សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្វាយសារលិខិតក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ អំពីអង្គការយូណេស្កូ សម្រេចចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាផ្លូវការ
(ភ្នំពេញ)៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា អំពីការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នាទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអូឌីត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។