Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាជាមួយចិន ជាយុទ្ធសាស្រ្តធ្វើឱ្យ​នយោបាយសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាទទួលបានជោគជ័យ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ កិច្ចសម្ភាសន៍ ព័ត៌មានជាតិ 130
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាជាមួយចិន ជាយុទ្ធសាស្រ្តធ្វើឱ្យ​នយោបាយសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាទទួលបានជោគជ័យ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាជាមួយចិន ជាយុទ្ធសាស្រ្តធ្វើឱ្យ​នយោបាយសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាទទួលបានជោគជ័យ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា កិច្ចសហប្រតិ​បត្តិ​ការ​ផ្នែកបច្ចេកវិទ្យាជាមួយចិន គឺជាចំណុចគន្លឹះមួយធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើ​នយោបាយ​សេដ្ឋកិច្ចឌីជីថល ដែលជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានចិនក្នុងបទសម្ភាសន៍ពិសេសមួយអំឡុងពេលចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវនៅទីក្រុងប៉េកាំង សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា បច្ចេកវិទ្យានាពេល​បច្ចុ​ប្បន្ន និងនាពេលអនាគត ត្រូវបានរាជរដ្ឋាភិបាលប្រើប្រាស់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ហើយអ្វីដែលត្រូវ​បាន​ដាក់បន្ថែម គឺសេដ្ឋកិច្ចឌីជីថល ជាមួយប្រទេសចិន ដែលជាមហាអំណាចកំពុងរី​ក​ចម្រើន​នៅក្នុង​បច្ចេក​វិទ្យាថ្មី។

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះ «តាមរយៈការមានការចូលរួមជាមួយប្រទេសចិន ជាពិសេសផ្នែក​ឯក​ជនជាមួយផ្នែកឯកជន យើងនឹងអាចជំរុញការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគមកកម្ពុជាផងដែរ ដោយ​ការ​នាំបច្ចេកវិទ្យាទាំងនោះ មកបណ្តុះបណ្តាលកម្លាំងពលកម្មដែលមានឥទ្ធិពល​លើហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង។ កម្ពុជា គិតថាទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ អាចផ្តល់ផលប្រយោជន៍ដល់គ្នា​ទៅវិញ​ទៅ​មកបាន»។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចផងដែរថា ឈរលើស្មារតីនេះហើយ ជាហេតុដែល​សម្តេច​ធិបតី បានឆ្លៀតជួបជាមួយក្រុមហ៊ុនបច្ចេកវិទ្យានានាពេលទស្សនកិច្ចនៅចិន ក៏ដូចជាពេលចូលរួមវេទិកា​ខ្សែ​ក្រវាត់ និងផ្លូវជាដើម។

សម្តេចបានគូសរំលេចថា សម្តេចមានការរីករាយយ៉ាងខ្លាំង ដែលបានឃើញការរីកចម្រើន និងទំនាក់​ទំនង​​រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល, រដ្ឋាភិបាល និងអាជីវកម្ម និងអាជីវកម្ម ទៅនឹងអាជីវកម្មរវាងប្រទេស​ទាំង​ពីរនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដែលហៅថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៣.០ រវាងភាគីទាំងពីរ៕ ដោយ៖ Fresh News

អត្ថបទទាក់ទង