល នឹងទទួលបានទាំងជំនាញ និងប្រាក់ឧបត្ថម្ភប្រចាំខែ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1807
យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាល នឹងទទួលបានទាំងជំនាញ និងប្រាក់ឧបត្ថម្ភប្រចាំខែ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាល នឹងទទួលបានទាំងជំនាញ និងប្រាក់ឧបត្ថម្ភប្រចាំខែ

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ» នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ នឹងទទួលបានទាំងជំនាញ និងប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល (៧០ ដុល្លារអាមេរិក) ក្នុងមួយខែ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា កន្លងមករាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រប្រមាណ ៧០ ម៉ឺនគ្រួសារ និងគ្រួសាររងហានិភ័យជាច្រើនម៉ឺនគ្រួសារទៀត ដែលប្រៀបបានទៅនឹងការផ្ដល់ត្រីឱ្យពួកគាត់បែបនោះដែរ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។

សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការជួយបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់គ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ គឺប្រៀបដូចទៅនឹងការជីកស្រះឱ្យកាន់តែធំ ដើម្បីមានត្រីកាន់តែច្រើន ទន្ទឹមនឹងការបង្រៀនពួកគាត់ឱ្យចេះស្ទូចត្រីផងដែរ ដើម្បីធានាចិរភាពនៃជីវភាពកាន់តែប្រសើររបស់ពួកគាត់។ ធ្វើដូច្នេះ កម្ពុជានឹងអាចឈានទៅកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង